ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ធ្លាយ​អំពើពុករលួយ​អគ្គនាយក​ប្រៃសណីយ៍​កម្ពុជា អោក បូរ៉ា ស៊ី​ខ្លាំងពូកែ​ឆ្ពិន​ភ្នែក ?​  ||     លោក ញឹក ប៊ុន​លេខ មេ​គយ​ច្រក​បឹង​ត្រកួន ប្រមូល​លុយ​តាមរយៈ​ការឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​  ||     ឧកញ៉ា គង់ ក្រឹ​ង បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន?​  ||     តើ​ហេតុអ្វី​បានជា​អាជ្ញាធរ​ក្នុង​ខណ្ឌចំការមន​មានការ​បិទបាំង រឿង​បុរស​សន្តិសុខ​ម្នាក់​ចងក​សម្លាប់ខ្លួន​នៅក្នុង​សាកលវិទ្យាល័យ​ប៊េ​ល​ធី អន្តរជាតិ?​  ||     មន្ត្រី​ជំនាញ​ក្នុង​ខេត្តកំពង់ធំ​ពិតជា​សកម្ម​ណាស់​ក្នុងការ​បង្កើត​បទល្មើស​នេសាទ​គឺ​ដូច​ភ្លៀងរលឹម​តែម្តង​ពី​ថ្នាក់​សង្កាត់​រហូតដល់​ម​ន្ទីរ​កសិកម្ម​ខេត្ត ម្យ៉ាងដែរ​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួន​បុរស​ម្នាក់ ពីបទ​លួច នៅ​បាត់ដំបង

ឃាត់ខ្លួន​បុរស​ម្នាក់ ពីបទ​លួច នៅ​បាត់ដំបង

បាត់ដំបង៖ កម្លាំង​អធិការនគរបាល​ក្រុង​បាត់ដំបង បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ តាម​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ​ពីបទ​លួច នៅ​ចំណុច​ក្រុមទី៤១ ភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ដកហូត​បាន​វត្ថុតាង​មួយចំនួន​មកវិញ កាលពី​រសៀល​ថ្ងៃទី១៩ខែតុលា​ឆ្នាំ២០១៨ ។

ជនសង្ស័យ​មានឈ្មោះ អុន គឺ​ម​លីន ភេទ​ប្រុស អាយុ២៩ឆ្នាំ រស់នៅ​ភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង។ ចំណែក​ជនរងគ្រោះ​ឈ្មោះ ម៉ី ភី​រម្យ ភេទ​ប្រុស អាយុ២៤ឆ្នាំ នៅ​ភូមិ សង្កាត់​ខាងលើ។ ទ្រព្យសម្បត្តិ​ដែល​បាត់បង់​មាន​ឡេ​ប​ថប​ម៉ាក DELL ពណ៌​ខ្មៅ ចំនួន១គ្រឿង។លោក​អធិការ​ក្រុង​បា​បញ្ជាក់ថា នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា ពិតជា​បាន​លួច​ដូច​ការចោទប្រកាន់​មែន។ លោក​ប៉ាង ហៀ​ង​បា​បន្តថា ចំពោះ​ឡេ​ប​ថត​ដែល​ដកហូត​បាន​ពី​ចោរ បានប្រគល់​ឱ្យទៅ​ម្ចាស់​ដើម​វិញ។ ចំណែក​ជនសង្ស័យ​ផ្នែក​ជំនាញ​កំពុង​រៀបចំ​កសាង​សំណុំរឿង បញ្ជូនទៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់៕

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya