ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក​ផ្កាយ​មួយ ពិត បញ្ញា ស្នងការរង​ទទួល​ផែន​សេដ្ឋកិច្ច​ក្រុងភ្នំពេញ មានអំណាច​ពង្រាយ​មន្ត្រី​ចុះ​ប្រមូល​លុយ​យ៉ាង​ប្រសេចប្រសាច​តាមរបៀប​ពុករលួយ?​  ||     ល្បី លោក ហេង ណា​រិ​ទ្ធ ក្រាញននៀល​និង​តំណែង​អនុប្រធាននាយកដ្ឋាន មិន​ព្រម​ចូលនិវត្តន៍​  ||     ល្បី លោក ឡេង សុខ មេ​រង​គយ​ប្រចាំ​ច្រក​អន្តរជាតិ​ដូង ស្រុក​កំរៀង…​  ||     លោក សាន ប៊ុន​ថា​ន មេ​ប៉េអឹម​ខេត្តក្រចេះ មិន​បញ្ជា​បង្ក្រាប​ជំនួញ​ឈើ របស់​មេ​ឈ្មួញ ឈ្មោះ ចែ​មុំ រហ័ស​នាម​យាយ​មុំ នោម​ឆេះ ដឹកជញ្ជូន​ឈើ​ដូច​ហែ​កឋិន ឆ្លងទៅ​ប្រទេស​វៀតណាម​  ||     ធ្នួ​ស​និង​របាំង​ព្រួល ក្នុង​អតីត​ឡូត៍​លេខ៧ស្រុក​កោះធំ កំពុងដំណើរការ​យ៉ាង​ស្រួល នៅ​កណ្តាល?​  ||   

» ព័ត៌មានជាតិ » ចោរ១ក្រុម វាយ​បំផ្លិចបំផ្លាញ​កា​ម៉េ​រា​សុវត្ថិភាព បំពាក់​ក្នុង​រោងចក្រ១កន្លែង រួច​បាន​ចូលទៅ​បន្ទប់​រដ្ឋបាល ធ្វើការ​វាយបំផ្លាញ​កុំព្យូទ័រ និង​គាស់​ទូ​ប្រមូល​លុយ រួច​គេចខ្លួន​ដោយ​សុវត្ថិភាព នៅ​កំពង់ស្ពឺ

ចោរ១ក្រុម វាយ​បំផ្លិចបំផ្លាញ​កា​ម៉េ​រា​សុវត្ថិភាព បំពាក់​ក្នុង​រោងចក្រ១កន្លែង រួច​បាន​ចូលទៅ​បន្ទប់​រដ្ឋបាល ធ្វើការ​វាយបំផ្លាញ​កុំព្យូទ័រ និង​គាស់​ទូ​ប្រមូល​លុយ រួច​គេចខ្លួន​ដោយ​សុវត្ថិភាព នៅ​កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ នៅ​ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ នៅ​ចំណុច​រោងចក្រ​យីហោ ម៉ា​កូ​ស ស្ថិត​ក្នុងភូមិ​ដីក្រហម ឃុំ​រកា​កោះ ស្រុក​គងពិសី ខណៈពេល​បុគ្គលិក​ចូល​បម្រើ​ការងារ។ ខណៈពេល​ពួកគេ វិល​មក​បម្រើ​ការងារ​នៅពេល​ព្រឹក ស្រាប់តែ​បាត់​សន្តិសុខ មិនឃើញ​នៅតាម​រោងចក្រ​ដូច​សព្វដង ហើយ​ពេល​ល​ពិនិត្យមើល​កា​ម៉េ​រា​សុវត្ថិភាព​ដែល​បំពាក់​ជុំវិញ​រោងចក្រ ត្រូវ​វាយ​បំបែក ហើយ​ពេល​ចូលទៅ​ពិនិត្យមើល​ក្នុង​បន្ទប់​រដ្ឋបាល កុំព្យូទ័រ​ជាច្រើន​គ្រឿង ក៏ត្រូវ​វាយកម្ទេច ហើយ​ទូ​តម្កល់​លុយ​ក៏​របើក ដោយ​សង្ស័យ មាន​ចោរ​ចូលធ្វើ​សកម្មភាព ទើប​ប្រញាប់​រាយការណ៍​ប្តឹង​សមត្ថកិច្ច​មូលដ្ឋាន ឲ្យ​ចមក​ពិនិត្យ និង​ស្រាវជ្រាវ។

ក្រោយ​ការចុះពិនិត្យ​ដោយផ្ទាល់ គឺ​មានការ​វាយបំផ្លាញ​កា​ម៉េ​រា​សុវត្ថិភាព ដែល​បំពាក់​នៅ​ច្រកចូល​រោងចក្រ កុំព្យូទ័រ និង​ទូ​តម្កល់​លុយ​ក្នុង​បន្ទប់​រដ្ឋបាល ត្រូវបាន​វាយ​បំបែក និង​រើកកាយ​ពិតមែន ហើយ​សន្តិសុខ​ឯកជន៣នាក់ ដែល​តាម​ប្រការ ក៏​បាត់​ខ្លួន។សកម្មភាព​នេះ ក្រុមចោរ អាចមាន​គ្នាច្រើន​ហើយ​ចាប់​ផ្តើមធ្វើ​សកម្មភាព​វេលា​ទៀបភ្លឺ។

សមត្ថកិច្ច​បាន​បន្ថែម​ថា មិនទាន់​សរុប​ការខូចខាត និង​ចំនួន​លុយ បាត់​មាន​ចំនួន​ច្បាស់លាស់​នៅឡើយ​ទេ រង់ចាំ​ផ្នែក​រដ្ឋបាល​រោងចក្រ ឆែក​បញ្ជី និង​រង់ចាំ​សមត្ថកិច្ច​ស្នងការដ្ឋាន ចុះ​មកដល់​ដើម្បី​ឆែកឆេរ​កំណត់​មុខសញ្ញា តែ​សមត្ថកិច្ច បានដាក់​ការសង្ស័យ​លើ​ក្រុម​សន្តិសុខ​ឯកជន ដែលជា​អ្នកចូលរួម​ជាមួយ​ក្រុម​ចោរ ៕

 

Copyright © 2010-2018 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya