ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង កំពុងបណ្តោយឲ្យ លោក កឹក ហៃ ប្រធានសហគមន៍ នេសាទ ឃុំស្វាយរំពារបើកដៃឲ្យជនល្មើស វៃឆ្មក់កាប់ទន្រ្ទានដីព្រៃលិចទឹកតំបន់ឡូត៍អភិរក្សលេខ ៧A​  ||     បែកធ្លាយព័ត៌មានស្អុយបញ្ច្រាស់ខ្យល់ មានអ្នកមានលុយមានអំណាចទន្រ្ទានយក ដីរដ្ឋចែកគ្នាធ្វើជាដីកម្មសិទ្ធិស្របច្បាប់នៅលើទឹកដី ស្រុកកំពង់លែង​  ||     ការកាប់ ការ​ឆ្ការ​គាស់​រាន និង​ឈូសឆាយ​ដីព្រៃ​លិច​ទឹក​ដែលជា​ជំ​រកត្រី​ពង​កូន​របស់​មន្ត្រីក្រោមឱវាទ​ក្នុង​ខេត្តកំពង់ឆ្នាំង ហាក់ដូចជា​អនុវត្ត​ផ្ទុយ​ទៅ​និង​អនុ​ក្រិ​ដ្ឋ របស់​ប្រមុខ​រាជរដ្ឋាភិបាល​  ||     ពិតល្បីល្បាញកក្រើកទូទាំងខេត្ត រឿងដីព្រៃលិចទឹក ដែលជាជំរកត្រីពងកូនកំពង់ ទទួលរងនូវការបាត់អស់ស្ទើរទាំងស្រុង នៅលើទឹកដីស្រុកកំពង់លែងពីសំណាក់ អ្នកមានលុយ នឹង អ្នកមានអំណាចទន្រ្ទានយកចែកគ្នាលក់ជារៀងរាល់ឆ្នាំ​  ||     ជនជាតិវៀតណាម កំពុងយកទីតាំងស្រុកក្រគរនិងស្រុកកណ្ឌៀង ធ្វើអាជីវកម្មប្រព្រឹត្តបទល្មើសនេសាទ នៅពោធិ៍សាត់​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួន​បាន​ហើយ ជនសង្ស័យ​រំលោភ​ក្មេងស្រី​ម្នាក់ នៅ​កំពង់ឆ្នាំង

ឃាត់ខ្លួន​បាន​ហើយ ជនសង្ស័យ​រំលោភ​ក្មេងស្រី​ម្នាក់ នៅ​កំពង់ឆ្នាំង

កំពង់ឆ្នាំង ៖ ហេតុការណ៍​ចាប់រំលោភ លើ​ក្មេងស្រី​ជា​អនីតិជន​នេះ កើតឡើង​កាលពី​ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨ កន្លងទៅ នៅ​ចំណុច​ដីចំការ​មួយកន្លែង ស្ថិតក្នុង​ភូមិ​ជំ​ពារ ឃុំ​ព្រៃ​គ្រី ស្រុក​ជល់​គី​រី ខេត្តកំពង់ឆ្នាំង។

 ជនសង្ស័យ​ម្នាក់ ត្រូវ​សមត្ថកិច្ច ឃាត់ខ្លួន​បាន​ហើយ តាម​ពាក្យបណ្តឹង​របស់​ម្តាយ​ក្មេងស្រី​រងគ្រោះ ក្នុងករណី​ចាប់រំលោភ។ យោងតាម​របាយការណ៍​របស់​សមត្ថកិច្ច នគ​បាល​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អ​និតិ​ជន និង​ការងារ យែ​ន​ឌ័​របា​ន អោយដឹងថា ក្មេងស្រី​រងគ្រោះ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ ណ.ម.យ អាយុ៩ឆ្នាំ។ ជនសង្ស័យ​ក្នុងករណីនេះ​មានឈ្មោះ វង វឿន អាយុ៤៧ឆ្នាំ រស់នៅក្នុង ភូមិ​ដា ឃុំ​ដា​ស្រុក​កំពង់លែង​ខេត្តកំពង់ឆ្នាំង។

យោងតាម​ការបំភ្លឺ​រប​ស់​ក្មេងស្រី​រងគ្រោះ ឈ្មោះ ណ.ម.យ. ភេទ​ស្រី អាយុ៩ឆ្នាំ បាន​បំភ្លឺ​ប្រាប់​សមត្ថកិច្ច​ថា  នៅ​ថ្ងៃទី១៣ តុលា ២០១៨ វេលា​ម៉ោង៨ព្រឹក ខ្លួន​បាន​ទៅ​ឃ្វាល​ពពែ នៅ​ចំណុច​ភ្នំ​បូក ក្នុងភូមិ​ជំ​ពារ ឃុំ​ព្រៃ​គ្រី រួច​បាន​ដេញ​ពពែ​អោយទៅ​ស៊ី​ស្មៅ នៅលើ​ភ្នំ ខ្លួន​បាន​អង្គុយ​ក្បែរ​ដើម​ស្វាយ ក្នុង​ដីចំការ ឈ្មោះ ឈុំ ឈី​ន ស្រាប់តែ​ឃើញ​ពូ​ម្នាក់ បាន​ជិះ​ម៉ូតូ មិន​ស្គាល់​ម៉ាក ពណ៌​ក្រហម មក​ឈប់​នៅ​មាត់​ផ្លូវ ហើយ​បាន​ដើរមក​សួរ ខ្លួន និង ឈ្មោះ ស្រី​តូច ថា ចង់បាន​លុយ​ចាយ​អត់? បើ​ចង​ពូ​អោយ ២០០០រៀល គាត់​បាន​សួរ​ទៀតថា បើ​ចង់បាន​លុយ ទៅ​ឃ្វាល​ពពែ តែ​ស្រី​តូច​ក៏​បបួល ខ្លួន​ត្រឡប់មកវិញ​តែ​ត្រូវ​ជនសង្ស័យ​ចាប់ដៃ​ខ្លួន​ជាប់ ទាញ​ចូល​ក្នុងព្រៃ​ជើងភ្នំ ពេលនោះ​ស្រី​តូច ភ័យ​ពេក រត់​ទៅផ្ទះ​របស់​វា​បាត់។

ចំណែក​ខ្លួន​ត្រូវ​ជនសង្ស័យ​ចាប់រំលោភ ដោយ​ខ្លួន​ឈឺ​ពេក ស្រែក​ប្រាប់ថា ឈឺ​នោម រួច​ជនសង្ស័យ លែងដៃ​ពេលនោះ​ខ្លួន​បាន​រត់​ទៅផ្ទះ​អ្នកជិតខាង អោយជួយ។ អ្នកជិតខាង ក៏បាន​មករក រក​ជនសង្ស័យ​ដែរ ប៉ុន្តែ​មិនឃើញ ទើប​ទៅប្រាប់​ម្តាយភ្លាមៗនោះ​បានមក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុ​ស្និ៍​នគ​បាល​រដ្ឋបាល​ផងដែរ។

ជុំវិញ​ករណីនេះ រួម​និង​សាក្សី​ជាច្រើន ឃើញថា ឈ្មោះ វង វឿន រស់នៅក្នុង​ភូម​ដា ឃុំ​ដា​ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង ពិតជា​បាន​រំលោភ សេពសន្ថវៈ ទៅលើ​ក្មេងស្រី​រងគ្រោះ​ប្រាកដ​មែន។ ក្នុងនោះដែរ​សមត្ថកិច្ច ដកហូត​បាន វត្ថុតាង​មាន ថ្នាំសម្រើប ជាច្រើន​គ្រាប់ ស្រោមអនាម័យ នៅក្នុង​ម៉ូតូ​របស់​ជនសង្ស័យ​ផងដែរ។ ជនសង្ស័យ​និង​វត្ថុតាង​ដែល​សមត្ថកិច្ច​រកឃើញ​នៅក្នុង​ម៉ូតូ​ត្រូវបាន​កសាង ឯកសារ​បញ្ជូន​បន្តទៅ សាលាតំបូង​ខេត្តកំពង់ឆ្នាំង ចាត់ការ​តាម​និតិ​វិធី​ផងដែរ៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya