ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||     ល្បី! លោក យី ថុល  ប្រធានការិយាល័យ គយ ច្រកទ្វារអន្តរជាតិព្រែកចាក  នៅតែប្រមូលលុយ តាមរបៀបពុករលួយ?​  ||     ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||   

» Breaking News, ព័ត៌មានជាតិ » ចាប់ខ្លួន​ជនជាតិ​អូស្ដ្រាលី មេខ្លោង​ចែក ចាយ​ថ្នាំញៀន ​

ចាប់ខ្លួន​ជនជាតិ​អូស្ដ្រាលី មេខ្លោង​ចែក ចាយ​ថ្នាំញៀន ​

ភ្នំពេញ ៖ កាលពី​វេលា ម៉ោង​១០​ព្រឹក​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៣ ស្ថិតនៅ​ផ្ទះជួលរ​បស់ជនស​ង្ស័​យ តាមផ្លូវ លេខ១១០ សង្កាត់​វត្ដ​ភ្នំ ខណ្ឌដូនពេញ ។​
បុរស​ជនជាតិ​អូស្ដ្រាលី​ម្នាក់ ត្រូវបាន​ចាប់ខ្លួន​ពី​សំណាក់​កម្លាំង​អាវុធហត្ថ ខណ្ឌទួលគោក សហការ​ជាមួយ​កម្លាំង​អាវុធ ហត្ថ​ខណ្ឌដូនពេញ ដែល​ជន សង្ស័យ​រូបនេះ គឺ ជា​មេខ្លោង​ចែកចាយ​ថ្នាំញៀន​ដ៏​សកម្ម នៅ ក្នុង​រាជធានី​ភ្នំពេញ ជាពិសេស​តាម​ហាង​និង បា នៅតាម​មាត់ទន្លេ ។​
​មន្ដ្រី​អាវុធហត្ថ​ខណ្ឌដូនពេញ បានឱ្យដឹង ថា ក្រោយពី​បើក​ការស្រាវជ្រាវ​អស់​រយៈ ពេល​ជាច្រើន​ថ្ងៃ​មក ទីបំផុត​បុរស​ជនជាតិ អូស្ដ្រាលី​រូបនេះ ដែលមាន​ឈ្មោះ​គីង​កុង ត្រូវបាន​ចាប់ខ្លួន ព្រមទាំង​រឹបអូស​ថ្នាំញៀន និង​សម្ភារៈ​មួយចំនួន ក្នុង​ផ្ទះជួល​របស់​ជន សង្ស័យ ពេល​កំពុង​ចុះ​ឆែកឆេរ ដែល​ដឹកនាំ ដោយ​ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជ ធានី​ភ្នំពេញ លោក​មាស ច័ន្ទ​ពិសិដ្ឋ ។​
​ជនសង្ស័យ​រូបនេះ តែងតែ​ធ្វើ​សកម្មភាព ចែកចាយ​ថ្នាំញៀន នៅ​ហាង​និង​បារ បារាំង  នៅតាម​មាត់ទន្លេ ក្នុង​រាជធានី​ភ្នំពេញ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya