ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||     ល្បី! អ្នកមានលុយ អ្នកមានអំណាច ទន្រ្ទានកាន់កាប់ដីចំណីព្រែក ក្នុងស្រុកកំពង់សិលា យ៉ាងរលូន?​  ||     លោក ម៉េង សំណាង ដែលជានាយរងការិយាល័យ និងជាមនុស្សជំនិតរបស់លោក ជ្រិញ គឹមនី នៅតែមានអំណាចធំធេងក្នុងការប្រមូលលុយពីបទល្មើសព្រៃឈើ?​  ||     លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ កំពុងមរងការរិះគន់ ពីមជ្ឈដ្ឋាន មួយចំនួនថាបានប្រើប្រាស់រថយន្ត ស្លាកលេខ ខ ភ ម ដឹកជញ្ជូនបទល្មើសព្រៃឈើ?​  ||     ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||   

» Breaking News, ព័ត៌មានជាតិ » បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន ប៉ុនប៉ង​រំលោភ​កូនស្រី​បង្កើត​ ​

បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន ប៉ុនប៉ង​រំលោភ​កូនស្រី​បង្កើត​ ​

មណ្ឌលគិរី ៖ កាលពី​ព្រឹក​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៣ មក​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​តាមច្បាប់ បន្ទាប់ពី​កូនស្រី​បង្កើត​ប្តឹង​ពីបទ​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​លើ រូបនាង ។​
​ឈ្មោះ មឿ​យ យ្រ៉ូ​ត អាយុ​៥៣​ឆ្នាំ ជនជាតិ​ព្នង ត្រូវជា​ប្រពន្ធ​ជនសង្ស័យ បាន​ឲ្យ​ដឹងថា កាលពី​យប់​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៣ ប្តី​របស់គាត់​ប៉ុនប៉ង​រំលោភ​កូនស្រី​របស់គាត់​ឈ្មោះ ញ​.​អ អាយុ​២៧​ឆ្នាំ ដែល​ដេក​ក្នុង​បន្ទប់​លើផ្ទះ ។ នៅ ពេល​គាត់​កំពុង​ដេក​ខាងក្រោម​ផ្ទះ​លង់លក់​ស្រាប់តែ​បានឮ​សំឡេង​កូនស្រី ស្រែក​ឲ្យ​ជួយ ពេលនោះ​គាត់​បាន​ឡើងទៅ​មើល ក៏បាន​ឃើញ​ប្តី​របស់គាត់​នៅក្នុង​ម៉ុង​ជាមួយ​កូនស្រី ហើយ​គាត់​បាន​ទាញ​ដៃ​ប្តី​ចុះមក​វិញ​រួច​ស្រែក​ឲ្យ​គេ​ជួយ ។​     ប្រពន្ធ​ជនសង្ស័យ​បាន បន្ត​ឲ្យ​ដឹង​ទៀតថា នេះ​មិនមែនជា​លើ​ទី​ដំបូង​ទេ​ដែល​ប្តី​របស់គាត់​ធ្វើ​ទៅលើ​កូនស្រី បង្កើត រហូត​កូនស្រី​បានមក​ប្រាប់​គាត់​ថា ឪពុក​ធ្លាប់​និយាយ​សុំ​រួមភេទ​ជាមួយ​កូន​ម្តង​បាន លើក​ក្រោយ​ឪពុក​ឈប់​ធ្វើបែបនេះ​ទៀតហើយ ។​
​បច្ចុប្បន្ន  ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ចាត់ការ​បន្តទៅ​តាមផ្លូវ​ច្បាប់ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya