ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន យ៉ាងដូច្នេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២០ ធ្នូ ២០១៣ នៅមន្ទីររដ្ឋសភាជាតិ ខណៈសម្តេចបានអញ្ជើញចូលប្រជុំសភា ។
ថ្លែងប្រាប់ក្រុមអ្នករាយការណ៍ ព័ត៌មាននៅក្រៅកិច្ចប្រជុំសភា សម្តេចតេជោ បានបញ្ជាក់ទៀតថា គ្មានទេការបោះឆ្នោតឡើងវិញ ហើយសម្តេចក៏មិនចុះចេញពីតំណែង និង បានអំពាវនាវឲ្យប្រុងប្រយ័ត្នចំពោះបាតដៃទី៣ ។
ប្រសាសន៍របស់សម្តេច ហ៊ុន សែន នាពេលនេះបានធ្វើឡើងបន្ទាប់ពីគណបក្សសង្គ្រោះជាតិ បានធ្វើបាតុកម្មជាច្រើនថ្ងៃមកហើយ ដើម្បីទាមទារឲ្យមានការបោះឆ្នោតឡើងវិញ ដោយសំអាងថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥នៃរដ្ឋសភាកាលពីថ្ងៃទី២៨ កក្កដា ២០១៣ កន្លងមកនេះ មានភាពមិនប្រក្រតីមួយចំនួន និងគ្មានយុត្តិធម៌ជាដើម ។
ការអំពាវនាវរបស់សម្តេចឲ្យប្រជាពលរដ្ឋនៅឲ្យឆ្ងាយពីការបិទផ្លូវនោះ ក៏កើតឡើងបន្ទាប់ពីនាថ្មីៗនេះ មានបាតុកម្មជាច្រើនបានផ្ទុះឡើងនៅតាមរោងចក្រកាត់ដេរនិងការតវ៉ាចំនួនទៀត ក្រុមកម្មករនិងអ្នកតវ៉ា បាននាំគ្នាបិទផ្លូវជាតិ និងផ្លូវមួយចំនួនដើម្បីទាមទារលក្ខខណ្ឌការងារ ឬ ផលប្រយោជន៍ផ្សេងទៀត បណ្តាលឲ្យមានការកកស្ទះចរាចរណ៍និងបាត់បង់សណ្តាប់ធ្នាប់សាធារណៈ ៕