ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» Breaking News, ព័ត៌មានជាតិ » បង្ក្រាប​ទីតាំង​គ្រឿងញៀន ម៉ា​ទឹកកក​១៦​កញ្ចប់ ថ្នាំ​គ្រាប់​៣​ស្លឹក កញ្ឆា​កន្លះ​គីឡូ ​

បង្ក្រាប​ទីតាំង​គ្រឿងញៀន ម៉ា​ទឹកកក​១៦​កញ្ចប់ ថ្នាំ​គ្រាប់​៣​ស្លឹក កញ្ឆា​កន្លះ​គីឡូ ​

កោះកុង ៖ នៅ​ព្រឹក​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៣ បាន​ចុះ​ប្រតិ​ប​ត្ដិ​ការ ដ៏​ក្ដៅគគុក បង្ក្រាប​ទីតាំង លក់ និង​ចែកចាយ គ្រឿងញៀន រហូតដល់​ទៅ​២​កន្លែង រយៈពេល​មួយ​ព្រឹក ស្ថិតនៅ ចំណុច ភូមិ​៣ សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ ខេត្ដ​កោះកុង​។ ទីតាំង​មួយកន្លែង ស្ថិតនៅ​ចំណុច ភូមិ​ព្រែក​ស្វាយ សង្កាត់​ស្ទឹង​វែង ក្រុង​ខេមរភូមិន្ទ ខេត្ដ
​កោះកុង ។​
​ក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​នគរបាល រឹបអូស ថ្នាំ​មេ​តំ​ហ្វា​តា​មីន អាយ (​ម៉ា​ទឹកកក​) ថ្នាំ​ម៉ា​គ្រាប់ ចំនួន​៣ ស្លឹក​កញ្ឆា​កន្លះ​គីឡូ សម្ភារៈ​ជន មួយចំនួន ប្រាក់​ដុល្លារ ចំនួន ១៤២ ដុល្លារ ប្រាក់​បាត ចំនួន ៦៣០០​បាត ។ រួមមាន​ទី​១-​ឈ្មោះ ជិម សា​ខេ​ម ភេទ​ស្រី អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​៣ សង្កាត់​ស្មាច់មានជ័យ ទី​២-​ឈ្មោះ ហែ យាង ភេទ​ស្រី អាយុ ៦០​ឆ្នាំ ជា​ម្ដាយ និង​ទី​៣-​ឈ្មោះ ទេព ឆ​វ​ន័ ភេទ​ស្រី អាយុ​៥២​ឆ្នាំ មាន​ទីលំនៅ ភូមិ​ព្រែក​ស្វាយ សង្កាត់​ស្ទឹង​វែង ក្រុង​ខេមរភូមិន្ទ​ដូចគ្នា​។ លោក ឧត្ដមសេនីយ៍ត្រី សំ ឃិត​វៀន ស្នងការ​នគរបាល​ខេត្ដ​កោះកុង បានឱ្យដឹង​នៅ​កន្លែង ចុះ​ប្រតិ​ប​ត្ដិ​ការ​ថា ជនសង្ស័យ​ខាងលើ​ទាំង​២​នាក់ ស្ថិតនៅក្រោម​ការ ស៊ើប​សង្កេត ជា​យូរណាស់​មក ហើយពី​ព្រោះ ជនសង្ស័យ  ប្រើប្រាស់​គ្រប់​រូបភាព ដើម្បី​បំភ័ន្ត ភ្នែក​សមត្ថកិច្ច ក្នុងការ​ជួញដូរ ។ បច្ចុប្បន្ន លោក
​អធិការ​កំពុង​កសាង សំណុំរឿង​បញ្ជូន មក​ស្នងការ ដើម្បី​ចាត់ការ​បន្ដទៅ តាម​នីតិវិធី​ច្បាប់​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya