ប៉ៃលិន៖ កាលពីម៉ោង២និង៤០នាទីរសៀលថ្ងៃទី១៩ ខែធ្នូ ម្សិលមិញ។បុរស០៦នាក់ត្រូវបានឃាត់ខ្លួន នាំមកស្នងការខេត្ត និងវត្ថុតាងដែលចាប់បាន រួមមានរថយន្តកាមរីគូទហើមមួយគ្រឿង ម៉ូតូ១៣គ្រឿង កង់ពីរគ្រឿងមាន់០៥ក្បាល ស៊ុំក្រុងមាន់០៤សង្វៀន០៣ ស្បែកជើងនិងសម្ភារៈមួយចំនួនទៀត។
ម្ចាស់ផ្ទះដែល បើកសង្វៀននេះឈ្មោះ មាស សុវណ្ណរិទ្ធ អាយុប្រហែលជិត៥០ឆ្នាំជាមេទាហាន នៅច្រកអូរអន្លក់ ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង គេចខ្លួនបាត់ ចំណែកបុរសទាំង០៦នាក់នោះ ត្រូវបានឃុំខ្លួនមួយយប់នៅស្នងការ និងត្រូវផាកពិន័យ និងធ្វើកិច្ចសន្យាទើបដោះលែងពួកគាត់ឲ្យទៅលំនៅដ្ធានវិញ។ ហើយនៅព្រឹកថ្ងៃទី២០នេះ ម៉ោងជាង០៩ ខាងសមត្ថកិច្ចបានធ្វើការផាក់ពិន័យមនុស្សម្នាក់៣០ម៉ឺនរៀលនិង ម៉ូតូ០១គ្រឿង៤០ម៉ឺនរឿល នេះបើតាមសំដីអ្នកជាប់ឃុំម្នាក់ក្រោយបានការអនុញ្ញាតឲ្យវិលទៅ លំនៅដ្ឋានវិញ ៕
» ព័ត៌មានជាតិ » សង្វៀនជល់មាន់មួយកន្លែង ត្រូវបានសមត្ថកិច្ចបង្ក្រាប