ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើឲ្យរាស្ត្ររស់បានដោយរបៀបណា បើប្រើសុទ្ធតែឈ្មោះអភិបាលខេត្ត ដេញរាស្ត្របែបនេះ?​  ||     ជ្រូកនាំចូលពីស្រុកយួនតាមច្រករបៀងលោក ថៃ លី ​មេពេទ្យសត្វ​ខេត្តតាកែវនិងលោកញឹប​ស្រ៊ន ប្រធានមន្ទី​រកសិកម្ម​ខេត្តមិនខ្វល់ពីបទបញ្ជារបស់អភិបាលខេត្ត​  ||     រឿងអាស្រូវ​របស់លោក ចេ​វ ហាក់ និង​លោក សែម សុគន្ធា ​ ត្រូវបាន​បើក​កកាយ​?​  ||     បែកធ្លាយទៀតហើយ លោក យូ ហេង ចាប់ផ្ដើម​ប្រើ​តួនាទី​និង​អំណាច​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​ដោយ​គ្មាន​ញញើត?​  ||     បែកធ្លាយ លោកសេង សុវណ្ណារ៉ា អនុរដ្ឋលេខាធិការក្រសួងយុតិធម៍ ត្រូវបានរងការចោទប្រកាន់ពីសំណាក់ ជនជាតិដើមភាគតិចព្នង រស់នៅភូមិពូរាំងឃុំសែនមនោរម្យ ស្រុកអូររាំង នៅមណ្ឌលគិរី​  ||   

» ព័ត៌មានជាតិ » ផ្ទុះអាវុធ៦គ្រាប់ ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ មានការ​ភិតភ័យ រហូតដល់​មាន​អ្នកភូមិ​សន្លប់​ចំនួន២នាក់ នៅ​ភ្នំពេញ

ផ្ទុះអាវុធ៦គ្រាប់ ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ មានការ​ភិតភ័យ រហូតដល់​មាន​អ្នកភូមិ​សន្លប់​ចំនួន២នាក់ នៅ​ភ្នំពេញ

ភ្នំពេញ៖  ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​ប្រមាណ៩យប់ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ នៅត្រង់ចំណុច​ភូមិ​ព្រែក​តា​ពៅ (ទល់មុខ​វិហារ​ឥស្លាម) សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បា​អំពៅ រាជធានី​ភ្នំពេញ ។ ហេតុការណ៍​ផ្ទុះអាវុធ​មួយ បាន​កើតមានឡើង​ក្នុងការ​បង្ក្រាប​មុខសញ្ញា​គ្រឿងញៀន ដែល​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ ក៏ដូចជា​បងប្អូន​ខ្មែរឥស្លាម មានការ​ភិតភ័យ រហូតដល់​មាន​អ្នកភូមិ​សន្លប់​ចំនួន២នាក់​ផងដែរ ។

ពាក់ព័ន្ធ​នឹង​ករណី​ផ្ទុះអាវុធ​នេះ លោកនាយ​ប៉ុស្តិ៍នគរបាល​ព្រែកប្រា បាន​ប្រាប់ ឲ្យ​ដឹងថា កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ និង​កម្លាំង​អាវុធហត្ថ​ខណ្ឌ​ច្បារអំពៅ កំពុងតែ​សាកសួរ​ជន​ប្រុស​ស្រី​ដែល​សមត្ថកិច្ច​ស៊ីវិល​ចាប់​ដាក់​ខ្នោះ សូម​ព័ត៌មាន​ជាបឋម​សិន ។

នៅ​មុនពេល​កើតហេតុ គេ​ឃើញ​នារី​ជនជាតិ​វៀតណាម​ម្នាក់ បាន​ដើរ​ចូលមក​ក្នុងភូមិ​កើតហេតុ​នេះ មួយសន្ទុះ​ក្រោយមក ស្រាប់​តែមាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​មួយក្រុម ស្លៀកពាក់​ស៊ីវិល ពាក់មួក​សុវត្ថិភាព​បាំង​មុខ​ជិត មាន​ទាំង​រថយន្ត​មាន​ទាំង​ម៉ូតូ មិនដឹងថា​តាម​នារី​ជនជាតិ​វៀតណាម​នេះ មកពីណា​ទេ ក៏​ឆ្មក់​ចូលមក​តាម​ក្រោយ ចំណែកឯ​នារី​ជនជាតិ​វៀតណាម​រូបនោះ បាន​រត់​ឡើងផ្ទះ​ប្រជាពលរដ្ឋ ទើប​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ទាំងនោះ​រត់​ដេញតាម​ចាប់​ទាំង មនុស្ស​ស្រី​ម្នាក់ និង​យុវជន​ម្នាក់ទៀត ដាក់​ខ្នោះ​ជាប់​គ្នា រួច​បម្រុង​នាំខ្លួន ចេញ​ក្រៅ ស្រាប់តែ​ប្រជាពលរដ្ឋ​ដែល​នៅក្បែរ​នោះមក​ឃើញ​ទាន់ ក៏​ស្រែក​ឆោឡោឡើង​បង្ក​ការ​ភ្ញាក់​ពេញ​មួយ​ភូមិ នាំគ្នា​រត់​មករា​រាំង​សមត្ថកិច្ច​មិន​ឲ្យ​នាំខ្លួន​ចេញទៅ​ទេ ដោយសារតែ​ប្រជាពលរដ្ឋ​ច្រើនពេក​ព្យាយាម រារាំង​មិន​ឲ្យ​សមត្ថកិច្ច​នាំមុខ​ជន​ប្រុស​ស្រី​ទាំង២នាក់​នោះ​ចេញ ទើប​សមត្ថកិច្ច​ផ្ទុះអាវុធ​បាញ់​ឡើងលើ៣គ្រាប់ ដើម្បី​បំបែកហ្វូង​ប្រជាពលរដ្ឋ តែ​នៅ​មិនអាច​បំបែក​បាន ទើប​សមត្ថកិច្ច​បន្ត​បាញ់​ឡើងលើ៣គ្រាប់ផ្ទួនៗគ្នា​ទៀត ទើប​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​មានការ​ភិន​ភ័យ នាំគ្នា​ស្រែក​ឆោឡោឡើង ទើប​សមត្ថកិច្ច​ចម្រុះ​ទាំងនោះ នាំគ្នា​ដកខ្លួន​ចេញ​បាត់​អស់ពី​កន្លែងកើតហេតុ ដោយ​បន្សល់ទុក​ក្មេងស្រី​ម្នាក់ និង​មនុស្ស​ចាស់​ម្នាក់ ដែល​ប្រជាពលរដ្ឋ​ខ្មែរឥស្លាម ភិត​ភ័យញ័រ​ខ្លួន សន្លប់​បាត់ស្មារតី នៅ​កន្លែងកើតហេតុ ។

កម្លាំង​សមត្ថកិច្ច​ខណ្ឌ​ច្បារអំពៅ និង​សមត្ថកិច្ច​ប៉ុស្តិ៍​ព្រែកប្រា ចុះមក​សាកសួរ រួច​ដំណើរ​រឿងហេតុ និង​ជួយ​ទាក់ទង​ហៅ​រថយន្ត​សង្គ្រោះ​ឲ្យ​មក​យក​អ្នក​ដែល​សន្លប់​យកទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យ​ផងដែរ ៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya