ភ្នំពេញ ៖ កាលពីវេលាម៉ោង១និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ធ្នូ ឆ្នាំ២០១៣ នៅចំណុចរង្វង់មូលសំពៅមាស ផ្លូវលេខ២១៤ កែងផ្លូវលេខ១៦៣ ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា ។
សមត្ថ កិច្ចមូលដ្ឋានបានឲ្យដឹងថា មុនពេលមានការភ្ញាក់ផ្អើល គេបានឃើញបុរសមិនស្គាល់អត្តសញ្ណាណម្នាក់បានបើករថយន្តកូរ៉ូ ឡា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2C-3491 ចេញពីកន្លែងផឹកស៊ី ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២១៤ ហៅផ្លូវភ្លោះអូរឬស្សី ក្នុងទិសដៅពីកើតទៅលិច ដោយបើករេចុះរេឡើងពេញផ្លូវ ។ លុះមកដល់
ចំណុចកើតហេតុ ទំនងស្រវឹងខ្លាំងពេកទប់ស្មារតីមិនបានមិនអាចបើករថយន្តទៅមុខ រួច ក៏សម្រេចឈប់ចំកណ្តាលផ្លូវ ហើយដេកក្នុងរថយន្តធ្វើព្រងើយ ដោយមិនបានពន្លត់ម៉ាស៊ីនរថយន្តឡើយ។ ខណៈនោះមានសមត្ថកិច្ចមូលដ្ឋានបានជិះម៉ូតូឃើញ ក៏គោះទ្វាររថយន្តនិងដាស់បុរសឲ្យក្រោកពីដំណេក និងសួររកលេខទូរស័ព្ទដើម្បីទំនាក់ទំនងទៅសាច់ញាតិ ឲ្យមកទទួលយកទៅវិញ ជៀសវាងបើករថយន្តទៅបង្កគ្រោះថ្នាក់នៅកន្លែងផ្សេងៗទៀត៕
» ព័ត៌មានជាតិ » បុរសម្នាក់ស្រវឹងជោកបើកឡាន ឈប់កណ្តាលផ្លូវដេកធ្វើព្រងើយ