បន្ទាយមានជ័យ៖ កាលពីវេលាម៉ោងប្រមាណ ៦និង៣០នាទី ព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៣ ស្ថិតនៅចំណុច ស្ពានព្រែកជីក ឃុំទឹកជោ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
មន្ត្រីនគរបាល ស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា មុនពេលកើតហេតុ ខណៈជនរងគ្រោះទាំង២នាក់ ឪពុក និងកំពុងធ្វើដំណើរ តាមគោយន្ត លុះដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តក្រុងដឹកអ្នកដំណើរ មកពីខេត្តសៀមរាប បានបុកពីក្រោយបណ្តាល ឲ្យគោយន្ត ក្រឡាប់ខូចស្ទើទាំងស្រុង ប៉ុន្តែសំណាងល្អ ត្រឹមធ្វើឲ្យជនរងគ្រោះទាំង២នាក់ រងរបួសស្រាលតែប៉ុណ្ណោះ៕
» ព័ត៌មានជាតិ » ឡានក្រុង បុកគោយន្ត បណ្តាលឲ្យរងរបួស ឪពុកនិងកូន