ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក​ស្មៀនឃុំ​សំបូរ អាង​អំណាច​ប្រាក់​និង​បងប្រុស​ជា​អនុប្រធាន​បក្ស លួច​ក្លែង​ឯកសារ​យកឈ្មោះ​អ្នក​ដ៏​ទៃ ទៅ​ឈរឈ្មោះ​តំណាងរាស្ដ្រ?​  ||     លោក ញឹ​ប ស្រ៊ន ពាក់ព័ន្ធ​នឹង​បទល្មើស​នេសាទ​នៅ​តាកែវ?​  ||     ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្តកំពត មាន​ភាពមិនប្រក្រតី បក្ខពួកនិយម ?​  ||     រដ្ឋបាល​ស្រុក​កំពង់លែង មិន​ហ៊ាន​ចេញមុខ​ឆ្លើយបំភ្លឺ​ឲ្យ​មហាជន​បានដឹង​នោះទេ ជុំវិញ​ករណី​ដីព្រៃ​លិច​ទឹក​ដែលជា​ជំ​រកត្រី​ពង​កូន​ដែល​ទទួលរង​នូវ​ការបាត់បង់​ទាំងស្រុង​ពី​សំណាក់​អស់លោក​មន្ត្រី​គ្រាប់​ល្ពៅ​មួយចំនួន​ឈូសឆាយ​ទន្ទ្រាន​យក​ចែកគ្នា​ធ្វើជា​ដី​កម្មសិទ្ធិ​ស្របច្បាប់​តែ​សព្វថ្ងៃ​ដី​នោះ​លិច​ទឹក​អស់ហើយ​រំលឹក​ឡើងវិញ​  ||     លោក សយ សូ​ណា និង​លោក កែប កត់ បើក​អោយ មេ​ឈ្មួញ​ឈ្មោះ ហូ​វ ជី​វ៉ៃ ឈ្មោះ ស៊ី នឿន កែនពល​រដ្ឋ​កាប់​ឈើ​នៅ​ភូមិ​ភិ ស្រុក​អូរ​យ៉ា​ដាវ និង ស្រុក​អណ្តូង​មាស ទំលាក់​ទឹក​ឆ្លងទៅ​ស្រុក​យួន យ៉ាង​អនាធិបតេយ្យ?​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » ប្រធាន​ពន្ធនាគារ​ខេត្តកំពង់ស្ពឺ​ គំរាម​ចាប់​មន្ត្រីនគរបាល​ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ​ដាក់ពន្ធនាគារ ?

ប្រធាន​ពន្ធនាគារ​ខេត្តកំពង់ស្ពឺ​ គំរាម​ចាប់​មន្ត្រីនគរបាល​ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ​ដាក់ពន្ធនាគារ ?

កំពង់ស្ពឺ ៖ មន្ត្រីនគរបាល​ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ​ម្នាក់ ត្រូវបាន​លោក ទីន វណ្ណ​នី ប្រធាន​ពន្ធនាគារ​ដក​យក​កាំ​មេ​រ៉ា​ថតរូប​និង​គំរាម​ចាប់​ដាក់​ព​ន្ឋ​នាគារ ក្រោយពី​ពិរ​ទ្ធ​ជន​ម្នាក់​បាន​ស្លាប់​ក្រោយពី​បញ្ជូនទៅ​សង្គ្រោះ​ក្នុង​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ស្ពឺ កាលពី​ល្ងាច​ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨។

 

មន្ត្រីនគរបាល​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹងថា កាលពី​ល្ងាច​ថ្ងៃទី១០ ខែតុលា មាន​ពិរុទ្ធជន​ម្នាក់​មានឈ្មោះ សាយ ប្រុស​ធី ភេទ​ប្រុស អាយុ២៦ឆ្នាំ រស់នៅក្នុង​ភូមិ​ព្រៃ​គុយ ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង​ខេត្តកំពង់ស្ពឺ ត្រូវបាន​តុលាការខេត្ត​ឃុំខ្លួន​ជា​បណ្តោះអាសន្ន នៅ​ព​ន្ឋ​នាគារ​ខេត្ត​ករណី​ប្រើប្រាស​គ្រឿងញៀន​ដែល​បាន​ឃាត់ខ្លួន​កាលពីដើម​ខែឧសភា ឆ្នាំ២០១៨ ។ រហូតមកដល់​ល្ងាច​ថ្ងៃ​កើត ត្រូវបាន​មន្ត្រី​អភិរក្ស​ពន្ធនាគារ​បញ្ជូនទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ស្ពឺ តែ​អកុសល​ជនរងគ្រោះ​បាន​ស្លាប់។

 

ប្រភព​បាន​បន្តថា​ជន​រងគ្រោះ​ដែល​ស្លាប់​នេះ​មាន​ជំងឺមហារីក​បេះដូង​ធ្ងន់ធ្ងរ ទើប​ក្រុមគ្រូពេទ្យ​មិនអាច​សង្គ្រោះបាន។ ក្រោយពី​ជនរងគ្រោះ​ស្លាប់​ហើយ​មន្ត្រី​ជំនាញ​និង​លោក​ព្រះរាជអាជ្ញារង លោក អ៊ូរ ផាត បាន​បង្កើត​គណៈកម្មាកា​រ​ចម្រុះ​ចុះទៅ​ធ្វើលិខិត​ប្រគល់​សព្វ​ជនរងគ្រោះ​ឲ្យ​ទៅ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី។

 

នៅពេល​ប្រគល់​សព​មន្ត្រីនគរបាល​ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ​មានឈ្មោះ ខៀវ ថុ​ឃា បាន​យក​កាមេរ៉ា​ថតរូប​រួមគ្នា ដើម្បី​ទុកជា​ឯកសារ ស្រាប់តែ​លោក ទីន វណ្ណ​នី បាន​ប្រតិ​ត​កម្ម​និង​មន្ត្រី​អភិរក្ស​ទៅ​ដកយក​កាំ​ម៉េ​រ៉ា​និង​គំរាម​ចាប់​មន្ត្រីនគរបាល​រូបនោះ​ដាក់ពន្ធនាគារ ព្រោះ​ថតរូប​គ្មាន​កា​អនុញ្ញាត ទើប​ធ្វើ​ឲ្យ​មហាជន​និង​មន្ត្រី​ជំនាញ​ព្រមទាំង​ក្រុម​គ្រួ​ទេ​ព្យ​មានការ​ភ័យខ្លាច​និង​ទង្វើ​របស់លោក ទីន វណ្ណ​នី ដែលជា​ប្រធាន​ពន្ធនាគារ​ផង និង​ជា​ម្ចាស់​ករណី​ផង បែរជា​ប្រើ​អំណាច​ដាក់​លើ​មន្ត្រីនគរបាល​តូចតាច​នៅ​និង​មុខ​មហាជន​ទៅវិញ។

 

ក្រោម​ការលើកឡើង​ពី​មន្ត្រីនគរបាល​បច្ចេកទេស​វិទ្យាសាស្ត្រ​ថា ត្រូវបាន​លោក ទីន វណ្ណ​នី គំរាម​ចាប់​ដាក់ពន្ធនាគារ​នោះ​នៅ​ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ សារព័ត៌​មានបាន​ទូរស័ព្ទ​ទៅ​លោក ទីន​វណ្ណ​នី ដើម្បី​សុំ​ការបកស្រាយ​អំពី​រឿងរ៉ាវ​ដ៏​ចម្រូងចម្រាស់​នេះដែរ ហើយ​លោក ទីន វណ្ណ​នី បាន​ប្រាប់ថា លោក​កំពុង​រវល់​នៅ​ភ្នំពេញ ដោយ​លោក​ឲ្យ​ទំនាក់ទំនង​ទៅ​ជំនួយការ​របស់លោក​វិញ​ឈ្មោះ​រតនៈ។ ចំណែក​លោក​រតនៈ បាន​និយាយថា មូលហេតុ​ដែល​ដកយក​កាំ​ម៉េ​រ៉ា​ដោយសារ​ឈ្មោះ ខៀវ ថុ​ឃា ថតរូប​ជាប់​លោក ទីន វណ្ណ​នី ដោយ​មិន​មានកា​អនុញ្ញាត​ហើយ​កាំ​ម៉េ​រ៉ា​នេះ បានប្រគល់​ទៅ​លោក កែ​ច សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ​ជា​អ្នក​ប្រគល់​ឲ្យ​ទៅ​ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ​វិញ​ហើយ នៅ​ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨នេះ ។ ចំណែក​រឿងរ៉ាវ​ផ្សេង​ពី​ហ្នឹង​លោក​មិនដឹង​ទេ៕ ដោយ៖ទេព​ផល្លា

 

 

Copyright © 2010-2018 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya