ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 វិធានការ​ទប់ស្កាត់​ការទន្ទ្រាន​និង​ឈូសឆាយ​ដីព្រៃ​លិច​ទឹក​របស់ លោក ឈួ​រ ច័ន្ទ​ឌឿ​ន ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត​ពុំមាន​ប្រសិទ្ធិភាព​សោះ សម្រាប់​មន្ត្រីក្រោមឱវាទ​ក្នុងស្រុក​កំពង់លែង​  ||     ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង​កំពង់ បណ្តោយ​ឲ្យ លោក ផាន់ ផល្លា ប្រធាន​សហគមន៍ ភូមិ កោះ​តា​ម៉ូ​វ ឃុបឃិត​គ្នា​លក់​ដែន​ឡូត៍​អភិរក្ស​ត្រី​មេ​ពូជ​  ||     អាង​មាន​ខ្នងបង្អែក​រឹងមាំ ទើប​លោក ណុប សំអាន មេ​គយ​ច្រក​ទំនប់រលក ប្រព្រឹត្ត​អំពើពុករលួយ​គ្មាន​ញញើត ?​  ||     ចង់បាន​តំណែង​ប៉ុស្ដិ៍​គយ កន្លែង​ខ្លាញ់ ធ្វើ​ដូច​លោក ទុំ ណូ ជះ​លុយ​រាប់សែន​ដុល្លារ​ជូន​មេ ពេល​ស្រង់​វិញ បាន​ប្រាក់​វាល់​លាន​ហ្មង?​  ||     ប្រតិកម្ម​ខ្លាំង! ប៉ូលិស​គ្រឿងញៀន​ក្រសួងមហាផ្ទៃ ចាប់ជំរិត​ទារប្រាក់​ចំនួន១,០០០ដុល្លា​បានសម្រេច ជា​ថ្នូរ​ដោះលែង​ជនសង្ស័យ នៅ​ភ្នំពេញ​  ||   

» ព័ត៌មានជាតិ » ក្មេងស្រី​ម្នាក់​បាន​បាត់​ខ្លួន​ក្នុង​ទឹក បន្ទាប់ពី​ជិះ​អូប័រ​ជាមួយ​ក្រុមគ្រួសារ ហើយ​អូប័រ​នោះ​លិច ស្វែងរក​កុមារ​រងគ្រោះ​មិនទាន់​ប្រទះឃើញ នៅ​កំពត

ក្មេងស្រី​ម្នាក់​បាន​បាត់​ខ្លួន​ក្នុង​ទឹក បន្ទាប់ពី​ជិះ​អូប័រ​ជាមួយ​ក្រុមគ្រួសារ ហើយ​អូប័រ​នោះ​លិច ស្វែងរក​កុមារ​រងគ្រោះ​មិនទាន់​ប្រទះឃើញ នៅ​កំពត

កំពត៖ កាលពី​យប់​ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ ហេតុការណ៍​នេះ បាន​កើតឡើង​ក្នុងភូមិ​បត់​ក្បាលដំរី ឃុំ​មាក់ប្រាង ស្រុក​ទឹកឈូ ជាទី​នៃ​បណ្តុំ​តំបន់​ទេសចរណ៍​ទឹកឈូ។ កុមារី​រងគ្រោះ​ឈ្មោះ វ៉ា​វ អេ​ន​ជី អាយុ ៨ឆ្នាំ មាន​ទីលំនៅ​សង្កាត់​ចោមចៅ​ទី១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។

ប្រភព​ដដែល​បាន​រៀបរាប់ថា​នៅ​រសៀល​ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ អ្នក​ភ្នំពេញ​មួយ​គ្រួសារ​មាន​គ្នា​ប្រាំ​បីនាក់​បានមក​ដល់ក​ន្លែ​ង​កម្សាន្ត​ជិះ​ខ្សែ​រ៉​ត និង​បន្ត​ដោយ​ជិះ​អូប័រ​ក្នុង​ដំណើរ​ទៅ​ជួប​សួរសុខទុក្ខ​សាច់ញាតិ​នៅ​ភូមិ​មាត់ពាម ឃុំ​មាក់ប្រាង​ស្ថិតនៅ​ត្រើយ​ខាងជើង។ លុះដល់​ម៉ោង​ប្រហែល៧ និង៣០នាទី​យប់​ថ្ងៃ​ដដែល ភ្ញៀវ​ទាំងនោះ​ក៏​វិល​ត្រឡប់មកវិញ​ដោយ​ជិះ​អូប័រ​ដដែល។ ចៃដន្យ​គ្រាន់តែ​ដល់​ត្រឹម​ពាក់​កណ្តាលស្ទឹង អូប័រ​បាន​លិច​ធ្វើឱ្យ​អ្នកដំណើរ​ស្រែក​ទ្រហឹងអឺងកង ឮ​ដល់​អ្នកជិតខាង​ទើប​ប្រញាប់ប្រញាល់​នាំគ្នា​យក​ទូក​ម៉ាស៊ីន​មកជួយ​សង្គ្រោះភ្លាមៗ ហើយ​ស្រង់​បាន​មនុស្ស​ប្រាំ​បីនាក់​រួមទាំង​អ្នកបើក​អូប័រ ដោយ​បាត់​កុមារី​វ័យ៨ឆ្នាំ​ម្នាក់។មន្ត្រីនគរបាល​ដដែល​បាន​បញ្ជាក់ថា រហូតមកដល់​ម៉ោង៣ និង៣០នាទី រសៀល​ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ ការ​តាម​ស្វែងរក​កុមារ​រងគ្រោះ​មិនទាន់​ប្រទះឃើញ​នៅឡើយ​ទេ៕

Copyright © 2010-2018 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya