ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីព្រៃស្រោងនិងព្រៃសហគមន៍រាប់រយរាប់ពាន់ហិកតា ត្រូវបានគ្រឿងចក្រត្រាកទរ័D60ជាច្រើនគ្រឿង របស់អ្នកមានអំណាចប្រចាំខេត្តរតនគិរី និងអាជ្ញាធរស្រុកតាវែង ឃុបឃិតគ្នាជាប្រព័ន្ធ ធ្វើការឈូសឆាយយកធ្វើជាកម្មសិទ្ធ​  ||     ខ្លាំងបាត់ ! ស្ងាត់ៗ ដីសមូហភាព៤ហិកតា ក្នុងវត្តចំបក់បីដើម ត្រូវបានក្រុមជន លោភលន់ ៣គ្រួសារ បំពានយកជាកម្មសិទ្ធិផ្ទាល់ខ្លួនអស់ហើយ​  ||     ពិតជាកក្រើកណាស់ នៅលើទឹកដីស្រុកកំពង់លែង ដែលអ្នកមានលុយមានអំណាច នៅតែបន្តឆ្លៀតឱកាសរំលោភយកដីរដ្ឋ ស្រួលជាងប្លន់ដីរាស្ត្រ​  ||     លាក់ព័ត៌មានមិនជិតទេ ! ភ្ញាក់ផ្អើល ករណីបាញ់បុរសម្នាក់ធ្លាយដៃ ត្រូវបានដាក់ពាក្យបណ្តឹង នៅប៉េអឹមរកយុត្តិធម៌ ដោយខាងប៉ូលីស មិនទទួលយកពាក្យបណ្តឹង លោក ឧត្តមសេនីយ៍ទោ ជួន ណារិន ដែលលោកតែងតែគោរពនិងស្រឡាញ់ ប្រជាពលរដ្ឋ និងមានវិធានការយ៉ាងណា ចំពោះកូនចៅក្រោមឱវាទ​  ||     ប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីរាជការ និងអ្នកសារព័ត៌មាន ក្នុងប្រទេសកម្ពុជា ទាំងមូល សូមសំណូមពរដល់ ឯកឧត្តម ឱម យិនទៀង ប្រធាន​អង្គភាពប្រឆាំងអំពើពុករលួយ​ សូមមេត្តាស្រាវជ្រាវដាក់ការស៊ើបអង្កេតរឿងនេះផង​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ បន្ទាប់ពី​រូបគេ​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទដៃ​ពី​ស្ត្រី​ម្នាក់ នៅ​ភ្នំពេញ

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ បន្ទាប់ពី​រូបគេ​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទដៃ​ពី​ស្ត្រី​ម្នាក់ នៅ​ភ្នំពេញ

ភ្នំពេញ៖  នៅវេលា​ម៉ោង៩យប់ ថ្ងៃ​ពុធ ១កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ នៅ​ចំណុច​ផ្លូវ​មុនី​រ៉េត ភូមិ១ សង្កាត់​ស្ទឹងមានជ័យ​ទី១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។

ជនសង្ស័យ​មានឈ្មោះ អោ ដា​គា ភេទ​ប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ផ្ទះ​លេខ​២៦Z ផ្លូវ​លេខ ២០៩ ភូមិ០៤ សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន រាជធានី​ភ្នំពេញ មុខរបរ​មិន​ពិតប្រាកដ (ឃាត់ខ្លួន គ្មាន​ផ្ទុក​សារធាតុ​ញៀន) ។ ចំណែក​ជនរងគ្រោះ​ឈ្មោះ យ៉ាវ រិ​ទ្ធ ភេទ​ស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ផ្ទះ​លេខ៦៣៦ ផ្លូវ​លេខ៣៤ ភូមិ​ឬ​ស្សី១ សង្កាត់​ស្ទឹងមានជ័យ​ទី៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មុខរបរ​លក់ដូរ ។

វត្ថុតាង​ដកហូត​ពី​ជនសង្ស័យ​រួមមាន៖ ទូរ​សព្ទ​ដៃ១គ្រឿង​ម៉ាក​អូ​ប​ប៉ូ អេ​ស៊ី​អេស ពណ៌​ខៀវ (ជា​របស់​ជនរងគ្រោះ) និង​ម៉ូតូ០១គ្រឿង​ម៉ាក​សេ១២៥ ពណ៌​ខ្មៅ ស៊េរី២០១៨ ពាក់​ស្លាក​លេខ ភ្នំពេញ 1GN-1792 ,ទូរ​សព្ទ​ដៃ០១គ្រឿង​ម៉ាកIphone6 និង​ខ្សែក១ ខ្សែ​ធ្វើ​ពី​លោហធាតុ​ពណ៌​ទង់ដែង (ជា​របស់​ជនសង្ស័យ) ។

ជនរងគ្រោះ​ឈ្មោះ យ៉ាវ រិ​ទ្ធ បាន​ជិះ​ម៉ូតូ​ម៉ាក​ធូ​ដេ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1GM-7762 ម្នាក់ឯង ចេញពី​ទិញ​បន្លែ​នៅ​ផ្សារ​ដើម​គរ ដើម្បី​ត្រឡប់ទៅផ្ទះ​នៅ​ភូមិ​ឬ​ស្សី១ សង្កាត់​ស្ទឹងមានជ័យ​ទី៣ ខណ្ឌមានជ័យ ដោយបាន​ដាក់​ទូរ​សព្ទ​ដៃ១គ្រឿង​ម៉ាក​អូ​ប​ប៉ូ​អេ​ស៊ី​អេស ពណ៌​ខៀវ នៅក្នុង​ហោប៉ៅ​អាវ ។ លុះ​ធ្វើដំណើរ​មកដល់​ចំណុច​ក្រោម​ស្ពាន​អាកាស​ស្ទឹងមានជ័យ ផ្លូវ​មុនី​រ៉េត ភូមិ១ សង្កាត់​ស្ទឹងមានជ័យ​ទី១ ខណ្ឌមានជ័យ (ចំណុចកើតហេតុ) ស្រាប់​តែមាន​ជនសង្ស័យ​ម្នាក់​ឈ្មោះ អោ ដា​គា បាន​ជិះ​ម៉ូតូ០១គ្រឿង​ម៉ាក​សេ១២៥ ពណ៌​ខ្មៅ ស៊េរី២០១៨ ពាក់​ស្លាក​លេខ ភ្នំពេញ GN1792 មក​ធ្វើ​សកម្មភាព​ឆក់យក​ទូរ​សព្ទ​ដៃ​របស់​ជនរងគ្រោះ​ឈ្មោះ យ៉ាវ រិ​ទ្ធ ដែល​ទុក​ក្នុង​ហោប៉ៅ​អាវ បានសម្រេច​ហើយ ពេលនោះ​ជនរងគ្រោះ​បាន​ស្រែក​ឆោឡោឡើង និង ប្រតាយប្រតប់​ដណ្តើមយក​ទូរ​សព្ទ​ដៃ​វិញ ធ្វើ​ឲ្យ​ដួល​ម៉ូតូ​ទាំងអស់គ្នា ភ្លាមនោះ​កម្លាំង​ល្បាត​នគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ទី១ នៅក្បែរនោះ​មកដល់​ក៏បាន​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ អោ ដា​គា យកមក​សាកសួរ​នៅ​ស្នាក់ការ​នគរបាល ប៉ុស្តិ៍​ស្ទឹងមានជ័យ​ទី១ ដើម្បី​សាកសួរ​តែម្តង  ៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya