ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីព្រៃលិចទឹក រាប់រយហិកតា កំពុងទទួលរងនូវការបាត់បង់អស់ទាំងស្រុង ពីសំណាក់អ្នកមានលុយ មានអំណាចឃុបឃិតគ្នា​  ||     ព្រះរាជអាជ្ញារងចេញដីកាបង្គាប់ឲ្យ​កម្លាំង​សមត្ថកិច្ចឃាត់ខ្លួនឧកញ៉ាក្លែងក្លាយ រឿងលុយ៣០ម៉ឺនដុល្លារ ហើយមានអ្នក​ប្រុងរត់ការដោះលែង នៅកំពង់ស្ពឺ​  ||     បទល្មើស​នេសាទ​ជា​ប្រភព​ចំណូល ​របស់​ប្រធាន​មន្ទីរ​កសិកម្ម​និង​មេ​រដ្ឋបាល​ជលផល​ខេត្តកំពង់ឆ្នាំង ​​  ||     មេ​ឈ្មួញ ស៊ា​ម គឹម​ទឹម បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញពី​ឃុំ​ក្បាលដំរី ស្រុក​សំបូរ យ៉ាង​គឃ្លើន?​  ||     ប្រធានមន្ទីរកសិកម្មខេត្តកោះកុងលក់ដីរដ្ឋជាង១០ហិកតា?​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់​បានសម្រេច​ចិត្ត​យក​ខ្សែ​អង្រឹង ចង.ក​សម្លាប់ខ្លួន នៅ​ពោធិ៍សាត់

បុរស​ម្នាក់​បានសម្រេច​ចិត្ត​យក​ខ្សែ​អង្រឹង ចង.ក​សម្លាប់ខ្លួន នៅ​ពោធិ៍សាត់

ពោធិ៍សាត់៖ កាលពី​ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ ដោយសារតែ​ជាតិ​ស្រវឹង​ចូលខ្លួន​ជ្រុល បុរស​ម្នាក់​បានសម្រេច​ចិត្ត​យក​ខ្សែ​អង្រឹង ចង.ក​សម្លាប់ខ្លួន ។ ករណីនេះ បានកើត​ឡើង នៅ​ចំណុច​អូរ១៧ ស្ថិត​ក្នុងភូមិ​ដីក្រហម ឃុំ​អន្លង់​រាប ស្រុក​វាលវែង ខេត្តពោធិ៍សាត់ ។

ជនរងគ្រោះ​មានឈ្មោះ ម៉ម សុខន (ហៅ​តា វង់) ភេទ​ប្រុស អាយុ៦៩ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ​ដីក្រហម ឃុំ​អន្លង់​រាប ស្រុក​វាលវែង ខេត្តពោធិ៍សាត់ ។ ផ្អែក​តាម​របាយការណ៍​របស់ នគរបាល​មូលដ្ឋាន​ថា ជនរងគ្រោះ​បាន​យក​ខ្សែ​គោ​ពណ៌​ស​ដែល​គាត់​បាន​យកមក​ធ្វើ​ខ្សែ​អង្រឹង​ទៅ​ចង​ជាប់​ជាមួយនឹង​ធ្នឹម​ផ្ទះ​រួច​ចង.ក​សម្លាប់ខ្លួន​តែម្តង ដោយសារតែ​មូលហេតុ​ស្រវឹងស្រា។ សាកសព​ត្រូវបាន​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ រួច​ប្រគល់ជូន​កូនចៅ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya