ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក​ស្មៀនឃុំ​សំបូរ អាង​អំណាច​ប្រាក់​និង​បងប្រុស​ជា​អនុប្រធាន​បក្ស លួច​ក្លែង​ឯកសារ​យកឈ្មោះ​អ្នក​ដ៏​ទៃ ទៅ​ឈរឈ្មោះ​តំណាងរាស្ដ្រ?​  ||     លោក ញឹ​ប ស្រ៊ន ពាក់ព័ន្ធ​នឹង​បទល្មើស​នេសាទ​នៅ​តាកែវ?​  ||     ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្តកំពត មាន​ភាពមិនប្រក្រតី បក្ខពួកនិយម ?​  ||     រដ្ឋបាល​ស្រុក​កំពង់លែង មិន​ហ៊ាន​ចេញមុខ​ឆ្លើយបំភ្លឺ​ឲ្យ​មហាជន​បានដឹង​នោះទេ ជុំវិញ​ករណី​ដីព្រៃ​លិច​ទឹក​ដែលជា​ជំ​រកត្រី​ពង​កូន​ដែល​ទទួលរង​នូវ​ការបាត់បង់​ទាំងស្រុង​ពី​សំណាក់​អស់លោក​មន្ត្រី​គ្រាប់​ល្ពៅ​មួយចំនួន​ឈូសឆាយ​ទន្ទ្រាន​យក​ចែកគ្នា​ធ្វើជា​ដី​កម្មសិទ្ធិ​ស្របច្បាប់​តែ​សព្វថ្ងៃ​ដី​នោះ​លិច​ទឹក​អស់ហើយ​រំលឹក​ឡើងវិញ​  ||     លោក សយ សូ​ណា និង​លោក កែប កត់ បើក​អោយ មេ​ឈ្មួញ​ឈ្មោះ ហូ​វ ជី​វ៉ៃ ឈ្មោះ ស៊ី នឿន កែនពល​រដ្ឋ​កាប់​ឈើ​នៅ​ភូមិ​ភិ ស្រុក​អូរ​យ៉ា​ដាវ និង ស្រុក​អណ្តូង​មាស ទំលាក់​ទឹក​ឆ្លងទៅ​ស្រុក​យួន យ៉ាង​អនាធិបតេយ្យ?​  ||   

» ព័ត៌មានជាតិ » ដោយសារ​រឿង​គំនុំ ក្លាយជា​ហិង្សា​ដាក់គ្នា រងរបួស​ធ្ងន់​ស្រាល​ទាំងសងខាង ៨នាក់ នៅ​ស្វាយរៀង

ដោយសារ​រឿង​គំនុំ ក្លាយជា​ហិង្សា​ដាក់គ្នា រងរបួស​ធ្ងន់​ស្រាល​ទាំងសងខាង ៨នាក់ នៅ​ស្វាយរៀង

ខេត្តស្វាយរៀង៖ កាលពី​វេលា​ម៉ោង៧យប់ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ ជនសង្ស័យ៤នាក់ ត្រូវបាន​សមត្ថកិច្ច​មូល​ដ្ឋា​ន​ឃាត់ខ្លួន បន្ទាប់ពី​ជិះ​ម៉ូតូ៣គ្រឿង មកដល់​ផ្ទះ​ជនរងគ្រោះ រួច​ប្រើ​ហិង្សា​កាប់​ទៅលើ​ជនរងគ្រោះ បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​ស្រាល៥នាក់ ស្ថិតនៅ​ភូមិ​ក្រសាំង​ជ្រំ ឃុំ​គ្រួស ស្រុក​ស្វាយជ្រំ ដោយសារ​មាន​គំនុំ​រឿង​វាយ​កូន​របស់​ជនសង្ស័យ ។

ជនរងគ្រោះ​ទាំង៥នាក់ មានឈ្មោះ គង់ សឿន ភេទ​ស្រី អាយុ៤៥ឆ្នាំ មុខរបរ​លក់ដូរ, ឈ្មោះ ស៊ុំ សំ​អូន ភេទ​ប្រុស អាយុ៣៣ឆ្នាំ, ឈ្មោះ ស៊ុំ សំអាត ភេទ​ស្រី អាយុ៣១ឆ្នាំ, ឈ្មោះ ស៊ុំ ភេទ​ប្រុស អាយុ២៩ឆ្នាំ និង​ឈ្មោះ មែ​ង តុង ភេទ​ប្រុស អាយុ១៩ឆ្នាំ អ្នក​ទាំង៥ មាន​ទីលំនៅ​ភូមិ​ក្រសាំង​ជ្រំ ឃុំ​គ្រួស ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង ។

ចំណែក​ជនសង្ស័យ​ទាំង៤នាក់​មានឈ្មោះ សុខ ជៀន ភេទ​ប្រុស អាយុ៣៥ឆ្នាំ រស់នៅ​ភូមិ​ត្រោក ឃុំ​គ្រួស ស្រុក​ស្វាយជ្រំ (អ្នក​កាន់​ដាវ), ឈ្មោះ ឌី សូត្រ ភេទ​ប្រុស អាយុ២៥ឆ្នាំ រស់នៅ​ភូមិ​ត្រោក ឃុំ​គ្រួស ស្រុក​ស្វាយជ្រំ (ដៃ​កាន់​ដែក) ឈ្មោះ ហាង រ៉ា ភេ​ទ្រុស អាយុ២៧ឆ្នាំ រស់នៅ​ភូមិ​ក្រសាំង​ជ្រំ ឃុំ​គ្រួស ស្រុក​ស្វាយជ្រំ និង​ឈ្មោះ ពុត សា​វិ​ន ភេទ​ប្រុស អាយុ៣៧ឆ្នាំ រស់នៅ​ភូមិ​ក្រសាំង​ជ្រំ ឃុំ​គ្រួស ស្រុក​ស្វាយជ្រំ ។

តាម​ជនរងគ្រោះ​ឈ្មោះ គង់ សឿន អាយុ៤៥ឆ្នាំ បាន​រៀបរាប់​ប្រាប់ថា មុន​កើតហេតុ នៅវេលា​ម៉ោង៧យប់ មាន​ជនសង្ស័យ​ចំនួន៤នាក់ បាន​ជិះ​ម៉ូតូ​ចំនួន៣គ្រឿង មក​ផ្ទះ​របស់គាត់ ហើយក៏​បាន​ឈប់​ម៉ូតូ​ខាងមុខផ្ទះ រួច​ដើរ​ចូលទៅ​វាយ​ធ្វើ​ឲ្យ​គាត់​ភ័យ ក៏បាន​ស្រែកថា ចោរៗ និង​ឲ្យ​ឮ​ដល់​បងប្អូន​គាត់ ក៏បាន​រត់​មកជួយ ស្រាប់តែ​ជនសង្ស័យ​ទាំង៤នាក់​នោះ បាន​ចូលមក​កាប់ ក៏បង្ក​ឲ្យ​មានការ​ប្រើ​ហិង្សា​ប្រទូស​សា​រ៉ា​យ​គ្នា​ទៅវិញទៅមក បណ្ដាល​ឲ្យ​រងរបួស​ទាំងសងខាង បញ្ជូនមក​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តស្វាយរៀងភ្លាមៗ ។  ជនសង្ស័យ​ឈ្មោះ ឌី សូត្រ​ដែល​មិនមាន​រងរបួស សមត្ថកិច្ច​បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល ស្រុក​ស្វាយជ្រំ ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី  ៕

 

Copyright © 2010-2018 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya