ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ប្រភព​មួយ​បាន​បែកធ្លាយ! លោក​អភិបាល​រាជធានី ៖ ស្នើសុំ​ដកចេញ​ពី​តំណែង​ប្រធាន​ពន្ធនាគារ(ប៉េ​ហ្ស៊ី)​  ||     ចង់បាន​តំណែង​ប៉ុស្ដិ៍​គយ កន្លែង​ខ្លាញ់ ធ្វើ​ដូច​លោក ទុំ ណូ ជះ​លុយ​រាប់សែន​ដុល្លារ​ជូន​មេ ពេល​ស្រង់​វិញ បាន​ប្រាក់​វាល់​លាន​ហ្មង?​  ||     បទល្មើស​នេសាទ ស្រុក​កំពង់ស្វាយ ក្រោម​ក្រ​ខ្សែ​ភ្នែក​មន្ត្រីជលផល​ដែល​អាជ្ញាធរ ធ្វើ​មិនដឹង​ឬ​ដឹង​ដែរ​តែ​មិន​ធ្វើ?​  ||     អាង​មាន​ខ្នងបង្អែក​រឹងមាំ ទើប​លោក ណុប សំអាន មេ​គយ​ច្រក​ទំនប់រលក ប្រព្រឹត្ត​អំពើពុករលួយ​គ្មាន​ញញើត ?​  ||     ឧកញ៉ា គង់ ក្រឹ​ង យក​តួនាទី​រកស៊ី​ឈើ សាជាថ្មី​  ||   

» ព័ត៌មានជាតិ » មនុស្ស​ក្មេង​ចាស់​ប្រុស​ស្រី​ចំនួន ៣៧នាក់ រងរបួស​ស្រាល​ធ្ងន់ រដូករណែល​នៅលើ​កំណាត់​ផ្លូវ លេខ៥៣ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ពោធិ៍សាត់

មនុស្ស​ក្មេង​ចាស់​ប្រុស​ស្រី​ចំនួន ៣៧នាក់ រងរបួស​ស្រាល​ធ្ងន់ រដូករណែល​នៅលើ​កំណាត់​ផ្លូវ លេខ៥៣ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ពោធិ៍សាត់

ខេត្តពោធិ៍សាត់៖ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​រសៀល ថ្ងៃ​ពុធ ១កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធ​ស័ក ព.ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ នៅលើ​កំណាត់​ផ្លូវ​កៅស៊ូ​លេខ៥៣ ស្ថិត​ក្នុងភូមិ​បន្ទាយ​ក្រង ឃុំ​អន្លង់ត្នោត ស្រុក​ក្រគរ ខេត្តពោធិ៍សាត់។

មនុស្ស​ក្មេង​ចាស់​ប្រុស​ស្រី​ចំនួន ៣៧នាក់ ក្នុងនោះ​ស្រី​ចំនួន ១៥នាក់​បាន​រងរបួស​ស្រាល ធ្ងន់ រដូករណែល​នៅលើ​កំណាត់​ផ្លូវ​ក្រាល​កៅស៊ូ​លេខ៥៣ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បង្កឡើង​ដោយ​រថយន្ត​ទ្រុង ១គ្រឿង បាន​កៀរ​អ្នកជិះ​ម៉ូតូ​ស្រប​ទិស​គ្នា រួច​បាន​រេ​ចង្កូត​ប្រះ​ខ្លួន​ដេក​ទទឹង​ថ្នល់ ចាក់​មនុស្ស​ចោល​ដូច​ចាក់សំរាម រដូក​រណេល​យំ​ស្រែក​ទ្រហឹងអឺងកង​គួរ​ឲ្យ​សង្វេគ ។

មុនដំបូង​គេ​ឃើញ​រថយន្ត ១គ្រឿង​ម៉ាក CANTER ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 3C 0944 បើកបរ​ដោយ​ឈ្មោះ ភាព ភេទ​ប្រុស រស់នៅ​ភូមិ​ពោធិ៍​អណ្ដោត សង្កាត់​រលាប ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់ ធ្វើ​ចរាចរណ៍​ក្នុងទិសដៅ​ពី​ត្បូង​ឆ្ពោះទៅ​ទិស​ខាងជើង លុះ​មកដល់​ចំណុចកើតហេតុ បាន​កៀរ​ម៉ូតូ ១គ្រឿង ម៉ាក APRILIA ពាក់​ស្លាក​លេខ ពោធិ៍សាត់ 1F 9718 ឌុប​គ្នា​ចំនួន៣នាក់ កំពុងធ្វើដំណើរ​ស្រប​ទិស​គ្នា រួច​រេ​ចង្កូត​ជាន់​ហ្វ្រាំង​ក្រឡាប់​បះជើង​ច្រងាង​ទទឹងផ្លូវ ចាក់​មនុស្ស​ចោល​រងរបួស​រដូករ​ណែ​ល រួមទាំង​ភាគី​ម៉ូតូ​ផងដែរ ។

ជន​រងរបួស​ស្រាល​ធ្ងន់​ទាំង​ចំនួន ៣៧នាក់ រស់នៅ​ភូមិ​ទី១ ឃុំ​កំពង់​លួង ស្រុក​ក្រគរ និង​ភូមិ​ពោធិ៍​អណ្ដោត ភូមិ​ឆ្លងកាត់ ភូមិ​ស្ទឹងតូច សង្កាត់​រលាប ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់ ហើយ​ជន​រងរបួស​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ក្រគរ និង​ខេត្តពោធិ៍សាត់ បន្តទៅ​ខេត្តបាត់ដំបង និង​រាជធានី​ភ្នំពេញ​ផងដែរ ចំណែក​វត្ថុតាង​រថយន្ត​បង្ក និង​ម៉ូតូ​បាន​រក្សាទុក​ជាប​ណ្ណោះ​អាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រគរ រង់ចាំ​វាស់វែង និង​ដោះស្រាយ​គ្នា​តាម​នីតិវិធី ៕

 

Copyright © 2010-2018 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya