ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ប្រភព​មួយ​បាន​បែកធ្លាយ! លោក​អភិបាល​រាជធានី ៖ ស្នើសុំ​ដកចេញ​ពី​តំណែង​ប្រធាន​ពន្ធនាគារ(ប៉េ​ហ្ស៊ី)​  ||     ចង់បាន​តំណែង​ប៉ុស្ដិ៍​គយ កន្លែង​ខ្លាញ់ ធ្វើ​ដូច​លោក ទុំ ណូ ជះ​លុយ​រាប់សែន​ដុល្លារ​ជូន​មេ ពេល​ស្រង់​វិញ បាន​ប្រាក់​វាល់​លាន​ហ្មង?​  ||     បទល្មើស​នេសាទ ស្រុក​កំពង់ស្វាយ ក្រោម​ក្រ​ខ្សែ​ភ្នែក​មន្ត្រីជលផល​ដែល​អាជ្ញាធរ ធ្វើ​មិនដឹង​ឬ​ដឹង​ដែរ​តែ​មិន​ធ្វើ?​  ||     អាង​មាន​ខ្នងបង្អែក​រឹងមាំ ទើប​លោក ណុប សំអាន មេ​គយ​ច្រក​ទំនប់រលក ប្រព្រឹត្ត​អំពើពុករលួយ​គ្មាន​ញញើត ?​  ||     ឧកញ៉ា គង់ ក្រឹ​ង យក​តួនាទី​រកស៊ី​ឈើ សាជាថ្មី​  ||   

» ព័ត៌មានជាតិ » សប្បាយ​យក​ណាស់ ឃើញយកៗ នៅ​ភ្នំពេញ

សប្បាយ​យក​ណាស់ ឃើញយកៗ នៅ​ភ្នំពេញ

ភ្នំពេញ ៖ ក្រុមចោរ​ចូលទៅ​ធ្វើ​សកម្មភាព​តាំងពី​ពេលណា​នោះទេ រហូតដល់​វេលា​ម៉ោង៧ព្រឹក​ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨  ទើប​អ្នកជិតខាង​ឃើញ​ទ្វារ​ឃ្លាំង​ចំហ​រហើយ ម៉ាស៊ីនដេរ​នៅក្នុង​នោះ​រាប់សិប​គ្រឿង​បាត់អស់​គ្មាន​សល់ ។ អ្នកភូមិ​ចាក់​ជ្រូក​បាន​និយាយថា ម្ចាស់​ឃ្លាំង​នេះ មិន​ត្រូវបាន​ស្គាល់ឈ្មោះ​ឡើយ គ្រាន់តែ​ដឹងថា ជា​ជនជាតិ​វៀតណាម​ប៉ុណ្ណោះ ។ នៅក្នុង​ឃ្លាំង​នោះ​មាន​ម៉ាស៊ីនដេរ ម៉ាស៊ីនផុង ជាច្រើន​គ្រឿង ដែលមាន​តម្លៃ​រាប់ម៉ឺន​ដុល្លារ ។

ចោរ១ក្រុម​បានធ្វើ​សកម្មភាព​គាស់​ទ្វារ​ឃ្លាំង​ស្តុក​ម៉ាស៊ីនដេរ​មួយកន្លែង ចូល​លួច​យក​អស់​រាប់សិប​គ្រឿង ក្នុងខណៈ​ពេលដែល​ម្ចាស់​មិន​នៅជាប់​រវល់​ទៅលេង​ស្រុកកំណើត នៅឯ​ប្រទេស​វៀតណាម ។ ឃ្លាំង​ស្តុក​ម៉ាស៊ីនដេរ​ខាងលើ មាន​ទីតាំង​ស្ថិតនៅ​តាមផ្លូវ​បេតុង​ខាងជើង មជ្ឈមណ្ឌល​កុមារកំព្រា អ៊ិ​ស្លាម ស្ថិតនៅ​ក្នុងភូមិ​ចាក់​ជ្រូក សង្កាត់​សំរោងក្រោម ជាប់​ព្រំប្រទល់​ភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោមចៅ៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ចំណែក​ម្ចាស់​ឃ្លាំង​បាន​ទៅលេង​ស្រុកកំណើត​នៅឯ​ប្រទេស​វៀតណាម តាំង​ពីមុន​ថ្ងៃ​ភ្ជុំបិណ្ឌ​មកម្ល៉េះ ដោយបាន​បិទទ្វារ​ឃ្លាំង​នោះ​ចោល ហើយ​មិនមាន​សន្តិសុខ​យាម​ប្រចាំការ​នោះឡើយ ។

ក្រុមចោរ​បានគាស់​ទ្វារ​ចូលទៅ​លួច​យក​ម៉ាស៊ីនដេរ​ទាំងនោះ​ដែល​តា​មការ​សន្និដ្ឋានបាន​បើករថយន្ត​ចូលទៅ​ដឹក​ចេញ​តែម្ដង ប៉ុន្តែ​មិនមាន​នរណាម្នាក់​បានដឹង​ថា សកម្មភាព​នោះ​កើតឡើង​តាំងពី​ពេលណា​នោះឡើយ ។ លុះដល់​វេលា​ម៉ោង៧ព្រឹក ថ្ងៃទី១១ ខែតុលា ទើប​ពួកគាត់​ប្រទះឃើញ​ទ្វារ​ឃ្លាំង​របើក ហើយ​សម្ភារៈ​រប៉ាត់រប៉ាយ ចំណែក​ម៉ាស៊ីនដេរ​បាត់អស់​ទើប​មានការ​ភ្ញាក់ផ្អើល ។ ខណៈនោះ​មិនមាន​នរណា​បានដឹងថា ម៉ាស៊ីន​ដែល​បាត់​មាន​ប៉ុន្មាន​គ្រឿង និង​គិត​ជា​ទឹកប្រាក់​មានតម្លៃ​ប៉ុន្មាន​ទេ ចំណែក​ម្ចាស់​មិនទាន់​ត្រឡប់​មកពី​ប្រទេស​វៀតណាម​វិញ​នៅឡើយ ។ បុរស​ម្នាក់​បាន​និយាយថា នៅវេលា​ម៉ោង​ប្រមាណ១យប់​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី១១ ខែតុលា គាត់​បានឮ​សូរសម្លេង​រថយន្ត​បើក​ទៅ​ឈប់​នៅ​ទីនោះ និង​ឮស្នូរ​ក្រកាកៗដែរ ។ ប៉ុន្តែ​ពុំបាន​ចាប់អារម្មណ៍​ថា មាន​ចោរ​គាស់​ទ្វារ​នោះឡើយ ហើយក៏​មិនបាន​ចេញទៅ​មើល​ដែរ លុះ​ព្រឹក​ឡើង​ក៏​ស្រាប់តែ​ប្រទះឃើញ​ឃ្លាំង​នោះ​ត្រូវបាន​ចោរ​គាស់​យក​ម៉ាស៊ីន​អស់​បែបនេះ​បាត់ទៅហើយ ៕

Copyright © 2010-2018 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya