ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីព្រៃលិចទឹក រាប់រយហិកតា កំពុងទទួលរងនូវការបាត់បង់អស់ទាំងស្រុង ពីសំណាក់អ្នកមានលុយ មានអំណាចឃុបឃិតគ្នា​  ||     ព្រះរាជអាជ្ញារងចេញដីកាបង្គាប់ឲ្យ​កម្លាំង​សមត្ថកិច្ចឃាត់ខ្លួនឧកញ៉ាក្លែងក្លាយ រឿងលុយ៣០ម៉ឺនដុល្លារ ហើយមានអ្នក​ប្រុងរត់ការដោះលែង នៅកំពង់ស្ពឺ​  ||     បទល្មើស​នេសាទ​ជា​ប្រភព​ចំណូល ​របស់​ប្រធាន​មន្ទីរ​កសិកម្ម​និង​មេ​រដ្ឋបាល​ជលផល​ខេត្តកំពង់ឆ្នាំង ​​  ||     មេ​ឈ្មួញ ស៊ា​ម គឹម​ទឹម បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញពី​ឃុំ​ក្បាលដំរី ស្រុក​សំបូរ យ៉ាង​គឃ្លើន?​  ||     ប្រធានមន្ទីរកសិកម្មខេត្តកោះកុងលក់ដីរដ្ឋជាង១០ហិកតា?​  ||   

» ព័ត៌មានជាតិ » ភ្ញាក់ផ្អើល ប្រទះឃើញ​បុរស​ម្នាក់ ដេកស្លាប់​នៅ​ជាន់​ទី២ ក្នុង​សភាព​មាន​ស្នាម​សត្វ​ចោះ​ស៊ី​ភ្នែក​ម្ខាង និង​កំភួនជើង​ម្ខាង នៅ​ភ្នំពេញ

ភ្ញាក់ផ្អើល ប្រទះឃើញ​បុរស​ម្នាក់ ដេកស្លាប់​នៅ​ជាន់​ទី២ ក្នុង​សភាព​មាន​ស្នាម​សត្វ​ចោះ​ស៊ី​ភ្នែក​ម្ខាង និង​កំភួនជើង​ម្ខាង នៅ​ភ្នំពេញ

ភ្នំពេញ ៖  ភ្ញាក់ផ្អើល​មួយ ដោយ​ប្រទះឃើញ​បុរស​ម្នាក់ ដេកស្លាប់​នៅ​ជាន់​ទី២ ក្នុង​សភាព​មាន​ស្នាម​សត្វ​ចោះ​ស៊ី​ភ្នែក​ម្ខាង និង​កំភួនជើង​ម្ខាង នៅលើផ្ទះ​ជាន់​ទី២ ស្ថិតក្នុង​ភូមិ​គោក​ឃ្លាង សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ កាលពី​វេលា​ម៉ោង៩ព្រឹក​ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ ។

សព​បុរស​ម្នាក់​ខាងលើ​មានឈ្មោះ ឆន ផាត ហៅ​ស្នា អាយុ២៧ឆ្នាំ មុខរបរ បុគ្គលិក​ភោ​ជនី​ដ្ឋា​ន នៅ​ផ្លូវ២០០៤ ស្នាក់នៅ​ជាន់​ទៅ​ទី២ ក្នុងភូមិ​សង្កាត់​កើតហេតុ មាន​ស្រុកកំណើត​ភូមិ​អូរ​តា​នៅ ឃុំ​មៀន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម។

ជនរងគ្រោះ ទើប​វិល​មកពី​ស្រុកកំណើត​បាន២ថ្ងៃ ដើម្បី​ចូល​បម្រើ​ការងារ​វិញ តែ​នៅ​ល្ងាច​ថ្ងៃទី១០ ខែតុលា ហាង​មិនទាន់​បើក​ធ្វើការ ជនរងគ្រោះ យប់​ឡើង​ចូលដេក​សម្រាក​ជាម​ធម្មតា​លើ​គ្រែ ចំណែក​គាត់ ដេក​សម្រាក​លើ​គ្រែ​ផ្សេង ស្រាប់តែ​នៅ​ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨នេះ ភ្ញាក់ពីដេក ស្រាប់តែ​ប្រទះឃើញ ជនរងគ្រោះ មាន​ដាម​ឈាម ភ្នែក សង្ស័យថា​ស្លាប់ ហើយក៏​មិន​ហ៊ាន​ប៉ះពាល់​ដែរ រត់​ទៅប្តឹង​សមត្ថកិច្ច​ប៉ុស្តិ៍​ស្ថិត​នៅក្បែរនោះ ឲ្យ​ទៅពិនិត្យ​ជាក់ស្តែង​តែម្តង ។

សាកសព​ត្រូវ​សត្វ​ចោះ​ស៊ី​ភ្នែក​ខាងឆ្វេង​អស់ និង​កំ​ភូ​ន​ជើងឆ្វេង​ដូចគ្នា ហើយ​បាន​សន្និដ្ឋានថា ជនរងគ្រោះ​ស្លាប់​ដោយ​ជំងឺ​ខ្យល់គ មាន​សត្វ​កណ្តុរ មក​ចោះ​ស៊ី​ភ្នែក និង​សាច់​កំភួនជើងក្រោយពី​ពិនិត្យ​រួច សព​ត្រូវបាន​ប្រគល់ជូន​សាច់ញាតិ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ឯ​ស្រុកកំណើត ៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya