ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក​ស្មៀនឃុំ​សំបូរ អាង​អំណាច​ប្រាក់​និង​បងប្រុស​ជា​អនុប្រធាន​បក្ស លួច​ក្លែង​ឯកសារ​យកឈ្មោះ​អ្នក​ដ៏​ទៃ ទៅ​ឈរឈ្មោះ​តំណាងរាស្ដ្រ?​  ||     លោក ញឹ​ប ស្រ៊ន ពាក់ព័ន្ធ​នឹង​បទល្មើស​នេសាទ​នៅ​តាកែវ?​  ||     ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្តកំពត មាន​ភាពមិនប្រក្រតី បក្ខពួកនិយម ?​  ||     រដ្ឋបាល​ស្រុក​កំពង់លែង មិន​ហ៊ាន​ចេញមុខ​ឆ្លើយបំភ្លឺ​ឲ្យ​មហាជន​បានដឹង​នោះទេ ជុំវិញ​ករណី​ដីព្រៃ​លិច​ទឹក​ដែលជា​ជំ​រកត្រី​ពង​កូន​ដែល​ទទួលរង​នូវ​ការបាត់បង់​ទាំងស្រុង​ពី​សំណាក់​អស់លោក​មន្ត្រី​គ្រាប់​ល្ពៅ​មួយចំនួន​ឈូសឆាយ​ទន្ទ្រាន​យក​ចែកគ្នា​ធ្វើជា​ដី​កម្មសិទ្ធិ​ស្របច្បាប់​តែ​សព្វថ្ងៃ​ដី​នោះ​លិច​ទឹក​អស់ហើយ​រំលឹក​ឡើងវិញ​  ||     លោក សយ សូ​ណា និង​លោក កែប កត់ បើក​អោយ មេ​ឈ្មួញ​ឈ្មោះ ហូ​វ ជី​វ៉ៃ ឈ្មោះ ស៊ី នឿន កែនពល​រដ្ឋ​កាប់​ឈើ​នៅ​ភូមិ​ភិ ស្រុក​អូរ​យ៉ា​ដាវ និង ស្រុក​អណ្តូង​មាស ទំលាក់​ទឹក​ឆ្លងទៅ​ស្រុក​យួន យ៉ាង​អនាធិបតេយ្យ?​  ||   

» ព័ត៌មានជាតិ » គ្រោះថ្នាក់​ចរាចរ​ណ៏​រវាង រថយន្តបុក​ម៉ូតូ បណ្តាល​ឲ្យ​ស្លាប់​នៅនឹងកន្លែង នៅ​សៀមរាប

គ្រោះថ្នាក់​ចរាចរ​ណ៏​រវាង រថយន្តបុក​ម៉ូតូ បណ្តាល​ឲ្យ​ស្លាប់​នៅនឹងកន្លែង នៅ​សៀមរាប

សៀមរាប ៖  ករណី​គ្រោះថ្នាក់​ចរាចរ​ណ៏​រវាង រថយន្ត បុក ម៉ូតូ ក្នុង​គោលដៅ​ច្រាស់ទិស​គ្នា កើតហេតុ​នៅលើ​ផ្លូវជាតិ​លេខ០៦ ត្រង់ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ៣២៦/៣២៧ ស្ថិតនៅ​ក្នុងភូមិ​ព្រៃ​ក្មេង ឃុំ​ខ្នាត ស្រុក​ពួក ខេត្តសៀមរាប បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ម្នាក់​បាន​ស្លាប់ភ្លាមៗនៅនឹងកន្លែង កាលពី​វេលា​ម៉ោង០៩ និង១០នាទី ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ ។

នៅ​មុនពេល​កើតហេតុ គេ​ឃើញ​មាន​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌ ស ពាក់​ផ្លាកលេខ​ត្បូងឃ្មុំ​3A 1188 សណ្ដោង​រ៉ឺម៉ក​ពណ៌​ខៀវ 4A 0105 បើកបរ​ដោយ​ឈ្មោះ ផុន ម៉េង​ស្រ៊ី ភេទ​ប្រុស អាយុ ២៣ឆ្នាំ រស់នៅ​ភូមិ​ជ្រួស ឃុំ​ចក ស្រុក​អូររាំងឪ ខេត្តកំពង់ចាម បើកបរ​ពី​លិចទៅ​កើត​ដឹក​ដំឡូង​មី​ចំនួន២៧តោន។ ពេលនោះ​ផងដែរ គេ​បានឃើញ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ២០១៧ ពាក់​ផ្លាកលេខ​សៀមរាប 1Y 5509 បើកបរ​ដោយ​ឈ្មោះ ឆៃ រ៉ា​ដឿ​ង ភេទ​ប្រុស អាយុ២៣ ឆ្នាំ រស់នៅ​ភូមិ ជ័យ សង្កាត់​ទឹក​វិល ក្រុង/ខេត្តសៀមរាប មុខរបរ​ជាងសំណង់ បើកបរ​ពី​កើ​តទៅ​លិច​បើក​វ៉ា​រថយន្ត១បាំង​កន្លះ​មិន​ស្គាល់​អត្តសញ្ញាណ កៀរ​និង​រេ​ចង្កូត​បើក​បុក​ពីមុខ​និ​ចូល​ក្រោម​រថយន្ត​ដឹក​ដំឡូង​ខាងលើ ហើយ​បាន​ស្លាប់ភ្លាមៗតែម្តង។

ក្រោយពី​ធ្វើការ​វាស់វែង​ជា​កក់​ស្តែង​គឺមាន​ការខូចខាត​រថ​យន្ត ០១ គ្រឿង និង​ម៉ូតូ ១ គ្រឿង។ ចំពោះ​អ្នកបើកបរ​រថយន្ត​ធុន​ធំ ក៏បាន​ធ្វើការ​ឃាត់ខ្លួន​ក្រោយពេល​កើតហេតុ។ កម្លាំង​ជំនាញ​បានធ្វើការ​វាស់វែង និង​ដកហូត​វត្ថុតាង យកមក​រក្សារ​ទុក នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ពួក ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕

 

Copyright © 2010-2018 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya