ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ប្រភព​មួយ​បាន​បែកធ្លាយ! លោក​អភិបាល​រាជធានី ៖ ស្នើសុំ​ដកចេញ​ពី​តំណែង​ប្រធាន​ពន្ធនាគារ(ប៉េ​ហ្ស៊ី)​  ||     ចង់បាន​តំណែង​ប៉ុស្ដិ៍​គយ កន្លែង​ខ្លាញ់ ធ្វើ​ដូច​លោក ទុំ ណូ ជះ​លុយ​រាប់សែន​ដុល្លារ​ជូន​មេ ពេល​ស្រង់​វិញ បាន​ប្រាក់​វាល់​លាន​ហ្មង?​  ||     បទល្មើស​នេសាទ ស្រុក​កំពង់ស្វាយ ក្រោម​ក្រ​ខ្សែ​ភ្នែក​មន្ត្រីជលផល​ដែល​អាជ្ញាធរ ធ្វើ​មិនដឹង​ឬ​ដឹង​ដែរ​តែ​មិន​ធ្វើ?​  ||     អាង​មាន​ខ្នងបង្អែក​រឹងមាំ ទើប​លោក ណុប សំអាន មេ​គយ​ច្រក​ទំនប់រលក ប្រព្រឹត្ត​អំពើពុករលួយ​គ្មាន​ញញើត ?​  ||     ឧកញ៉ា គង់ ក្រឹ​ង យក​តួនាទី​រកស៊ី​ឈើ សាជាថ្មី​  ||   

» ព័ត៌មានជាតិ » បុរស២នាក់​ត្រូវបាន​គេ​ប្រទះឃើញ​អណ្តែត​ក្នុង​ទឹក​ស្លាប់ ក្នុង​ថ្ងៃ​តែមួយ តែ​កន្លែង​ផ្សេងគ្នា

បុរស២នាក់​ត្រូវបាន​គេ​ប្រទះឃើញ​អណ្តែត​ក្នុង​ទឹក​ស្លាប់ ក្នុង​ថ្ងៃ​តែមួយ តែ​កន្លែង​ផ្សេងគ្នា

ខេត្តតាកែវ ៖ កាលពី​ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ក្នុងស្រុក​ទ្រាំង ខេត្តតាកែវ ។

ករណី​ទី១. បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី៧ព្រឹក ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅ​ក្នុងភូមិ​ព្រៃ​សណ្តែក ឃុំ​ព្រៃ​ស្លឹក ស្រុក​ទ្រាំង ខេត្តតាកែវ ជនរងគ្រោះ​មានឈ្មោះ​ទូច ភក្តី ភេទ​ប្រុស អាយុ២៨ឆ្នាំ មុខរបរ​កសិករ មាន​ស្រុកកំណើត នៅ​ឃុំ​ថ្ម​ដូន​ពៅ ស្រុក​ថ្មបាំង ខេត្តកោះកុង សព្វថ្ងៃ​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

មូលហេតុ​ដោយ​ជនរងគ្រោះ បាន​ដើរទៅ​ដាក់មង នៅ​វាលស្រែ រួច​បាន​រអិល​ជើង​ធ្លាក់ចូល​ក្នុង​រណ្តៅ​ដី ដែលមាន​ជម្រៅ៤ម៉ែត្រ បណ្តាល​ឲ្យ​លង់ទឹក​ស្លាប់។ ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ជំនាញ រួម​នឹង​លោកគ្រូ​ពេទ្យ បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ រួច​បានធ្វើ​កោសល្យវិច័យ​លើ​សាកសព ដោយ​មិនមាន​ស្លាកស្នាម​អ្វី​ឡើយ ជំនាញ​បាន​សន្និដ្ឋានថា ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយសារ​លង់ទឹក​ពិតប្រាកដ​មែន។

ករណី​ទី២៖ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង កាលពី​វេលា​ម៉ោង១រសៀល​ថ្ងៃ​ដដែល ស្ថិតនៅ​ស្រះ​ទឹក​វត្ត​ត្រពាំង​ធំ ក្នុងភូមិ​ត្រពាំង​ធំ ឃុំ​រនាម ស្រុក​ទ្រាំង ខេត្តតាកែវ។ ជនរងគ្រោះ​ឈ្មោះ​ជួន ជៀម ភេទ​ប្រុស អាយុ២០ឆ្នាំ មាន​ទីលំនៅ រស់នៅ​ភូមិ​ព្រៃ​ផ្អាវ ឃុំ​រនាម ស្រុក​ទ្រាំង ខេត្តតាកែវ មុខរបរ​កសិករ។ នៅ​មុនពេល​កើតហេតុ នៅ​យប់​ថ្ងៃទី៨ ខែតុលា នៅក្នុង​វត្ត​ត្រពាំង​ធំ មាន​ចាក់​បាស់​រាំលេង។ ពេលនោះ​ជន​រង​នឹង​បក្ខពួក បាននាំគ្នា​ទៅលេង​វត្ត រួច​ក៏មាន​ទំនាស់​ដេញ​វាយ​គ្នា ជាមួយនិង​ក្រុម​ម្ខាង​ទៀត មិន​ស្គាល់​អត្តសញ្ញាណ ធ្វើ​ឲ្យ​ជនរងគ្រោះ ភ័យរ​ត់ទៅ​ចុះ​ពួន​ក្នុង​ត្រពាំងទឹក។ នៅ​យប់​ថ្ងៃទី៩ ខែតុលា បានទទួល​ពាក្យបណ្តឹង​ផ្ទាល់មាត់ ពី​អ​នា​ព្យាបាល​ជនរងគ្រោះ ថា​បាន​បាត់​កូន ពេល​មកលេង​បុណ្យ​ភ្ជុំ​បិ​ណ្យ​នៅ​វត្ត​ត្រពាំង​ធំ លុះ​ព្រឹក​ថ្ងៃទី១០ ខែតុលា សមត្ថកិច្ច​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ទ្រាំង បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​រក​ជន​រងគ្រោះ ប្រទះឃើញ​ស្លាប់​អណ្តែត​នៅក្នុង​ស្រះ​ទឹក​វត្ត​ត្រពាំង​ធំ។ ក្រោយ​កើតហេតុ​កម្លាំង​ជំនាញ ការិយាល័យ​បច្ចេកទេស និង​ចក្ខុ​វិច័យ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ រួម​នឹង​គ្រូពេទ្យ បានធ្វើ​កោសល្យវិច័យ​សាកសព ដោយ​ពុំ​ឃើញ​មាន​របួសស្នាម​អ្វី។ មន្ត្រី​ជំនាញ បាន​សន្និដ្ឋានថា ជនរងគ្រោះ​ស្លាប់ ដោយ​កា​លង់ទឹក​ប្រាកដ​មែន ៕

Copyright © 2010-2018 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya