ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក​ស្មៀនឃុំ​សំបូរ អាង​អំណាច​ប្រាក់​និង​បងប្រុស​ជា​អនុប្រធាន​បក្ស លួច​ក្លែង​ឯកសារ​យកឈ្មោះ​អ្នក​ដ៏​ទៃ ទៅ​ឈរឈ្មោះ​តំណាងរាស្ដ្រ?​  ||     លោក ញឹ​ប ស្រ៊ន ពាក់ព័ន្ធ​នឹង​បទល្មើស​នេសាទ​នៅ​តាកែវ?​  ||     ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្តកំពត មាន​ភាពមិនប្រក្រតី បក្ខពួកនិយម ?​  ||     រដ្ឋបាល​ស្រុក​កំពង់លែង មិន​ហ៊ាន​ចេញមុខ​ឆ្លើយបំភ្លឺ​ឲ្យ​មហាជន​បានដឹង​នោះទេ ជុំវិញ​ករណី​ដីព្រៃ​លិច​ទឹក​ដែលជា​ជំ​រកត្រី​ពង​កូន​ដែល​ទទួលរង​នូវ​ការបាត់បង់​ទាំងស្រុង​ពី​សំណាក់​អស់លោក​មន្ត្រី​គ្រាប់​ល្ពៅ​មួយចំនួន​ឈូសឆាយ​ទន្ទ្រាន​យក​ចែកគ្នា​ធ្វើជា​ដី​កម្មសិទ្ធិ​ស្របច្បាប់​តែ​សព្វថ្ងៃ​ដី​នោះ​លិច​ទឹក​អស់ហើយ​រំលឹក​ឡើងវិញ​  ||     លោក សយ សូ​ណា និង​លោក កែប កត់ បើក​អោយ មេ​ឈ្មួញ​ឈ្មោះ ហូ​វ ជី​វ៉ៃ ឈ្មោះ ស៊ី នឿន កែនពល​រដ្ឋ​កាប់​ឈើ​នៅ​ភូមិ​ភិ ស្រុក​អូរ​យ៉ា​ដាវ និង ស្រុក​អណ្តូង​មាស ទំលាក់​ទឹក​ឆ្លងទៅ​ស្រុក​យួន យ៉ាង​អនាធិបតេយ្យ?​  ||   

» ព័ត៌មានជាតិ » គ្រោះថ្នាក់​ចរាចរណ៍ រវាង​រថយន្ត​និង​ម៉ូតូ បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​នៅនឹងកន្លែង​កើតហេតុ

គ្រោះថ្នាក់​ចរាចរណ៍ រវាង​រថយន្ត​និង​ម៉ូតូ បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​នៅនឹងកន្លែង​កើតហេតុ

ស្រុក​ថ្ពង ៖ នៅ​ថ្ងៃ​ពុធ ១កើត ខែអស្សុជ ឆ្នាំច សំ​រិ​ទ្ទិ​ស័ក ព.ស ២៥៦២ ត្រូវ​និង​ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ វេលា​ម៉ោង17និង20នាទី នៅលើ​ផ្លូវ44 ចន្លោះ​គីឡូម៉ែត្រ 97~98 ចំណុច​ភូមិ​ត្រពាំង​ត្រោក ឃុំ​ប្រាំបី​មុម ស្រុក​ថ្ពង មាន​គ្រោះថ្នាក់​ចរាចរណ៍ រវាង​រថយន្ត និង​ម៉ូតូ បើក​ស្រប​ទិស​គ្នា ពី​ទិស​ខាងលិច ទៅ​ទិសខាងកើត ។

រថយន្ត​ម៉ាក លុច​ស៊ី​ស RX300 ពណ៌​ស្ក ពាក់​ស្លាក​លេខ ភ្នំពេញ 2H1244 អ្នកបើកបរ ចុះ​រត់​គេចខ្លួនបាត់ ដល់​ចំណុច​ខាងលើ​បាន​បុក​ម៉ូតូ​ម៉ាក​គុប​ជ្រុង ពណ៌​ទឹកប៊ិច ពាក់​ស្លាក​លេខ​ចាស់ គ4172ភព1 បើកបរ​ដោយ​ឈ្មោះ កែវ ជឿន ភេទ​ប្រុស អាយុ78ឆ្នាំ នៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ កំពុង​បត់​ចូល​ផ្ទះ​ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន មិនបាន​មើល​ក្រោយ (គ្មាន​កញ្ចក់ គ្មាន​មួក )បណ្តាល​ឲ្រ​រងរបួស​ជា​ទម្ងន់ បញ្ជូនទៅ​មន្ទីរ​ពេ​ទ្រ​បង្អែក​ឧដុង្គ លុះដល់​ពាក់​កណ្តាលផ្លូវ ក៏បាន​ដាច់ខ្យល់​ស្លាប់​តែម្តង ។ ចំពោះ​វត្ថុតាង រថយន្ត និង​ម៉ូតូ​ខូចខាត​ស្រាល បញ្ជូនមក​រក្សាទុក​នៅ​អធិការដ្ឋាន ជំនាញ​កំពុង​អនុវត្តតាម​នីតិវិធី ៕

Copyright © 2010-2018 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya