ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» Breaking News, ព័ត៌មានជាតិ » ម្ចាស់​ឆ្កែ​ធ្លាក់ខ្លួន​ឈឺ​ជាច្រើន​ខែ ពេល​ឆ្កែ​កើតកូន​ចេញមក​កូន​ជា​ស្វា​ក៏​ជាសះស្បើយ​ពី​រោគា​ ​

ម្ចាស់​ឆ្កែ​ធ្លាក់ខ្លួន​ឈឺ​ជាច្រើន​ខែ ពេល​ឆ្កែ​កើតកូន​ចេញមក​កូន​ជា​ស្វា​ក៏​ជាសះស្បើយ​ពី​រោគា​ ​

ប៉ោយប៉ែត​៖ ​ស្ត្រី​អាជីវករ​នៅ​ចំនុច​ផ្សារ​រ៉ា​ថ្មី ក្រុង​ប៉ោយប៉ែត​ម្នាក់​បាន​ធ្លាក់ខ្លួន​ឈឺ​វៀច​មាត់ វៀច ក អស់​រយៈពេល​ជាច្រើន​ខែ ដោយ​ព្យាបាល​ពុំជា​សះស្បើយ ស្រាប់តែ​នៅ​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៣ ក៌​មានការ​ភ្ញាក់ផ្អើល​មួយ កើតឡើង​ធ្វើ​ឲ្យ​មនុស្ស​ស្ទើរតែ មួយ​ក្រុង​ប៉ោយប៉ែត ផ្អើលឆោឡោ​ទៅ ចោមរោម​មើល សត្វ​សុនខ​(​ឆ្កែ​) មួយ​ក្បាល​កើតកូន
ចេញមក​មុខ​ដូច​ស្វា តែ​ច្រមុះ​រាង​ដូច​ដំរី ធ្វើ​ឲ្យ​មហាជន​ខ្លះ​ដែលមាន​ជំនឿ​ផ្នែក អ​រូបិយ៍​តាម​សុំ​ទិញ​ក្នុង តម្លៃ​ថ្លៃ​រាប់រយ​ដុល្លារ ចំណែក​អ្នក ខ្លះ​ផ្សេងទៀត នាំ​គ្ន​អុធ​ធូប​បន់ស្រន់ សុំ​សេចក្តីសុខ​ផងដែរ​។​
​ស្ត្រី​ម្ចាស់​ឆ្កែ​ខាងលើ​បាន​ឲ្យ​ដឹង​ទៀតថា ឆ្កែ​របស់គាត់ កាលពី​ពាក់​កណ្តាលយប់​ម៉ោង ប្រហែល​១២ ​អ​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១៩ ខែ ឆ្នូ ឆ្នាំ​២០១៣ មេ​ឆ្កែ​ផើម​របស់គាត់ បាន​ស្រែក​ហើយ កើតកូន​បាន​ចំនួន​០៦​ក្បាល កូនពៅ​ទី​៦ កើតមក មាន​លក្ខ​ណះ​ចំឡែក​ប្លែក​ពី​គេ វា​មាន​សប្បុរ​ខ្មៅ មានមុខមាត់​ដូច​សត្វ​ស្វា និង​មាន​ប្រមោយ​ច្រមុះ​រាង
​ដូច​កូនដំរី​សត្វ​ដំរី ។​
​កូន​ឆ្កែ​ចម្លែក​នេះ ត្រូវ​មហាជន​ចោមរោម​មើល សុំ​ថតរូប​ទុក​មើល និង​យក​រូប​ទៅ​បង្ហោះ​តាម បណ្តាញ សង្គម​Facebook ទៀតផង​។ អ្នកខ្លះ​សុំ​ទិញ​ទុក​ធ្វើ កូនក្រក​តាម​ជំនឿ​បែប​ព្រហ្ម​សាសនា ដើម្បី​ដាក់​កន្លែង​រកស៊ី អ្នកខ្លះ​បាន​អុធ​ធូប បន់ស្រន់ សុំ​សេចក្តីសុខ និង​សុំ​ទឹកមន្ត​ជាដើម​។ ប៉ុន្តែ​ជា​អកុសល កូន​សុនខ​អភព្វ​ខាងលើ គ្មាន​វាសនា​បាន ឃើញ​ពន្លឺព្រះអាទិត្យ​នេះឡើយ ក្រោយពី​ចេញពី​ផ្ទៃ​មិនទាន់បាន​ប៉ុន្មាន​នាទី​ផង ក៌​ផុតដង្ហើម​ស្លាប់​តែម្តង​។
ចំណែក​ស្ត្រី​ម្ចាស់​ឆ្កែ​ខាងលើ ក៌​បានជា​សះស្បើយ​ពី​ជម្ងឺ​ដែល​ឈឺ​រ៉ាំរ៉ៃ អស់​ជាច្រើន ខែ​កន្លងមក សព​សុនខ​ត្រូវបាន​ម្ចាស់ រៀបចំ​ទុកដាក់ ធ្វើបុណ្យ​ទៅតាម​ជំនឿ​ផងដែរ​៕​ដោយ បូរី​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya