ប្រភពព័តិមានពីប្រជាពលរដ្ឋបានឲ្យបណ្តាញព័ត៌មានអរិយធម៌ដឹងថាមានរោងម៉ាស៊ីនអារឈើ២កន្លែងក្នុងផ្ទះលោកកង អឿន និងលោក អ៊ុក ថោ នៅភូមិត្រាំកង់ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺកំពុងតែអារឈើប្រណិតៗជារៀងរាល់ថ្ងៃគ្មានការរំខានពីមន្ត្រីជំនាញ និងអាជ្ញាធ ។
ប្រភពបានបន្តថាគេសង្កេតឃើញតែមន្ត្រីរដ្ឋបាលព្រៃឈើ នគបាលសេដ្ឋកិច្ច និងកម្លាំងប្រដាប់អាវុធចេញចូលយកប្រាក់ពីម្ចាស់ផ្ទះតែប៉ុណ្ណោះ។
ជុំវិញបញ្ហានេះលោក សុខ សុខុន មន្ត្រីផ្នែករដ្ឋបាលព្រៃឈើបសេដ្ឋ បានឲ្យដឹងថាលោកពុំបានដឹងអំពីសកម្មភាពនេះទេ។ ហើយលោកថានិងចុះទៅមើលតែឥឡូវលោកកំពុងរវល់ហើយក៏បិទទូរសព្ទ។
ចំណែកលោក ចន ជានាយរងសង្កាត់រដ្ឋបាលព្រៃឈើបរសេដ្ឋ បានឲ្យដឹងថាលោកពិបាក់និងចាត់វិធានការចំពោះរោងម៉ាស៊ីនផ្ទះលោក អ៊ុក ថោ ព្រោះជារឿងរបស់តុលាការក្រុមលោកបានចុះធ្វើការជាច្រើនដងហើយតែពិបាក់ព្រោះទាក់ទងនិងតុលាការ។
ជុំវិញបញ្ហានេះលោក ម៉ុត តារា ព្រះរាជអាជ្ញារងសាលាដំបូងខេត្តកំពង់ស្ពឺបានឲ្យដឹងប្រសិនបើមានទាក់ទងនិងតុលាការនោះសុំអោយអ្នកដែលថាហ្នឹងប្រាប់ឲ្យចំឈ្មោះមកព្រោះបើតាមលោកដឹងគឺគ្មានពាក់ព័ន្ធនិងតុលាការទេ។ដោយឡែកប្រភពព័ត៌មានពីអ្នករកស៊ីដឹកឈើបានឲ្យដឹងថាលោក ចន រូបនេះជាអ្នកមេចំណែកយកលុយពីអ្នកដឹកឈើជ្រុងធម្មតាមួយរទេះ១៨ម៉ឺនរៀលទៅចែកអោយមន្ត្រីនគរបាល ប៉េអឹម ដែលប្រចាំការនៅក្នុងតំបន់ដែលរូបលោកគ្រប់គ្រង៕
ដោយ៖សុភា