បន្ទាយមានជ័យ៖ស្របពេលដែលប្រមុខរដ្ឋាភិបាល បានដាក់នូវគោលនយោបាយកែទំរងស៊ីជម្រៅថ្មី នៃនិតិកាល អណត្តិទី៥នេះ ដោយតម្រូវអោយមន្ត្រីជំនាញដែលពាក់ព័ន្ឋគ្រប់ស្ថាប័នទាំងអស់ ឈរជើង តាមបន្ទាត់ព្រំដែន ពិសេសនៅតាមក្រវ៉ាត់ព្រំដែន កម្ពុជា-ថៃ ភូមិសាស្ត្រទឹកដីខេត្តបន្ទាយមានជ័យដែលមាននគរបាលការពារព្រំដែនចំនួនបួនវរៈឈរនៅទីនោះ ត្រូវយកចិត្តទុកដាក់ ការពារ បូរណភាពដែនដី និងទប់ស្កាត់រាល់បទល្មើសឆ្លងដែនផ្សេងៗ រួមទាំងទប់ស្កាត់ពលករចំណាក ស្រុកផងដែរ។
ជាក់ស្តែងកាលពីពេលន្លងទៅថ្មីៗ មន្ត្រីប៉ូលិសការពារព្រំដែនគោកលេខ ៨១៥ ប្រចាំទិសម៉ាឡៃ និង ប្រចាំទិសផ្សេងៗទៀត បានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងកិច្ចការពារ ជាតិមាតុភូមិ រួមទប់ស្កាត់រាល់បទល្មើសទាំងឡាយទាំងពួង ដែលលួចឆ្លងដែន មិនអោយចេញចូល ដោយខុស ច្បាប់ឡើយ ក្នុងនោះសមត្ថកិច្ចប៉ូលិសក៌បានទប់ស្កាត់
ក្រុមពលករ ខ្មែរដែលមានបំណងលួច ឆ្លងដែនខុសច្បាប់ផងដែរ ។
ជួរក្រវ៉ាត់ព្រំដែនកម្ពុជា-ថៃ ចាប់ពីចំនុចគល់ស្ពានមិត្តភាព ច្រកទ្វារអន្តរជាតិប៉ោយប៉ែត រហូតដល់ទិស ស្រុកម៉ាឡៃ នៃទឹកដីខេត្តបន្ទាយមានជ័យដែល គេសង្កេតឃើញថា មានសភាពស្ងប់ស្ងាត់ដោយមិនមានការរត់ពន្ឋ ទំនិញខុសច្បាប់ឆ្លងដែន អ្វីឡើយសូម្បីតែពលករខ្មែរ ដែលលួចចំណាកស្រុក ទៅប្រទេសថៃ ក៌ត្រូវទប់ស្កាត់ពីសំណាក់
មន្ត្រីប៉ូលិសការពារព្រំដែនគោក លេខ៨១៥ ជាហូរហែ ពីព្រោះខ្លាចក្រែងពួកគាត់ត្រូវអាជ្ញាធរថៃ ចាប់ឬធ្វើបាបតាមរូបភាពផ្សេងៗ៕ដោយ ខៀវ បូរី
» Breaking News, ព័ត៌មានជាតិ » ភូមិសាស្ត្រច្រករបៀង ខេត្តបន្ទាយមានជ័យ មានសភាពស្ងប់ស្ងាត់ ខណៈអនុវត្តន៍គោលនយោបាយរដ្ឋាភិបាលកែទំរងស៊ីជំរៅ ក្នុងអណត្តិទី៥