ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីរាជការ និងអ្នកសារព័ត៌មាន ក្នុងប្រទេសកម្ពុជា ទាំងមូល សូមសំណូមពរដល់ ឯកឧត្តម ឱម យិនទៀង ប្រធាន​អង្គភាពប្រឆាំងអំពើពុករលួយ​ សូមមេត្តាស្រាវជ្រាវដាក់ការស៊ើបអង្កេតរឿងនេះផង​  ||     មេ​ឈ្មួញ ណុប ឌី ហៅ​ឆើត បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ពី​ខេត្តពោធិ៍សាត់ និង​ខេត្តកំពង់ស្ពឺ ចេញទៅ​ស្រុក​យួន​​  ||     សង្ស័យអភិបាលខេត្តរតនគិរី និងសមត្ថកិច្ចពាក់ព័ន្ធ បើកដៃឲ្យឈ្មោះ នី កាចាញ សម្រុកកាប់បំផ្លាញព្រៃឈើសហគមន៍ ស្រុកអណ្តូងមាស ដឹកចេញទៅវៀតណាម​  ||     កក្រើកសាជាថ្មីម្តងទៀតហើយ ក្បួនឡានដឹកជញ្ជូនឈើ ឈ្មោះហ៊ូវ ជីវៃ និង ឈ្មោះនីកាចាញ បាននាំគ្នាសម្រុកកាប់បំផ្លាញព្រៃឈើពី ខេត្តរតនគីរី យកទៅលក់ នៅប្រទេសវៀតណាម បានដោយរំភើយ​  ||     លោក យូ ហេង ប្រធានសាខាគយ និងរដ្ឋាករ ខេត្តបាត់ដំបង ហ៊ានប្រព្រឹត្តអំពើពុករលួយនេះជាលក្ខណៈចំហរ ?​  ||   

» ព័ត៌មានជាតិ » ខូច​ចិត្តនឹង​សង្សារ​ស្តីបន្ទោស យុវជន​ម្នាក់ គិត​ខ្លី​ធ្វើអត្តឃាត​ខ្លួនឯង នៅ​ស្វាយរៀង

ខូច​ចិត្តនឹង​សង្សារ​ស្តីបន្ទោស យុវជន​ម្នាក់ គិត​ខ្លី​ធ្វើអត្តឃាត​ខ្លួនឯង នៅ​ស្វាយរៀង

ស្វាយរៀង៖ កាលពី​ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៨  ដោយសារ​ខូចចិត្ត​នឹង​សង្សារ​ស្តីបន្ទោស យុវជន​ម្នាក់ គិត​ខ្លី​ធ្វើអត្តឃាត​ខ្លួនឯង​នៅ​ក្រោល​ក្របី ស្លាប់ចោល​សង្សារ​នៅ​ក្រុង​បាវិត ស្ថិតនៅ​ភូមិ​តា​បឹ​ប សង្កាត់​បាវិត ក្រុង​បាវិត ខេត្តស្វាយរៀង។

ករណី​មនុស្ស​ធ្វើអត្តឃាត​សម្លាប់ខ្លួន(ចងក) ដែល​សាកសព​មានឈ្មោះ គឹម រស្មី ភេទ​ប្រុស អាយុ២០ឆ្នាំ បុ​ក្គ​លិ​ក​កាស៊ីណូ មាន​ទីលំនៅ​ភូមិ​ជៀ​ឫស្សី ឃុំ​កំពង់ចំឡង ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង ដោយ​បានមក​ជួល​បន្ទប់​ស្នាក់នៅ​ក្នុងភូមិ​សង្កាត់​កើតហេតុ។ ក្រោយពី​ក្រុមគ្រូពេទ្យ និង​សមត្ថកិច្ច​ជំនាញ ធ្វើ​កោសល​វិ​ច្ច័​យ​រួចមក បញ្ជាក់​ឲ្យ​ដឹងថា សាកសព​ស្លាប់​ដោយសារ​ចងក​សម្លាប់ខ្លួន​ពិតប្រាកដ​មែន។ មូលហេតុ​ខឹង​នឹង​សង្សារ​ស្តីបន្ទោស។

សាកសព ត្រូវបាន​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី នៅឯ​ស្រុកកំណើត៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya