ក្រុងប៉ោយប៉ែត ៖ សមត្ថកិច្ចទ្វេភាគី ដែលឈរជើងនៅមាត់ច្រកខ្លងលឹក ស្រុកអារញ្ញប្រាថេត ប្រឈមនិងច្រកប៉ោយប៉ែត នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៣ ចាប់ផ្តើមធ្វើការ រឹតបន្តឹងដល់ប្រជាពលរដ្ឋខ្មែរ ដែលបើករថយន្តតូច ធំ គ្រប់ប្រភេទ កែឆ្នៃម៉ាស៊ីនប្រើថាមពលឧស្មាន់ហ្គាស ចូលទៅក្នុងប្រទេសថៃទៀតឡើយ។ ដោយខាងភាគីថៃ គេមិន
អនុញ្ញាតឲ្យកែឆ្នៃធុងហ្គាសធំៗ គ្មានស្តង់ដា ខុសបច្ចេកទេស ដាក់ប្រើនៅក្នុងរថយន្តចូលទៅក្នុងប្រទេសរបស់គេនោះទេពីព្រោះខ្លាចក្រែងមានឧប្បត្តិវហេតុកើតឡើងបង្កដល់អាយុជីវិតពលរដ្ឋរបស់គេផងដែរ ។ដោយសមត្ថកិច្ចភាគីថៃ បានបញ្ជាក់ប្រាប់ឲ្យដឹងថា ការរឹតបន្តឹងរបស់ពួកគេមានកំណត់ឲ្យក្រុមម្ចាស់រថយន្ត អាចចូលទៅក្នុងទឹកដី
ថៃ បានលុះត្រាតែរថយន្តតូច ធំ ដែលប្រើឧស្មាន់ហ្គាសទាំងនោះដាក់ធុងហ្គាសត្រឹមតែ៥០គីឡូក្រាមចុះក្រោម ទើបអាចចូលក្នុងប្រទេសរបស់គេបាន ។
សូមបញ្ជាក់ផងដែរថា នាពេលកន្លងមកមានរថយន្តតូច ធំ របស់ពលរដ្ឋខ្មែរ ដែលឆ្លងដែនចូលទៅក្នុងទឹកដីថៃ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតក្នុង១ថ្ងៃ ប្រមាណជិត៥០០គ្រឿងឯណោះ ហើយរថយន្តនីមួយៗបានកែឆ្នៃធុងហ្គាសធំៗ មានចំណុះប្រមាណជាង១០០គីឡូក្រាម(ស្មើរ២០០លីត្រ)ចូលដឹកជញ្ជូនហ្គាស ពីស្រុកថៃ យកមកបូមលក់ជាលក្ខណះគេចពន្ឋ នៅក្នុងស្រុកយ៉ាងអនាធិបតេយ្យតែម្តង ដោយពុំមានសមត្ថកិច្ចជំនាញណាមួយចាត់វិធានការទប់ស្កាត់ ឬបង្ក្រាបម្តណាឡើយ ។ ជុំវិញបញ្ហាទាំងអស់
ខាងលើនេះគេសង្ស័យថា មន្ត្រីគយ និងរដ្ឋាករ ច្រកប៉ោយប៉ែត ទទួលបានលាភសក្ការះទើបមិនបង្ក្រាបបទល្មើសបែបនេះ ៕
» Breaking News, ព័ត៌មានជាតិ » សមត្ថកិច្ចទ្វេភាគីឈរជើងច្រកខ្លងលឹក រឹតបន្តឹងមិនឲ្យរថយន្តខ្មែរ កែឆ្នៃដាក់ធុងហ្គាសធំៗខុសបច្ចេកទេស ចូលក្នុងទឹកដីថៃ