ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ពីបទ​ចែកចាយ​គ្រឿងញៀន​ ​

ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ពីបទ​ចែកចាយ​គ្រឿងញៀន​ ​

ប៉ោយប៉ែត​៖ លោក​វរសេនីយ៍ទោ ធិ​ន ស៊ិន​ដេ​ត នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ កាលពី​វេលា​ម៉ោង​២០​និង​១០​នាទី​យប់​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៣ បាន​ដឹកនាំ​កម្លាំង​ចុះបង្ក្រាប​បទល្មើស​គ្រឿងញៀន ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​២​នាក់ និង​ដកហូត​វត្ថុតាង មួយចំនួន​។​
​លោក​វរសេនីយ៍ទោ ធិ​ន ស៊ិន​ដេ​ត ប្រធានការិយាល័យ ប្រឆាំង​បទល្មើស គ្រឿងញៀន​ខេត្ត បាន​ឲ្យ​ដឹងថា ដោយយោង​តាម បទបញ្ជា​ពី​លោក​ឧ​ត្ត​ម​សេនីយ៍ ត្រី​ខេង ស៊ុម ស្នងការ​ខេត្ត បានដាក់​បទបញ្ជា យ៉ាង​តឹងរឹង​ដល់​មន្ត្រី​ជំនាញ ឲ្យ​ជួយ​ខិតខំ​យកចិត្តទុកដាក់ ទប់ស្កាត់​នូវ​រាល់​បទល្មើស ដែល​កើតមាន​នៅក្នុង តំបន់​ឈរជើង ទើប
​ក្រុមមន្ត្រី​ជំនាញ របស់លោក​បាន​ស្រាវជ្រាវ​រកមុខ​សញ្ញា ចុះ​ក្នុង​ប្រតិបត្តិ​ការណ៍​បង្ក្រាប​បទ​ល្មើស​គ្រឿងញៀន ខុសច្បាប់ មួយកន្លែង​នៅក្រោយ​សណ្ឋាគារ​រុងរឿង ស្ថិតនៅ​ក្នុងភូមិ​គោ​រដ្ឋា​ន ឃុំ​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។​
លោក​ប្រធាន​បាន​បន្តថា ក្នុង​ប្រតិបត្តិការ​ណ៌ នេះ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន ជនសង្ស័យ​ចំនួន​២​នាក់​១​ឈ្មោះ​ជួន សំណាង ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​និង​ទី​២​ឈ្មោះ​ប៊ូ មោង ហៅ​ប្រូ ភេទ​ប្រុស​អាយុ​៥៦​ឆ្នាំ ទាំងពី​នាក់​ជា​ជន​ចែកចាយ គ្រឿងញៀន​ខុសច្បាប់ រស់នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ។ បន្ទា​ម់​មក​សមត្ថកិច្ច​ដកហូត បាន​ថ្នាំញៀន​ប្រភេទ​យ៉ាម៉ា ពណ៍​ក្រហម​ចំនួន​៤​គ្រាប់​ផងដែរ​។ ជនសង្ស័យ​ក្រោយពី​មន្ត្រី​ជំនាញ​សួរនាំ​រួច កសាង​សំណុំរឿង​បញ្ជូនទៅ​តុល​ការ​ខេត្ត​ដើម្បី​ចាត់ការ​តាមច្បាប់ ៕ ដោយ បូរី​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya