ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ប្រភព​មួយ​បាន​បែកធ្លាយ! លោក​អភិបាល​រាជធានី ៖ ស្នើសុំ​ដកចេញ​ពី​តំណែង​ប្រធាន​ពន្ធនាគារ(ប៉េ​ហ្ស៊ី)​  ||     ចង់បាន​តំណែង​ប៉ុស្ដិ៍​គយ កន្លែង​ខ្លាញ់ ធ្វើ​ដូច​លោក ទុំ ណូ ជះ​លុយ​រាប់សែន​ដុល្លារ​ជូន​មេ ពេល​ស្រង់​វិញ បាន​ប្រាក់​វាល់​លាន​ហ្មង?​  ||     បទល្មើស​នេសាទ ស្រុក​កំពង់ស្វាយ ក្រោម​ក្រ​ខ្សែ​ភ្នែក​មន្ត្រីជលផល​ដែល​អាជ្ញាធរ ធ្វើ​មិនដឹង​ឬ​ដឹង​ដែរ​តែ​មិន​ធ្វើ?​  ||     អាង​មាន​ខ្នងបង្អែក​រឹងមាំ ទើប​លោក ណុប សំអាន មេ​គយ​ច្រក​ទំនប់រលក ប្រព្រឹត្ត​អំពើពុករលួយ​គ្មាន​ញញើត ?​  ||     ឧកញ៉ា គង់ ក្រឹ​ង យក​តួនាទី​រកស៊ី​ឈើ សាជាថ្មី​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ​និង​នេសាទ​និង លោក អេង ជា​សាន ប្រតិភូ​រាជរដ្ឋាភិបាល​និង​ជា​ប្រធាន​រដ្ឋបាល​ជលផល កម្ពុជា បញ្ចេញ​កណ្តាប់ដៃ​ដែក​ក្នុងការ​បង្ក្រាប​បទល្មើស​នេសាទ​នៅលើ​ទឹកដី​ស្រុក​កំពង់លែង ហាក់ដូចជា​ពុំមាន​ប្រសិទ្ធិភាព​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​អស់​ភាពជឿជាក់

លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ​និង​នេសាទ​និង លោក អេង ជា​សាន ប្រតិភូ​រាជរដ្ឋាភិបាល​និង​ជា​ប្រធាន​រដ្ឋបាល​ជលផល កម្ពុជា បញ្ចេញ​កណ្តាប់ដៃ​ដែក​ក្នុងការ​បង្ក្រាប​បទល្មើស​នេសាទ​នៅលើ​ទឹកដី​ស្រុក​កំពង់លែង ហាក់ដូចជា​ពុំមាន​ប្រសិទ្ធិភាព​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​អស់​ភាពជឿជាក់

ខេត្តកំពង់ឆ្នាំង ៖ កន្លងមក​មាន​អ្នកសារព័ត៌មាន​ក្នុងស្រុក​ជាច្រើន​បានចេញ​ផ្សាយ​អំពី​សកម្មភាព​បទល្មើស​នេសាទ​ដែល​កំពង់តែ​លាតសន្ធឹង​លើ​ផ្ទៃ​ទឹក​យ៉ាង​ល្វឹងល្វើយ​យ៉ាង​ស្អេកស្កះ​ទាំង​ក្នុង​រដូវ​បិទ​ការនេសាទ​ទាំង​ក្នុង​រដូវ​បើក​ការនេសាទ នៅលើ​ទឹកដី​ស្រុក​កំពង់លែង ដោយ​ពុំមាន​អស់លោក​សមត្ថកិច្ច​ជំនាញ​ណា​ម្នាក់​ក្នុង​ខេត្តកំពង់ឆ្នាំង​ចេញ​បង្ក្រាបបាន​នោះទេ ។

មតិ​ប្រជាពលរដ្ឋ​ជាច្រើន​ដែល​រស់នៅ​ក្នុងស្រុក​កំពង់លែង​ជាច្រើន​នៅតែ​បន្ត​ការរិះគន់​យ៉ាងខ្លាំង​ទៅលើ​អស់លោក​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​ក្នុង​ខេត្តកំពង់ឆ្នាំង​ការចេញ​បង្ក្រាប​បទល្មើស​នេសាទ​កន្លងមក​គឺ​គ្រាន់តែ​ជា​ល្បិច​គោះ​ទឹក​គៀង​ត្រី​ចូល​ស៊ង​តែប៉ុណ្ណោះ បង្ក្រាប​មួយ​គំរៀម​មួយរយ​បង្ក្រាប​បទល្មើស​នេសាទ​ដែលមាន​ទ្រ​ង​ទ្រាយ​តូច​រក្សាទុក​បទល្មើស​នេសាទ​ដែលមាន​ទ្រង់ទ្រាយធំៗ ។

មតិ​រិះគន់ ដដែល​នោះបាន​បន្តទៀតថា បទល្មើស​នេសាទ​ដែល​កើតមាន​ក្នុង​ទ្រង់ទ្រាយធំៗ ដែល​អស់លោក សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​ក្នុង​ខេត្តកំពង់ឆ្នាំង​រក្សាទុក​នោះ​នៅត្រង់​ច​ណុ​ច ភ្នំ​ទេពីរ ចំណុច ព្រែក​ស្ទឹង​សណ្តែក ចំណុច បឹង​ពាន់​ត្រកង ចំណុច ទួល​ឡែ​ង ដែល​ប្រជាពលរដ្ឋ​ស្គាល់ ឈ្មោះ រី គា មេភូមិ​កោះ​ក្អែក​មាន​ចំនួន ២ របាំង ឈ្មោះ សុក ឈ្មោះ ឆេន ឈ្មោះ ចាំង យុំ​ា​ង​ឡឺ​ង ឈ្មោះ​ឈី ឈ្មោះ ចាំង យុំ​ា​ង​ឡើយ នៅ​ចំណុច ទួល​ឡែ​ង ដដែល​នេះដែរ​គឺមាន​ចំនួន៧ របាំង ដែលមាន ឈ្មោះ ឈា ជា​អ្នកគ្រប់គ្រង បទល្មើស​នេសាទ​ដែល​កើត​មាននៅ​ចំណុច​ខាងលើនេះ​គឺមាន​មន្ត្រី​ក្នុងស្រុក​កំពង់លែង​ជា​អ្នកប្រមូល​លុយ​រត់ការ ។

 

ដោយឡែក​បទល្មើស​នេសាទ​ដែល​កើតមាន នៅត្រង់ចំណុច បឹង​ព្រលូង​តូច បឹង​ព្រលូង​ធំ ចំណុច វាល​ប្រាំង ចំណុច ក្រ​សោម​ដោះ ចំណុច ទ័ព​សក ចំណុច បឹង​ជួន ចំណុច ស្ទឹង​រដ្ឋ ចំណុច ល្ពា​ក់ ចំណុច ខ្នាយ​ទោល ចំណុច ខ្នើយ​សើយ ចំណុច ព្រែក​ចង្កៀង និង​ចំណុច កោះ​បូ ដែល​ស្ថិតក្នុង ឃុំ សំរោង​សែន​ដែលមាន ឈ្មោះ អ៊ុត ឆេង ជា​អ្នក​ប្រ​មូ​លុយ​រត់ការ នៅ​ចំណុច កោះ​បូ នេះដែរ គឺមាន​ឈ្មោះ ចាំង យុំ​ា​ង​កំ​ប៉ា ដែលមាន​របាំង​រាវ​វែង​ប្រហែល ៣០០០ ម៉ែត្រ ។

ប្រភពព័ត៌មាន​ពី​ក្រុម​អ្នក​ដាក់​របាំង​រាវ​បាន​ខ្សឹបប្រាប់​ឲ្យ​ដឹងថា ក្រុម​ពួកគេ​ដែល​អាច​ប្រ​ព្រិ​ត្ត​ទៅបាន​យ៉ាង​រលូន​នោះ​គឺ​ពួកគេ​បាន​រត់ការ​បង់លុយ​រួចរាល់​អស់ហើយ​គ្មាន​សមត្ថកិច្ច​ជំនាញ​ណា​ម្នាក់​ក្នុង​ខេត្តកំពង់ឆ្នាំង​ហ៊ាន​បង្ក្រាប​នោះទេ ដូច្នេះហើយ​ទើប​ពួកគេ​ដាក់​របាំង​រាវ​ដែល​ធ្វើ​ពីសា​ច់​អួន​ទំនើប​មាន​ក្រឡា​ញឹក​គ្រប់ប្រភេទ​មាន​ប្រវែង​ចាប់ពី ៥០០ ម៉ែត្រ ទៅ ១៥០០ ម៉ែត្រ ស្ទាក់ចាប់​ត្រី​យ៉ាង​គគ្រឹកគគ្រេង​ទាំងយប់​ទាំង​ថ្ងៃ​នៅក្នុង​ដែន( ឡូត៍ លេខ ១០A)ទាំងនោះ​ដដែល ។

ប្រភព​ដោយឡែក​ពី​ប្រជា​នេសាទ ដែល​ពួកគាត់​ប្រកប​មុខ​នេសាទ​ជា​លក្ខណៈ​គ្រួសារ​នៅ​ទី​នោះបាន​ត្អូញត្អែរថា ចាប់តាំងពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​កាត់​រំសាយ​ដែន​ឡូត៍​នេសាទ​កន្លងមក របាំង​រាវ    ធ្វើ​ពីសា​ច់​អួន​ទំនើប ដែល​ពុំមាន​ក្នុង​សៀវភៅ​បន្ទុក​ស្តី​ច្បាប់​ជលផល​កើតមាន​កាន់តែខ្លាំងឡើងៗជា​រៀងរាល់ឆ្នាំ​ធ្វើ​ឲ្យ​ធន់​ធាន​ជលផល​គ្រប់​ប្រភេទ​បាត់​បង់អស់​ស្ទើរ​ទាំងស្រុង លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ​និង​នេសាទ និង លោក អេង ជា​សាន ប្រតិភូ​រាជរដ្ឋាភិបាល​និង​ជា​ប្រធាន រដ្ឋបាល​ជលផល​កម្ពុ​ជា ប្រហែលជា​បាន​សើម មាត់​សើម ក ដែរ​ហើយ​មើលទៅ​បានជា​ស្ងាត់​មាត់​ដូច​គេ​ចុក ៕
ចាំ​អ៊ុត​មើល

Copyright © 2010-2018 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya