ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ប្រធាន​គណនេយ្យ​នៃ​មន្ទីរ​សាធារណការ​ខេត្ដ​រតនគិរី​ស្លាប់​ដោយ​ជំងឺថ្លើម​

ប្រធាន​គណនេយ្យ​នៃ​មន្ទីរ​សាធារណការ​ខេត្ដ​រតនគិរី​ស្លាប់​ដោយ​ជំងឺថ្លើម​

​រតនគិរី ៖​ប្រធាន​គណនេយ្យ​នៃ​មន្ទីរ​សាធារណការ​ដឹកជញ្ជូន​ខេត្ដ​រតនគិរី​ម្នាក់ ដេកស្លាប់​នៅ​ក្នុងផ្ទះ​របស់ខ្លួន​ដោយ​មិនដឹង​ពី​មូល​។ ភាព​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​ព្រលប់ ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៣ ស្ថិតនៅ ភូមិ​អូរ​ល្មៀត សង្កាត់ ក្រុង​បាន​លង់ ។​
​ជនរងគ្រោះ​ដែល​ស្លាប់​ត្រូវបាន​គេ​ស្គាល់ឈ្មោះ ផាន់ វិ​ន អាយុ​៤០​ឆ្នាំ ជា​ប្រធាន​គណនេយ្យ​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ដ​រតនគិរី មាន​ទីលំនៅ​កន្លែងកើតហេតុ​ខាងលើ ។ បើតាម​អ្នកស្រុក​ឱ្យដឹងថា ជនរងគ្រោះ​ជា​បុរស​ពោះម៉ាយ​បច្ចុប្បន្ន​រស់នៅ​ជាមួយ​ក្មួយ ។
​បើតាម ក្មួយប្រុស​ជនរងគ្រោះ​ឈ្មោះ ផាន់ វណ្ណៈ អាយុ​១៣​ឆ្នាំ បានឱ្យដឹងថា ជនរងគ្រោះ​គាត់​មាន​ជំងឺថ្លើម​ប្រចាំកាយ ហើយ​ជា​រៀងរាល់ខែ​ជនរងគ្រោះ​បាន​ទៅ​បើក​ថ្នាំ​ជាប្រចាំ​នៅឯ មន្ទីរពេទ្យ​ក្នុងប្រទេស​វៀតណាម ។​
​ក្មួយប្រុស​ជនរងគ្រោះ​បានដឹង​ដែរ​ថា នៅពេលដែល​គេ​វិលត្រឡប់​ពី​សាលារៀន​វិញ​ឪពុកមា​សម្រានដ​ដែល ហើយ​ជា​ទម្លាប់​រូបគេ​មិន​ហ៊ាន​ដាស់​ជនរងគ្រោះ​នោះទេ ។ ទើប​នៅ​ម៉ោង​២​រសៀល​ថ្ងៃ​ដដែល រូបគេ​ក៏​ត្រឡប់​ទៅ​សាលា​វិញ លុះ​ម៉ោង​៦​ល្ងាច​ពេល​ត្រឡប់​មកពី​សាលារៀន​ដល់ផ្ទះ ក៏​នៅតែ​ឃើញ​ឪពុកមារ​របស់ខ្លួន​មិនទាន់​ក្រោក​ពិសា​របាយ​ទៀត​។ ដោយមាន​ការសង្ស័យ រូប​ក៏​ស្រែកហៅ​ហើយ​ដាស់ តែ​មិន​ក្រោក​ក៏រ​ត់ទៅ​ហៅ​អ្នកជិតខាង​ឱ្យមក​ជួយ​មើល​ទើប​ដឹងថា ឪពុកមារ​របស់ខ្លួន​មិនដឹង​ស្លាប់​តាំងពី​ពេលណា​មក​នោះទេ ។​
​ក្រោយពី​ពិនិត្យ​សាកសព និង​ការសន្និដ្ឋាន​របស់​សម​ត្ថ​កិច្ច ចំពោះ​ករណីនេះ​ថា ជនរងគ្រោះ​អាច​ស្លាប់​ដោយសារ​រោគ​គា​ពាធ​(​រោគ​ថ្លើម​)​ដោយ​ខ្លួនឯង​ពិតប្រាកដ​មែន​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya