ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក​ស្មៀនឃុំ​សំបូរ អាង​អំណាច​ប្រាក់​និង​បងប្រុស​ជា​អនុប្រធាន​បក្ស លួច​ក្លែង​ឯកសារ​យកឈ្មោះ​អ្នក​ដ៏​ទៃ ទៅ​ឈរឈ្មោះ​តំណាងរាស្ដ្រ?​  ||     លោក ញឹ​ប ស្រ៊ន ពាក់ព័ន្ធ​នឹង​បទល្មើស​នេសាទ​នៅ​តាកែវ?​  ||     ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្តកំពត មាន​ភាពមិនប្រក្រតី បក្ខពួកនិយម ?​  ||     រដ្ឋបាល​ស្រុក​កំពង់លែង មិន​ហ៊ាន​ចេញមុខ​ឆ្លើយបំភ្លឺ​ឲ្យ​មហាជន​បានដឹង​នោះទេ ជុំវិញ​ករណី​ដីព្រៃ​លិច​ទឹក​ដែលជា​ជំ​រកត្រី​ពង​កូន​ដែល​ទទួលរង​នូវ​ការបាត់បង់​ទាំងស្រុង​ពី​សំណាក់​អស់លោក​មន្ត្រី​គ្រាប់​ល្ពៅ​មួយចំនួន​ឈូសឆាយ​ទន្ទ្រាន​យក​ចែកគ្នា​ធ្វើជា​ដី​កម្មសិទ្ធិ​ស្របច្បាប់​តែ​សព្វថ្ងៃ​ដី​នោះ​លិច​ទឹក​អស់ហើយ​រំលឹក​ឡើងវិញ​  ||     លោក សយ សូ​ណា និង​លោក កែប កត់ បើក​អោយ មេ​ឈ្មួញ​ឈ្មោះ ហូ​វ ជី​វ៉ៃ ឈ្មោះ ស៊ី នឿន កែនពល​រដ្ឋ​កាប់​ឈើ​នៅ​ភូមិ​ភិ ស្រុក​អូរ​យ៉ា​ដាវ និង ស្រុក​អណ្តូង​មាស ទំលាក់​ទឹក​ឆ្លងទៅ​ស្រុក​យួន យ៉ាង​អនាធិបតេយ្យ?​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » បែកធ្លាយ​ព័ត៌មាន មន្ត្រីគ្រាកៗយក​តំណែង​ឃុបឃិត​ជាមួយ​ឈ្មួញ បំផ្លាញ​ព្រៃឈើ?

បែកធ្លាយ​ព័ត៌មាន មន្ត្រីគ្រាកៗយក​តំណែង​ឃុបឃិត​ជាមួយ​ឈ្មួញ បំផ្លាញ​ព្រៃឈើ?

ខេត្តសៀមរាប៖  បច្ចុប្បន្ន​លោក ម៉ុង ប៊ុន​លីម នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ប្រចាំ​ស្រុក​ស្វាយ​លើ ស្រុក​សូទ្រនិគម ស្រុក​ប្រាសាទបាគង និង​ស្រុក​ជីក្រែង មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ដែល​កំពុង​កើតឡើង​យ៉ាង​រាលដាល​នោះទេ គឺ​គិតតែ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​យកទៅ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​យ៉ាង​សុខ​ស្រួល ហើយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់ ។

ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ការដែល​លោក ម៉ុង ប៊ុន​លីម និង​បក្ខពួក​ឃុបឃិត​គ្នា​ធ្វើអ្វីៗតាម​អំពើ​ចិត្ត គឺ​ដោយសារ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ទា គឹម​សុទ្ធ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តសៀមរាប ដែល​ល្បីល្បាញ​ខាង​ពុករលួយ ។

ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​ក្នុង​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា កន្លងមក​ការបង្ក្រាប​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​នៅក្នុង​ខេត្តសៀមរាប ភាគច្រើន​ជា​ចំណាត់កា​របស់​សមត្ថកិច្ច​នគរបាល និង​សមត្ថកិច្ច កងកម្លាំង​កងរាជអាវុធហត្ថ ចំណែក​មន្ត្រីរដ្ឋបាល​ព្រៃឈើ​មិនដែល​បង្ក្រាប​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​នោះទេ ។

ជាក់ស្ដែង​កាលពី​ខែ កញ្ញា ឆ្នាំ ២០១៨ កន្លងទៅនេះ កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សូទ្រនិគម​បាន​បន្ត​ចេញ បង្ក្រាប​រថយន្ដ​ដឹកឈើ​ល្មើសច្បាប់​ដែល​បានដាក់​បង្កប់​ក្រោម​បាវ​អង្កាម នៅត្រង់ចំណុច​ផ្លូវ​លេខ៦៤ខាងជើង​ផ្សារ​ដំ​ដែក ស្ថិតក្នុង​ភូមិ​អូរ​លុះ ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម ខេត្តសៀមរាប ។ ក្រោយ​ការបង្ក្រាប​រថយន្ដ​ល្មើស​ត្រួតពិនិត្យ រកឃើញ​ផ្ទុក​ឈើ​ប្រភេទ​ចម្រុះ​គ្មាន​ច្បាប់​ចំនួន៣០.៦៣៥ម៉ែត្រត្រីគុណ (សាមសិប​ម៉ែត្រត្រីគុណ​ប្រាំមួយរយ​សាមសិប​ប្រាំ)ដោយមាន​ការចង្អុលបង្ហាញ​ពី​លោក​ស្នងការរង​ជា​ប្រធាន​ផែន​ការងារ​ប្រឆាំង​បទល្មើស ឲ្យ​ប្រគល់ជូន​ទៅខាង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​យកទៅ​រក្សាទុក និង​ចាត់ការ​តាម​នីតិវិធី​នៃ​ច្បាប់​ព្រៃឈើ​បន្ត។

បច្ចុប្បន្ន​លោក ទា គឹម​សុទ្ធ និង​លោក ម៉ុង ប៊ុន​លីម មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ព្រៃឈើ​ចាត់ទុក​បទល្មើស​ព្រៃឈើ​ជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់​ពួកគេ ។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ឈ្មួញ​ដឹកជញ្ជូន​ឈើ​តាម​រថយន្ត​ធុន​ធំ​ចូលមក​ចែកចាយ​តាម​ដេប៉ូ​ក្នុង​ក្រុង​សៀមរាប ឬ​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ខេត្តសៀមរាប ត្រូវមាន​ទំនាក់ទំនង​ជាមួយ​លោក ទា គឹម​សុទ្ធ និង​លោក ម៉ុង ប៊ុន​លីម ទើបអ្វីៗអាច​ប្រព្រឹត្ត​ទៅដោយ​រលូន។

លោក ទា​គឹម​សុទ្ធ ធ្លាប់​ប្រាប់​ក្នុង​កិច្ចសម្ភាសន៍​ថា លោក​និង​ចាត់វិធានការ​ឲ្យ​អស់ មិន​ឲ្យ​កើតមាន​បទល្មើស​នោះទេ តែ​ឥឡូវ​ក្លាយជា​ពាក្យ​កុហក ឆ្លើយ​យករួចខ្លួន និង​ឆ្លើយ​ឲ្យ​ផុត​តែ​ពី​មាត់ តែ​ប៉​ណ្ណោះ ៕

 

Copyright © 2010-2018 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya