ភ្នំពេញ: នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៣ ចាប់ពីម៉ោង ២ រសៀល ដល់ម៉ោង ៦ ល្ងាច។ សមយុទ្ធសង្គ្រោះបន្ទាន់នោះ ដើម្បីពង្រឹងសមត្ថភាពភ្នាក់ងារពន្លត់អគ្គិភ័យ មន្ទីរពេទ្យ និងកម្លាំងសមត្ថកិច្ច បំពេញកិច្ចប្រតិបត្តិការជួយសង្គ្រោះបន្ទាន់ ក្នុងពេលអាកាសយាន ជួបឧបទ្ទវហេតុ។
សេចក្តីជូនដំណឹង ចុះហត្ថលេខាដោយលោក ប៊ុន រដ្ឋា នាយកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានជម្រាបដល់ស្ថានរាជទូត ស្ថានទូត ស្ថានកុងស៊ុល អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ពិសេសអ្នករស់នៅជុំវិញព្រលានយន្តហោះភ្នំពេញ មេត្តាកុំមានការភ្ញាក់ផ្អើលចំពោះការចល័តរថយន្តពេទ្យ រថយន្តពន្លត់អគ្គិភ័យ និងកងកម្លាំងនៅតាមដងផ្លូវ
សំខាន់ៗ ចាប់ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឆ្ពោះទៅកាន់មន្ទីរពេទ្យរដ្ឋ និងឯកជននានា ដែលស្ថិតនៅក្នុងរាជធានីភ្នំពេញ៕
» Breaking News, ព័ត៌មានជាតិ » ថ្ងៃទី២០ធ្នូសមយុទ្ធសង្គ្រោះបន្ទាន់ទ្រង់ទ្រាយធំ នឹងធ្វើនៅព្រលានយន្តហោះភ្នំពេញ