ស្ទឹងត្រែង៖ កាលពីថ្ងៃទី១៨ ធ្នូ នៅចំណុចភូមិស្ពានថ្ម សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង បន្ទាប់ពីសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន។
ក្នុងប្រតិបត្តិព័ន្ធចាប់នោះ សមត្ថកិច្ចបានរកឃើញវត្ថុតាងមួយចំនួន ដូចជាគ្រឿងញៀនប្រភេទម៉ាទឹកកក១កញ្ចប់តូច និងប្រភេទមេតំហ្វេតាមីនចំនួន៣០គ្រាប់ ប្រាក់រៀលប្រាក់ដុល្លារមួយចំនួន និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនផងដែរ។
លោក អៀង វ៉ាន់ឌី វរសេនីយ៍ឯកមេបញ្ចាការកងរាជអាវុធហត្ថខេត្តបានឲ្យដឹងថា ជនសង្ស័យដែលបានឃាត់ខ្លួនទាំង៦នាក់ មាន១.ឈ្មោះ ទេព សុខសៀង ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរជាជាងមានទីលំនៅភូមិលើ សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង, ២.ឈ្មោះ អ៊ុន កុសល់ ភេទប្រុស អាយុ៣៤ឆ្នាំមានទីលំនៅភូមិកាំងមីម៉ាយ សង្កាត់ព្រះបាទ
ក្រុងស្ទឹងត្រែង, ៣.ឈ្មោះ បាន ពិសិដ្ឋ ភេប្រុស អាយុ២៣ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅភូមិហាងខូសួន សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ៤.ឈ្មោះ យី ចាន់ប៊ុនប៉ា ភេទប្រុស អាយុ២៣ឆ្នាំ, ៥.ឈ្មោះ ម៉ុំ មករា ភេទប្រុសអាយុ៣០ឆ្នាំ និង ៦.ឈ្មោះ អ៊ុំ សុភក្រ ភេទប្រុសអាយុ២០ឆ្នាំ អ្នកទាំងបីមានទីលំនៅភូមិព្រែក សង្កាត់ ក្រុងស្ទឹងត្រែង៕