ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក​ស្មៀនឃុំ​សំបូរ អាង​អំណាច​ប្រាក់​និង​បងប្រុស​ជា​អនុប្រធាន​បក្ស លួច​ក្លែង​ឯកសារ​យកឈ្មោះ​អ្នក​ដ៏​ទៃ ទៅ​ឈរឈ្មោះ​តំណាងរាស្ដ្រ?​  ||     លោក ញឹ​ប ស្រ៊ន ពាក់ព័ន្ធ​នឹង​បទល្មើស​នេសាទ​នៅ​តាកែវ?​  ||     ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្តកំពត មាន​ភាពមិនប្រក្រតី បក្ខពួកនិយម ?​  ||     រដ្ឋបាល​ស្រុក​កំពង់លែង មិន​ហ៊ាន​ចេញមុខ​ឆ្លើយបំភ្លឺ​ឲ្យ​មហាជន​បានដឹង​នោះទេ ជុំវិញ​ករណី​ដីព្រៃ​លិច​ទឹក​ដែលជា​ជំ​រកត្រី​ពង​កូន​ដែល​ទទួលរង​នូវ​ការបាត់បង់​ទាំងស្រុង​ពី​សំណាក់​អស់លោក​មន្ត្រី​គ្រាប់​ល្ពៅ​មួយចំនួន​ឈូសឆាយ​ទន្ទ្រាន​យក​ចែកគ្នា​ធ្វើជា​ដី​កម្មសិទ្ធិ​ស្របច្បាប់​តែ​សព្វថ្ងៃ​ដី​នោះ​លិច​ទឹក​អស់ហើយ​រំលឹក​ឡើងវិញ​  ||     លោក សយ សូ​ណា និង​លោក កែប កត់ បើក​អោយ មេ​ឈ្មួញ​ឈ្មោះ ហូ​វ ជី​វ៉ៃ ឈ្មោះ ស៊ី នឿន កែនពល​រដ្ឋ​កាប់​ឈើ​នៅ​ភូមិ​ភិ ស្រុក​អូរ​យ៉ា​ដាវ និង ស្រុក​អណ្តូង​មាស ទំលាក់​ទឹក​ឆ្លងទៅ​ស្រុក​យួន យ៉ាង​អនាធិបតេយ្យ?​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » មេ​ឈ្មួញ​ឈ្មោះ ណុប ណាក់ (ណាក់​ក្បាល​ធំ)ឈ្មោះ ហូ​វ ជី​វៃ,ឈ្មោះ ទូច ប្រពន្ធ​ឈ្មោះ ណាត និង​ឈ្មោះ នី​កា​ចាញ សម្រុក​ជញ្ជូន​ដឹកឈើ ចេញទៅ​វៀតណាម តាម​ច្រក​អូ​រយ៉ា​ដាវ

មេ​ឈ្មួញ​ឈ្មោះ ណុប ណាក់ (ណាក់​ក្បាល​ធំ)ឈ្មោះ ហូ​វ ជី​វៃ,ឈ្មោះ ទូច ប្រពន្ធ​ឈ្មោះ ណាត និង​ឈ្មោះ នី​កា​ចាញ សម្រុក​ជញ្ជូន​ដឹកឈើ ចេញទៅ​វៀតណាម តាម​ច្រក​អូ​រយ៉ា​ដាវ

ខេត្តរតនគិរី ៖ សេចក្តីរាយការណ៍​ប្រាប់ថា បន្ទាប់ពី​មាន​ភាពស្ងប់ស្ងាត់ មួយ​ដង្ហើមចង្រិត ពេលនេះ បទល្មើស​ព្រៃឈើ ឆ្លងដែន ទៅ​ប្រទេស វៀតណាម​បាន​កក្រើក​ឡើងវិញ ឡើង​រញ្ជួយ​ខេត្តរតនគិរី ដូចដែល មន្ត្រី​តូចតាច​ខ្លះ​បាន បង្ហើប​ឲ្យ​ដឹងថា​គណៈកម្មការ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ថ្នាក់ជាតិ​អាជ្ញាធរ​និង សមត្ថកិច្ច​ខេត្តរតនគិរី​បើក​ឲ្យ​ចេញ​ឈើ ជា​លក្ខណៈ ទ្រង់ទ្រាយ​ធំ តាំងពី​ថ្ងៃទី៣០ខែកញ្ញា ដល់​ថ្ងៃទី២ខែតុលា​ឆ្នាំ២០១៨ ក្រោម​ក្រសែភ្នែក លោក ថង សាវុន អភិបាលខេត្ត​រតនគិរី និង​សមត្ថកិច្ច​ពាក់ព័ន្ធ ។

 

ប្រភព​បាន​ឲ្យ​ដឹងថា មាន​ឈ្មួញ រាប់សិប​នាក់ បាន​សំរុក ដឹកឈើ​ប្រណិត តាម​រថយន្ត សាំ​យ៉ុង បា​ឡែ​ន ឡង់​គ្រី​ស័​រ រថយន្ត​កែច្នៃ សរុប​ជិត៣០០គ្រឿងក្នុង ថ្ងៃៗ ចេញ​តាម ច្រក​អន្តរជាតិ​អូ​រយ៉ា​ដាវ ខេត្តរតនគិរី ទៅ​ស្រុក​យួន យ៉ាង​អនាធិបតេយ្យ។ ក្នុងចំណោម ឈ្មួញ​ខាងលើ មាន​ឈ្មួញធំៗ រួមមាន ១-ឈ្មោះ ណុប ណាក់ ហៅ(ណាក់ ក្បាល​ធំ)ប្រើ​ស្បែក​ប៉េអឹម​ខេត្តរតនគិរី រួមជាមួយ​ឈ្មោះ ទូច ប្អូន​អា​ប៉ែត ដឹកជញ្ជូន​ឈើ​តាម​រថយន្ត​សាំ​យ៉ុង​ពាក់​ស្លាក លេខ០៩០។ ទី២-ប្រព​ន្ឋ​លោក ហូ​វ ជី​វៃ ។ទី៣-ឈ្មោះ​ទូច និង​ប្រពន្ធ​ឈ្មោះ​ណាត ដឹកជញ្ជូន ឈើ​តាម​រថយន្ត ពាក់​ស្លាក​លេខ៥៥៨៨ និង​ទី៤-ឈ្មោះ នី​កា​ចាញ ដឹកជញ្ជូន ឈើ​តាម រថយន្ត​សាំ​យ៉ុង ពាក់​ស្លាក​លេខ០៨០៨ មាន​ទីលំនៅ ភូមិ​កាចា​ញ សង្កាត់​កាចា​ញ ក្រុង​បាន​លុង ខេត្តរតនគិរី។

 

ឈ្មួញ​ទាំងនេះ ក្នុងម្នាក់ៗបាន​ប្រើ​រថយន្ត​សាំ​យ៉ុង​សម្រាប់​ដឹក ឈើប្រណិត មិន ក្រោម​ពី២០គ្រឿង​ទេ បើ​សរុប ទាំង​ឈ្មួញ តូចតាច​ផង​នោះ ក្នុង ថ្ងៃៗ មាន​រថយន្ត​ជិត៣០០គ្រឿង​ដឹកឈើ​ចេញទៅ​វៀតណាម។ ទន្ទឹម​និង​នោះ ឈ្មួញ​គ្រប់គ្នា​ត្រូវតែ​បង់លុយ​ឲ្យ​សមត្ថកិច្ច​ជាង៥០កន្លែង​ទើប​ឆ្លង​ផុត។  សម្រាប់ រថយន្ត សាំ​យ៉ុង បង់ ១កន្លែង ចាប់ពី ៣០ម៉ឺន​រៀល ទៅ ៤០ម៉ឺន​រៀល ដល់​សរុប ១ខែ ឈ្មួញ​ត្រូវ​ចំណាយ លុយ​រត់ការ ចាប់ពី ១ម៉ឺន​ដុល្លា ឡើងទៅ។

 

ហើយ​គេ​មិន​ច្បាស់​ទេ​ថា តើ​ក្នុងមួយខែៗមេ​ឈ្មួញ​ទាំងនោះ បានផ្តល់ ផលប្រយោជន៍ យកទៅ​ជូន​លោក​ខេត្ត និង​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់​ប៉ុន្មាន​ម៉ឺន​ដុល្លារ​នោះទេ បានជា​មេ​ឈ្មួញ ទាំងនោះ​អាច យក​ស្បែក​ថ្នាក់​ខេត្ត ទៅ​ពង្រឹងពង្រីក​មុខ​ជំនួញ​រកស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ របស់ខ្លួន កាន់តែ អនាធិបតេយ្យ​ខ្លាំង​ឡើង ដោយ​មិន​ខ្វល់​ការ​រឹតបន្តឹង របស់​ប្រមុខ​រាជរដ្ឋាភិបាល សោះឡើយ។

 

គួរ​បញ្ជាក់ថា សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ស្តីបន្ទោស​យ៉ាងខ្លាំង ទៅកាន់​លោក ស្វាយ សំ​អ៊ាង អភិបាល​នៃ គណៈ​អភិបាលខេត្ត​មណ្ឌលគិរី​ដែល​មិនបាន​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​ក្នុងនោះ សម្តេច ថែមទាំង​នឹង​ចាត់វិធានការ​លើ​លោក​អភិបាលខេត្ត ប្រសិនបើ​បន្ត​ឲ្យ​កើតមាន ។

 

ដោយឡែក លោក ថង សាវុន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​រតនគិរី មិនទាន់ រង​នូវ​ការស្តីបន្ទោស​ពី សម្តេច ក្រឡាហោម នៅឡើយ​ទេ ខណៈ​ច្រក​អន្តរជាតិ​អូរ​យ៉ា​ដាវ កំពុង​ចរាចរណ៍​ឈើ​ឆ្លងទៅ​ប្រទេស​វៀតណាម ហើយ តំបន់​មួយចំនួន​រង​ការកាប់បំផ្លាញ​ព្រៃឈើ ដែលជា​ហេតុផល​មួយ ដែល​អភិបាលខេត្ត​រូបនោះ មិន​ខ្វល់​ការ​រឹតបន្តឹង របស់​ប្រមុខ​រាជរដ្ឋាភិបាល សោះឡើយ៕

 

Copyright © 2010-2018 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya