ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» Breaking News, ព័ត៌មានជាតិ » ចោរ​ប្រដាប់អាវុធ​ចូល​ប្លន់​ផ្ទះ​គ្រូពេទ្យ យកលុយ​ជាង​១​ម៉ឺន​ដុល្លារ​ ​

ចោរ​ប្រដាប់អាវុធ​ចូល​ប្លន់​ផ្ទះ​គ្រូពេទ្យ យកលុយ​ជាង​១​ម៉ឺន​ដុល្លារ​ ​

កំពង់ចាម​៖ ហេតុការណ៍​នេះ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​ម៉ោង​៩​ព្រឹក​ថ្ងៃទី ១៩ ធ្នូ ២០១៣ នៅ​ចំណុច​ភូមិ​រកា​ក្រោម សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម ។ ចោរប្លន់​ប្រដាប់អាវុធ​២​នាក់ បានធ្វើ​សកម្មភាព​ចូល​ប្លន់​ផ្ទះ​លោក​វេជ្ជបណ្ឌិត​ម្នាក់​យកលុយ​ជាង​១​ម៉ឺន​ដុល្លារ និង គ្រឿងអលង្ការ​មួយចំនួនទៀត ។​
​នៅក្នុង​សកម្មភាព​ប្លន់​នោះ ពួកចោរ​បាន​ចាប់​ស្ត្រី​ឈ្មោះ វឹក ស៊ី​ចាន់ អាយុ​៥០​ឆ្នាំ ចងវាយ​ធ្វើបាប​បណ្តាល​ឲ្យ​សន្លប់ ខណៈ​ប្តី​របស់គាត់​ឈ្មោះ អ៊ូ សុធា ជា​គ្រូពេទ្យ​បានចេញ​ក្រៅ​ទៅ​ចាក់​ថ្នាំ​ឲ្យ​គេ និង​បាន​ប្រមូល​យកលុយ​និង​គ្រឿងអលង្ការ​គេចខ្លួន​ដោយ​សុវត្ថិភាព  ។ មកដល់ពេលនេះ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ចាប់​ជនសង្ស័យ​យកមក​ផ្តន្ទាទោស​តាមច្បាប់ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya