ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ប្រភព​មួយ​បាន​បែកធ្លាយ! លោក​អភិបាល​រាជធានី ៖ ស្នើសុំ​ដកចេញ​ពី​តំណែង​ប្រធាន​ពន្ធនាគារ(ប៉េ​ហ្ស៊ី)​  ||     ចង់បាន​តំណែង​ប៉ុស្ដិ៍​គយ កន្លែង​ខ្លាញ់ ធ្វើ​ដូច​លោក ទុំ ណូ ជះ​លុយ​រាប់សែន​ដុល្លារ​ជូន​មេ ពេល​ស្រង់​វិញ បាន​ប្រាក់​វាល់​លាន​ហ្មង?​  ||     បទល្មើស​នេសាទ ស្រុក​កំពង់ស្វាយ ក្រោម​ក្រ​ខ្សែ​ភ្នែក​មន្ត្រីជលផល​ដែល​អាជ្ញាធរ ធ្វើ​មិនដឹង​ឬ​ដឹង​ដែរ​តែ​មិន​ធ្វើ?​  ||     អាង​មាន​ខ្នងបង្អែក​រឹងមាំ ទើប​លោក ណុប សំអាន មេ​គយ​ច្រក​ទំនប់រលក ប្រព្រឹត្ត​អំពើពុករលួយ​គ្មាន​ញញើត ?​  ||     ឧកញ៉ា គង់ ក្រឹ​ង យក​តួនាទី​រកស៊ី​ឈើ សាជាថ្មី​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » លេច​ព័ត៌មាន អំពើពុករលួយ​របស់​មន្ទីរ​កសិកម្ម​ខេត្តឧត្ដរមានជ័យ និង​ប្រធានការិយាល័យ​ផលិតកម្ម​បសុព្យាបាល ?

លេច​ព័ត៌មាន អំពើពុករលួយ​របស់​មន្ទីរ​កសិកម្ម​ខេត្តឧត្ដរមានជ័យ និង​ប្រធានការិយាល័យ​ផលិតកម្ម​បសុព្យាបាល ?

ខេត្តឧត្ដរមានជ័យ ៖  សេចក្តីរាយការណ៍​មក​អំពើពុករលួយ​រប​ស់ម​ន្ទីរ​កសិកម្ម​ខេត្តឧត្ដរមានជ័យ មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ដោយ​លោក សូត​ស៊ី សុក​ឃាង ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ដ​ឧត្ដរមានជ័យ បាន​ប្រើប្រាស់ លោក តា​ញ់ បុត្តា ប្រធានការិយាល័យ​ផលិតកម្ម​បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម​ខេត្ត​ឧ​ត្ត​មានជ័យ ដើរតួ​យ៉ាងសំខាន់​ក្នុងការ​ប្រមូលប្រាក់​របៀប​ពុករលួយ​រាប់សិប​លាន​រៀល​ក្នុងមួយខែៗ ពី​អាជីវករ ធ្វើ​អាជីវកម្ម​សត្វ អត់​ច្បាប់ (ឃុបឃិត​គ្នា​ប្រមូលប្រាក់​ដាក់​ហោប៉ៅ)។

ជាក់ស្ដែង​នៅ​ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ អាជីវករ​រកស៊ី​សត្វ​មាន់​រស់ ដឹកជញ្ជូន​មាន់​រស់​ពី​ប្រទេស​ថៃ តាម​ច្រកទ្វារ​អន្តរជាតិ​អូ​ស្មាច់ ខេត្ត​ឧ​ត្ត​មានជ័យ បានបញ្ជាក់​យ៉ាងច្បាស់​ថា ពួកគាត់​ដឹកជញ្ជូន​សត្វ​មាន់​រស់​អត់​ច្បាប់ ក្នុង​មួយ​រថយន្ត​តូច បាន​បង់ប្រាក់​ឲ្យ​មក​ខាង​ពេទ្យសត្វ​ខេត្ត​ឧ​ត្ត​រ​មានជ័យ៦ម៉ឺន​រៀល ហើយ​ការទាមទារ​ប្រាក់​មិនមាន​ដែន​កំណត់​នោះទេ តាមតិច តាមច្រើន។ប្រភព​ច្បាស់ការ​បាន​បង្ហើប​ឲ្យ​ដឹងថា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ឧ​ត្ត​រ​មានជ័យ លោក សូត​ស៊ី​សុឃាង បាន​ប្រើប្រាស់ ការិយាល័យ ផលិតកម្ម និង​បសុព្យាបាល ដើរតួរ​យ៉ាងសំខាន់ ក្នុងការ​ប្រមូល​លុយ​ពុករលួយ​គ្រប់​ទឹ​ស​ទី ដើម្បី​បំពេញ​មហិច្ឆតា​របស់ខ្លួន។ ការប្រមូលប្រាក់​ពី​អាជីវករ​សត្វ​មាន់ ក្នុង​មួយ ខែៗរាប់សិប​លាន​រៀល យកទៅ​ចែក​បក្ខពួក​របស់ខ្លួន ទៅ​ដេក​សោយសុខ​យ៉ាង​ស្រួល ដោយ​មិន​ខ្វល់​អំពី​ការបាត់បង់​ចំណូល​ថវិការដ្ឋ​ឡើយ។

រហូតមកទល់​ពេលនេះ មិនទាន់​ដឹងថា ថ្នាក់ដឹកនាំ​នៃ​គណៈ​អភិបាលខេត្ត​ឧត្ដរមានជ័យ ដឹង​រឿង​ខាង​នេះហើយ ឬ​នៅទេ បើ​ថ្នាក់លើ​ដឹង​ហើយ គួរតែមាន​ចំណាត់ការ​យ៉ាងណាដែរ ចំពោះ​មន្ដ្រី​គ្រាប់​ល្ពៅ​ទាំងនេះ ដែល​មិនបាន​បំពេញ​តួនាទី​របស់ខ្លួន​ក្នុងការ​អនុវត្ត​ច្បាប់ បែរជា​នាំគ្នា​ឃុបឃិត​ប្រព្រឹត្ត​អំពើពុករលួយ​ទៅវិញ ។

ជុំវិញ​ករណី​ខាងលើ​ក្រុមការងារ​មិនអាច​ស្វែងរក​សុំ​ការបំភ្លឺ​បានទេ ចំពោះ​លោក តា​ញ់​បុត្តា ប្រធានការិយាល័យ ផលិតកម្ម និង​បសុព្យាបាល។ លោក សូត ស៊ី​សុក​ឃាង ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ឧ​ត្ត​មានជ័យ បាន​ឲ្យ​ដឹងថា ជាទូទៅ​ច្បាប់​នាំចូល​មាន់ ថ្នាក់ក្រោម​ជាតិ​មិនមាន​សិទ្ធ​អនុ​ស​ញ្ញ​ត​ទេ វា​ជា​កាតព្វកិច្ច​របស់​ថ្នាក់​ក្រសួង នៃ​ការបង់ពន្ធ​គេ​បង់​មក​ពីលើ​ទាំងអស់ ចឹ​ង​ហើយ​យើង​នៅ​ខេត្ត អត់​មាន​សិទ្ធិ​ឈរ​ចាប់ ឈរ​មើល​ពន្ធ នៅ​មាត​ច្រកទ្វារ​អី​ទេ គឺ​អ្នក​ដែល​ឈរ​មាន​គយ និង​កាំកុងត្រូល និង​សមត្ថកិច្ច​ដទៃទៀត លោក​បន្តថា កុំ​ព្យាយាម​ដាក់បន្ទុក​តែ​ម្នាក់ ដើម្បី​បង្កាច់បង្ខូច​បុគ្គល គេ​ហៅថា យក​អារម្មណ៍​មក​ធ្វើការ មិនមែន​យក​វិជ្ជាជីវៈ​មក​ធ្វើការ​ងារ​ទេ៕

Copyright © 2010-2018 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya