ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ប្រភព​មួយ​បាន​បែកធ្លាយ! លោក​អភិបាល​រាជធានី ៖ ស្នើសុំ​ដកចេញ​ពី​តំណែង​ប្រធាន​ពន្ធនាគារ(ប៉េ​ហ្ស៊ី)​  ||     ចង់បាន​តំណែង​ប៉ុស្ដិ៍​គយ កន្លែង​ខ្លាញ់ ធ្វើ​ដូច​លោក ទុំ ណូ ជះ​លុយ​រាប់សែន​ដុល្លារ​ជូន​មេ ពេល​ស្រង់​វិញ បាន​ប្រាក់​វាល់​លាន​ហ្មង?​  ||     បទល្មើស​នេសាទ ស្រុក​កំពង់ស្វាយ ក្រោម​ក្រ​ខ្សែ​ភ្នែក​មន្ត្រីជលផល​ដែល​អាជ្ញាធរ ធ្វើ​មិនដឹង​ឬ​ដឹង​ដែរ​តែ​មិន​ធ្វើ?​  ||     អាង​មាន​ខ្នងបង្អែក​រឹងមាំ ទើប​លោក ណុប សំអាន មេ​គយ​ច្រក​ទំនប់រលក ប្រព្រឹត្ត​អំពើពុករលួយ​គ្មាន​ញញើត ?​  ||     ឧកញ៉ា គង់ ក្រឹ​ង យក​តួនាទី​រកស៊ី​ឈើ សាជាថ្មី​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » ផ្ទុះ​រឿង​ប្រជាពលរដ្ឋ​ចំនួន៤គ្រួសារ រង​ការគំរាមកំហែង​រំលោភ​យក​ដីធ្លី ពី​លោក​ផ្កាយ៣ម្នាក់ ?

ផ្ទុះ​រឿង​ប្រជាពលរដ្ឋ​ចំនួន៤គ្រួសារ រង​ការគំរាមកំហែង​រំលោភ​យក​ដីធ្លី ពី​លោក​ផ្កាយ៣ម្នាក់ ?

ព្រះវិហារ ៖ កាលពី​ថ្ងៃទី០៣ខែ១០ ឆ្នាំ២០១៨-ថ្មីៗ នេះ​មានការ​ផ្ទុះ​រឿង លោក​ផ្កាយ៣ម្នាក់ ឈ្មោះ ហួត ឈាង​អន នៅ​អង្គភាព (ង៧០ )បាន​រំលោភ យក​ដី​ប្រជាពលរដ្ឋ​ចំនួន ២ប្លង់ ដោយ​ប្រើ​ទាហាន​ជា​អង្គរក្ស មក​បាញ់​គំរាម​និង​បំផ្លាញ​ដុត​រោង​របស់​ប្រជាពលរដ្ឋ​ដែលជា​ម្ចាស់​ដី​មាន​ប្លង់​កាន់កាប់ ប្លង់​កម្ម​សិទ្ធ (ប្លង់រឹង) ។

តាម​សម្តី​ប្រជាពលរដ្ឋ​បាន​និយាយថា  ដើមឡើយ​ដី​នេះ​គឺជា​ដី​របស់​ក្រុមហ៊ុន​ចិន ដែល​ប្រជាពលរដ្ឋ​នោះ​ជា​អ្នកតំណាង​ឈរឈ្មោះ​ទិញ ក្រោយមកទៀត​ក្រុមហ៊ុន​ចិន​នោះ បាន​ក្ស័យ​ធន់ ហើយ​ប្រជាពលរដ្ឋ​នោះ បាន​ទិញ​ពី​ចិន​យកមក​វិញ ដើម្បី​ធ្វើ​អជីវ​កម្ម​ចិញ្ចឹមជីវិត​ក្រុមគ្រួសារ​របស់​ពួកគាត់ ប៉ុន្តែ​ត្រូវ​លោក ផ្កាយ៣ ហួត​ឈាង​អន  រូបនេះ អាង​បុណ្យ​សិ​ក្ដ័​បាន​បំពាន និង​អាង​អំណាច គំរាម​បាញ់​និង​ដុត​រោង​របស់​ពួកគាត់​ដែលជា​ដី​របស់គាត់​មាន​ប័ណ្ណ​កាន់កាប់ ហើយ​និង​មិនអោយ​គាត់​រស់នៅ​និង​អាស្រ័យ​ផល​លើដី​របស់គាត់​ទៀត ម្យ៉ាង​វិញ ដី​នោះ ត្រូវបាន​លោក​ផ្កាយ៣ម្នាក់នេះ​និង រំលោភ បំពាន​អស់​រយ:ពេល២ឆ្នាំ​មកហើយ -ប្រជាពលរដ្ឋ​បាន​បន្តទៀតថា គាត់​បានដាក់​ពាក្យបណ្តឹង ទៅដល់​តុលាការ​អម​សាលាដំបូង​ខេត្តព្រះវិហារ ព្រះរាជអាជ្ញា​មិន​ហ៊ាន​ដោះស្រាយ​អោយ​ពួកគាត់​នោះទេ ដូច្នេះ​មានតែ​ពួកគាត់ បង្ហោះ​ឃ្លី​ប​វីដេអូ​មួយ​នេះ ដើម្បីអោយ​បានដឹង​ដល់ សម្តេច តេ​ជោ ហ៊ុនសែន  និង​សុំអោយ​សម្តេច​ជួយ​រក​យុត្តិធម៌​ជូន​ពួកគាត់​ផង ដី​នោះ​ស្ថិតនៅ​ភូមិ​ទំពាំង​ទ​ម្ទឹ​ម​ស្រុករ​វៀង​ខេត្តព្រះវិហារ ។

ប្រភព​ប្រជាពលរដ្ឋ​បានអោយដឹងថា ដី​នៅ​ម្តុំ​បរិវេណ​នោះ​ដែលជា​ដី​រ៉ែ​មាស បច្ចុប្បន្ននេះ ត្រូវបាន​លោក​ផ្កាយ​បី​ម្នាក់​នោះ យកមក​ធ្វើជា​កម្ម​សិទ​និង​អាជីវកម្ម​ផ្ទាល់ខ្លួន​អស់ហើយ ។

ជុំវិញ​រឿងរ៉ាវ​ខាងលើនេះ ក្រុម​អ្នកសារព័ត៌មាន យើងខ្ញុំ មិនអាច​សុំ​យោបល់​ឬ​ការបំភ្លឺ​ពី លោក ឧ​ត្ត​ម​សេនីយ៍​បានឡើយ ដោយ​ពុំ​ស្គាល់​លេខ​ទូរស័ព្ទ របស់លោក ៕

Copyright © 2010-2018 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya