ភ្នំពេញ ៖ នៅវេលាម៉ោង១និង១០នាទីយប់ ឈានចូលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៣ ដែលបង្កឡើងដោយសាររថយន្តស៊ីលីកាបើកយ៉ាងលឿន ជ្រុលទៅបុកចំពាក់កណ្តាលរថយន្តព្រូស បណ្តាលឲ្យរងការខូចខាតទាំងសងខាង។
ហេតុការណ៍នេះស្ថិតនៅតាមបណ្តោយផ្លូវព្រះមុនីរ៉េត កែងផ្លូវព្រះសីហនុ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ។ សមត្ថ កិច្ចមូលដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុ មានបុរសម្នាក់បើកបររថយន្តស៊ីលីកា ពណ៌ខ្មៅ ពាក់ស្លាកលេខកោះកុង 2A-0722 ធ្វើដំណើរចេញពីក្លឹបកម្សាន្ត តាមបណ្តោយផ្លូវព្រះមុនីរ៉េត ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន លុះដល់ចំណុចកើតហេតុខាងលើរថយន្តស៊ីលីកាមិនបានបន្ថយល្បឿន ក៏ជ្រុលទៅបុកចំពាក់កណ្តាលរថយន្តព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2W-6053 ដែលកំពុងបើកតាមផ្លូវព្រះសីហនុ ពីជើងទៅត្បូង (ឆ្លងកាត់ពីមុខរថយន្តស៊ីលីកា)។ បណ្តាលឲ្យរថយន្តទាំងពីរគ្រឿងរងការខូចខាតស្ទើរទាំងស្រុង ប៉ុន្តែមិនបណ្តាលឲ្យមនុស្សណាម្នាក់ត្រូវរងរបួសធ្ងន់ធ្ងរឡើយ ៕
» ព័ត៌មានជាតិ » ឡានបុកឡាន ចំពាក់កណ្តាលខូចខាតទាំងសងខាង