ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||     ល្បី! អ្នកមានលុយ អ្នកមានអំណាច ទន្រ្ទានកាន់កាប់ដីចំណីព្រែក ក្នុងស្រុកកំពង់សិលា យ៉ាងរលូន?​  ||     លោក ម៉េង សំណាង ដែលជានាយរងការិយាល័យ និងជាមនុស្សជំនិតរបស់លោក ជ្រិញ គឹមនី នៅតែមានអំណាចធំធេងក្នុងការប្រមូលលុយពីបទល្មើសព្រៃឈើ?​  ||     លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ កំពុងមរងការរិះគន់ ពីមជ្ឈដ្ឋាន មួយចំនួនថាបានប្រើប្រាស់រថយន្ត ស្លាកលេខ ខ ភ ម ដឹកជញ្ជូនបទល្មើសព្រៃឈើ?​  ||     ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||   

» ព័ត៌មានជាតិ » យុវជន​ម្នាក់​ស្លាប់ ៣​នាក់​របួស​ដោយ​សារបើ​ក​ម៉ូតូ​បុក​រង្វង់​ជ្រុល​ ទៅ​ចូល​ឡាន​ ​

យុវជន​ម្នាក់​ស្លាប់ ៣​នាក់​របួស​ដោយ​សារបើ​ក​ម៉ូតូ​បុក​រង្វង់​ជ្រុល​ ទៅ​ចូល​ឡាន​ ​

កំពង់ចាម ៖ ហេតុការណ៍ នេះ​កើតឡើង​កាលពី ម៉ោង​២​និង​៣០​នាទី​រំលងអធ្រាត្រ ចូល ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៣ នៅ​រង្វង់​មូល គល់ស្ពាន​គី​ហ្ស៊ូ​ណា ឋិត​ក្នុងភូមិ​ទី​៦ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ។​
​យុវជន​៤​នាក់​បើក ម៉ូតូ​លឿន​ដូច​ហោះ ចេញពី​ក្លឹប​កម្សាន្ដ  បាន​ជ្រុល​ទៅបុក​ស្លាក​សញ្ញា​រង្វង់​មូល ហើយ​ម៉ូតូ​១​គ្រឿង​ទៀត​បាន​ជ្រុល​ទៅបុក រថយន្ដ​១​គ្រឿង​ពីក្រោយ បណ្ដាលឱ្យ​យុវជន​ម្នាក់​ខ្ទាតចូល​ក្រោម​រថយន្ដ​កិន​បែក ក្បាល​ស្លាប់​នៅ​កន្លែងកើតហេតុ ចំណែក  ៣​នាក់​ទៀត​រងរបួស​ធ្ងន់​និង​ស្រា ភ្លាមៗ នោះ រថយន្ដ​បាន​បើក​គេច​បាត់​ពី​កន្លែង កើតហេតុ ។ ករណីនេះ​ត្រូវបាន​គេ សង្ស័យថា​មក​ពួកគេ​ផឹកស្រា​បៀរ​ស្រវឹង ។​
​លោក អនុសេនីយ៍ឯក ស៊ា​ម យូ​សេង នាយផ្នែក​នគរ​បាលច​រាចរ​ក្រុង​កំពង់ ចាម បាន​និយាយថា ជនរងគ្រោះ​ទី​១ ឈ្មោះ ផេ​ន ចិត្រ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ស្លាប់​, ទី​២-​យ៉ាន់ ប៉ុង ភេទ​ប្រុស អាយុ​២២​ឆ្នាំ របួសធ្ងន់ បាក់ជើង​, ទី​៣-​ផុន ចាន់​ដា ភេទ​ប្រុស អាយុ​២២​ឆ្នាំ  អ្នក​ទាំង ៣​រស់នៅ​ភូមិ​-​ឃុំ​គគរ ស្រុក​កំពង់សៀម និង​ទី​៤​ឈ្មោះ អឿន ផានិត ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​រកា ស្រុក​កំពង់សៀម ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya