ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» ព័ត៌មានជាតិ » គាស់​ផ្ទះ​យក​ទ្រព្យ​ម្ចាស់​គេ ម្ចាស់​ទៅ​ទាន់​ក្រ​បូ​ច​ឲ្យ​ប៉ូលិស​ ​

គាស់​ផ្ទះ​យក​ទ្រព្យ​ម្ចាស់​គេ ម្ចាស់​ទៅ​ទាន់​ក្រ​បូ​ច​ឲ្យ​ប៉ូលិស​ ​

ភ្នំពេញ ៖ នៅវេលា​ម៉ោង​៩​និង​១០​នាទី​យប់ ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៣ នៅផ្ទះ​លេខ​១៣៥ ជាន់​ទី​៣ ផ្លូវ​លេខ​១០៧ ភូមិ​១ សង្កាត់​អូរឫស្សី​១ ខណ្ឌ​៧​មករា ។​
​ជនសង្ស័យ​ម្នាក់​ត្រូវបាន​ម្ចាស់ផ្ទះ​សហការ​ជាមួយ​នគរបាល​មូល ដ្ឋា​ន​ចាប់​ឃាត់ខ្លួន​បាន​ភ្លាមៗ ខណៈដែល ជនសង្ស័យ​រូបនេះ​កំពុង​ធ្វើ​សកម្មភាព​គាស់​ទ្វារផ្ទះ​ចូល​យក​គ្រឿងអលង្ការ ហើយ​ត្រូវ​ម្ចាស់ផ្ទះ​មក​ទាន់ ។
ម្ចាស់ផ្ទះ​ដែល​រង​ដោយ​ជនសង្ស័យ គាស់​ទ្វារផ្ទះ​យក​ទ្រព្យ​នោះ​ឈ្មោះ ព្រំ ផល​ថាវរៈ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ គ្រូបង្រៀន​ភាសា​អង់គ្លេស មាន​ទីលំនៅ កន្លែងកើតហេតុ​ខាងលើ ។ រីឯ​ជនសង្ស័យ ដែល​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ​វិ​ន ទី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ​១៣៣ ជាន់​ទី​៤ ផ្លូវ​លេខ ១០៧ សង្កាត់​អូរឫស្សី​១ ខណ្ឌ​៧​មករា ។ បច្ចុប្បន្ន ជនសង្ស័យ​រូបនេះ​ត្រូវបាន នគរបាល​ព្រហ្មទណ្ឌ​៧​មករា​កសាង​សំណុំ រឿង​ដើម្បី
​បញ្ជូនទៅ​សាលាដំបូង​រាជធានី ភ្នំពេញ​ចាត់ការ​តាមច្បាប់ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya