ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||     ទីតាំងសង្វៀនជល់មាន់ មួយកន្លែង កំពុងបើកលេងយ៉ាងរំភើយ ដោយម្ចាស់សង្វៀនមាន់ ឈ្មោះ ថុន នឹង ប្រុស  នៅត្បូងឃ្មុំ​  ||     ក្រុមជនខិលខូចកាប់ព្រៃរុករាន ទន្ទ្រានយកដីព្រៃរបស់រដ្ឋ ការពារដោយព្រះរាជក្រឹត្យ ម្តុំបឹងខ្លុង អូរត្រាវចែកលុយគ្នាយ៉ាងរំភើយ  នៅកំពង់ស្ពឺ​  ||     ប្រជាពលរដ្ឋជាង៣០គ្រួសារ មានការព្រួយបារម្ភ ខណៈដែលមន្ត្រីបរិស្ថានដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រុងលើកគ្នាទៅដកបង្គោលរបងដីស្រែចំការរបស់ពួកគាត់ទាំងបំពាន​  ||   

» ព័ត៌មានជាតិ » ពលរដ្ឋ​ទិញ​អាវ​រងា​ជជុះ​តម្លៃថោក ពេល​អាកាសធាតុ​ត្រជាក់​ខ្លាំង​ ​

ពលរដ្ឋ​ទិញ​អាវ​រងា​ជជុះ​តម្លៃថោក ពេល​អាកាសធាតុ​ត្រជាក់​ខ្លាំង​ ​

កំពង់ឆ្នាំង​៖ នៅមុខ​ផ្សារលើ ក្នុង​សង្កាត់​ផ្សារឆ្នាំង ក្រុង និង​ខេត្តកំពង់ឆ្នាំង​មាន​អាជីវ​លក់​អាវ​រងារ​ជជុះ​៣​កន្លែង មាន​ប្រជាពលរដ្ឋ​សម្រុក​ទិញ​យ៉ាង​កកកុញ និង​ដណ្តើម​គ្នា​រើសយក​អាវ​ណា ដែល​ខ្លួន​ពេញចិត្ត​ដែល​ក្នុងតម្លៃ​អាវ​មួយ ៤​ទៅ​៥​ពាន់​រៀល ។ បើ​ប្រៀបធៀប​ទៅ​អាវ​រងារ​ថ្មី​មួយ​ថ្លៃ​ពី ២​ទៅ​៤​ម៉ឺន​រៀល​ឯ​ហ្នុះ គឺ​ខុសគ្នា​ខ្លាំងណាស់ ។
ដោយហេតុ​នេះហើយ​មិន​ថា អ្នកមាន​អ្នកក្រ ឬ​អ្នកមធ្យម​នោះទេ សូម្បី​អ្នកមាន​ឡាន​តម្លៃ​រាប់ម៉ឺន​ដុល្លារ​ជិៈ  ក៏​ឈប់​ឡាន​ចុះមក​ដណ្តើម​រើស​ទិញ អាវរ​ងារ​ជជុះ​នេះដែរ ។​
​ដោយសារ​សីត​ណ្ហ​ភាពចុះ​ត្រជាក់​ខ្លាំង បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ នាំគ្នា​សម្រុក​ទិញ​អាវ​រងារ​ជជុះ យ៉ាងច្រើន​កុះករ ធ្វើ​ឲ្យ​អាជីវករ​សប្បាយចិត្ត និង​មុខរបរ ចំណែក​ប្រជាពលរដ្ឋ​ក៏​សប្បាយចិត្ត ព្រោះ​បាន​អាវ​រងា​ជជុះ មាន​តម្លៃថោក​សមរម្យ អាច​ទទួលយកបាន ដោយ​មិនចាំបាច់​មាន​ប្រាក់​ទៅ​ទិញ​ថ្មី តម្លៃ​ខុសគ្នា​ច្រើនដង​នោះទេ ។​
លោក ដោក ប៊ុន​ថុ​ន ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តកំពង់ឆ្នាំង បាន​មាន​ប្រសា​ស​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី ១៩ ខែធ្នូ ថា នៅ​ព្រឹក​នេះ​អាកាសធាតុ​ត្រជាក់​មាន​កំរិត ២០,០​អង្សា តែ​កាលពី​ថ្ងៃទី​១៨ អាកាសធាតុ​ត្រជាក់​មាន​កម្រិត​១៨,៥​អង្សា និង​នៅ​ថ្ងៃទី​១៧ ខណៈ​មេឃ​មាន​ភ្លៀង​ផង​នោះ  អាកាសធាតុ​មាន​កំរិត ១៩,៥ អង្សា  ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya