ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ប្រភព​មួយ​បាន​បែកធ្លាយ! លោក​អភិបាល​រាជធានី ៖ ស្នើសុំ​ដកចេញ​ពី​តំណែង​ប្រធាន​ពន្ធនាគារ(ប៉េ​ហ្ស៊ី)​  ||     ចង់បាន​តំណែង​ប៉ុស្ដិ៍​គយ កន្លែង​ខ្លាញ់ ធ្វើ​ដូច​លោក ទុំ ណូ ជះ​លុយ​រាប់សែន​ដុល្លារ​ជូន​មេ ពេល​ស្រង់​វិញ បាន​ប្រាក់​វាល់​លាន​ហ្មង?​  ||     បទល្មើស​នេសាទ ស្រុក​កំពង់ស្វាយ ក្រោម​ក្រ​ខ្សែ​ភ្នែក​មន្ត្រីជលផល​ដែល​អាជ្ញាធរ ធ្វើ​មិនដឹង​ឬ​ដឹង​ដែរ​តែ​មិន​ធ្វើ?​  ||     អាង​មាន​ខ្នងបង្អែក​រឹងមាំ ទើប​លោក ណុប សំអាន មេ​គយ​ច្រក​ទំនប់រលក ប្រព្រឹត្ត​អំពើពុករលួយ​គ្មាន​ញញើត ?​  ||     ឧកញ៉ា គង់ ក្រឹ​ង យក​តួនាទី​រកស៊ី​ឈើ សាជាថ្មី​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » មិនទាន់​ប្រកាស​ផង ផ្អើល​ពេញ​កំពង់ស្ពឺ

មិនទាន់​ប្រកាស​ផង ផ្អើល​ពេញ​កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ ប្រភព​ច្បាស់​ការណ៍​ពី​មន្ត្រីនគរបាល​ស្រុក​បសេដ្ឋ​មួយរូប​បាន​បង្ហើប​ថា កាលពី​វេលា​ម៉ោង១៣ និង១៨នាទី ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ លោក អ៊ុំ ចំរើន បាន​និយាយ​នៅ​កន្លែង​អធិការ​ជាមួយនឹង​លោក​សៀង ឃុនលី អធិការរង​ដូចគ្នា និង​មន្ត្រី​មួយចំនួន​ទៀតថា “ឯង​ចាំមើល​អា​មេ​ប៉ុស្តិ៍​ទាំង១៥ មកដល់​ម៉ោង​នេះហើយ វា​នៅ​គោរព​អធិការ​ទៀត ចាំមើល តា​អញ​ប្រកាស​ហើយ ពួកវា​គង់តែ​ដឹងខ្លួន​ទេ” ។

វា​ពិតជា​គួរ​ឲ្យ​ខ្មាស​គេ​ណាស់​នៅពេល ដែល​អធិការ​ចាស់​មិនទាន់​ប្រកាស​ចេញទៅ​កាន់​កន្លែង​ថ្មី​ផង ស្រាប់តែ​បេក្ខភាព ដែល​ត្រៀម​នឹង​ឡើងកាន់តំណែង​បន្តបាន​ប្រើពាក្យ​មិន​សមរម្យ​មួយចំនួន​ដាក់​មន្ត្រី និង​អធិការរង​ដូចគ្នា​ហាក់បីដូចជា​គុំ​ទុក​តាំងពី​យូរ​មក​ហើ​ហើយ​ចឹ​ង ។

ប្រភព​ដដែល​បន្តថា ពេលនោះ​ដែរ លោក​សៀង ឃុនលី​បាន​ឆ្លើយតប​វិញ​ថា ចំរើន ឯង​កុំ​និយាយ​អញ្ចឹង លោក​អធិការ គាត់​មិនទាន់​ប្រកាស​ផ្ទេរតំណែង​ឯណា គេ​គោរព​អញ្ចឹង​ហើយ ព្រោះ​គាត់​នៅ​ជា​មេ​អង្ក​ភាព​នៅឡើយ ។ បើទោះជា​លោក សៀង ឃុនលី និយាយ​បែបនេះ ក៏ដោយ លោក អ៊ុំ ចំរើន បាន​ឆ្លើយតប​ទាំង​អំណួត​ថា: អត់​ដឹងខ្លួន ម៉ោង​នេះហើយ សូម្បីតែ​ចៅហ្វាយស្រុក​មិច​គេ​ដក ហើយ​ទៅមុខទៀត គេ​នឹង​ដក​ស្នងការ​ខេត្ត​ទៀត ពួកវា​អត់​ដឹងខ្លួន ចាំ​មើលទៅ គង់តែ​ដឹង​ទេ ។

តើ​សំដី​របស់លោក​អ៊ុំ ចំរើន និយាយ​នេះ មានន័យថា យ៉ាងណា​នោះទេ តែ​ហាក់បី​ដូ​ខ​ជា​បង្កប់​នូវ​កំហឹង​ចំពោះ​ថ្នាក់ក្រោម​យ៉ាងខ្លាំង ដោយសារតែ​នៅ​គោរព​លោក យ៉ាង សុខលី ជា​អធិការ ។ គាត់​និយាយ​បែបនេះ ធ្វើ​ឲ្យ​មហាជន​នឹកឃើញ​ដល់​សំដី​របស់គាត់ ដែល​អួត​ក្តែងៗថា គាត់​នឹង​ប្រើ​ខ្សែ​ឪ​ធម៌​ផ្កាយ៤ របស់គាត់​ឈានទៅ​ធ្វើជា​ស្នងការ​ខេត្ត ក្នុងពេលឆាប់ៗដូច​គាត់​និយាយ​មែនដែរ ឬ​យ៉ាងណា​នោះទេ?

ប្រភពពី​មន្ត្រីនគរបាល​តូចតាច​បាន​និយាយ​ដែរ​ថា “គាត់​បានឮ​អធិការរង​មួយចំនួន (៥រូប) និង​នាយផ្នែក​ព្រមទាំង​មន្ត្រី​មួយចំនួនទៀត នៅ​អង្ក​ភាព​អធិកា​ដ្ឋា​នប​សេដ្ឋ ពួកគាត់​បាន​ត្អូញត្អែរថា ចប់​ហើយ ពេលនេះ​បើរបៀបៗនេះ អង្គភាព​អធិការដ្ឋាន​នគរបាល​ស្រុក​បសេដ្ឋ ពិតជា​រលាយ​ដោយសារ​ថ្នាក់លើ ដាក់​មេដឹកនាំ​របៀបនេះ​ឲ្យ​មក​គ្រប់គ្រង ។

មានការ​លើកឡើង​ទៀតថា អ្នកមាន​សមត្ថភាព​ការងារ​ខិតខំ​បម្រើ​បក្ស និង​ផលប្រយោជន៍​រួម បែរជា​ត្រូវ​ប្តូរ​ចេញ​ដោយ​ដាក់​មកវិញ​នូវ​អ្នក ដែល​មិន​យកចិត្តទុកដាក់​នឹង​ការងារ​បែបនេះ​ទៅវិញ នេះ​ហេតុតែ​គេ​មាន​ខ្សែ ចង់​ធ្វើ​ធំ​ម៉ោង​ណា បាន​ម៉ោង​ណឹ​ង​ផស់​គេ​មែន ។

ប្រភព​ដដែល​បន្តថា សូម្បីមេៗ សិ​ករង​ស្រុក​មួយចំនួនធំ​កាលពី​ម៉ោង១៦:១០នាទី ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ បាននាំគ្នា​និយាយថា “សម័យនេះ​គេ​យក​អ្នក​ល្ងង់​អត់​ចេះ​ធ្វើការ​ក៏ដោយ ឲ្យ​តែមាន​ខ្នង ឡើង​ធ្វើ​ធំ គឺអាច​ធ្វើ​ធំ​បាន​ហើយ ចំណែក អ្នកចេះដឹង មាន​សមត្ថភាព និង​ឆន្ទៈ​ធ្វើការ ប៉ុន្តែ​អត់​ខ្សែ អត់​ខ្នង គេ​ដកចេញ ដាក់​កូនចៅ​គេ​ចឹ​ង​ហើយ ពេលនេះ ស្រុក បសេដ្ឋ​ពិតជា​រលាយ​ហើយ ។

មជ្ឈដ្ឋាន​មហាជន​ជាច្រើន​បាន​សំដែង​នូវ​ការសោកស្តាយ ព្រោះ​ការដោះដូរ​ដោយ​គ្មាន​ហេតុផល​បែបនេះ ។ ពួកគាត់​បានលើកឡើង​ថា យក​អ្នកចេះ​ធ្វើ​ការចេញ ដាក់​អ្នក​ល្ងង់​ចូល អាង​តែមាន​ខ្នង​ធំ ម្យ៉ាងដែរ ។

ចំណែក​មជ្ឈដ្ឋាន​ខ្លះទៀត លើកឡើងថា លោក យ៉ាង សុខលី ជា​កូន​កសិករ​ហើយ បាន​ចូល​បម្រើ​ក្នុង​ជួរ​នគរបាល​អស់​រយៈ​ពេល​ជិត៣០ឆ្នាំ ដោយបាន​ឡើង​តួនាទី​ជា​បន្តបន្ទាប់​រហូត​ក្លាយជា​អធិការរង ហើយ​ចុងក្រោយ លោក​បាន​ធ្វើជា​អធិការ​នេះ ដោយសារតែ​អតីត​មេបក្ស​ស្រុក (ណុប គឹម​ស្រេង) មើលឃើញ​ពី​ស្នាដៃ​ការងា​របស់គាត់ ទើប​នៅពេល ដែល​អធិការ​ចាស់​ចូលនិវត្តន៍ ក៏មាន​ការស្នើសុំ​ឲ្យ​ធ្វើជា​អធិការ​តែម្តង ។ លោក​គឺជា​មនុស្ស ដែល​មន្ត្រីរាជការ​ចំណុះ​ស្រុក និង​ប្រជាពលរដ្ឋ​ស្លូតត្រង់ គោរព​ស្រឡាញ់ តែ​ជាម​នុស្ស ដែល​ជន​ក្រៅសង្គម​មួយចំនួន​ស្អប់ខ្ពើម​រូបលោក​ផងដែរ ។

បើ​និយាយ​ពី​ខ្សែ និង​ខ្នងបង្អែក លោក យ៉ាង សុខលី​នេះ គ្មាន​ដូច​គេ​នោះទេ គឺ​មានតែ​ស្នាដៃ​ការងារ ដែល​ខិតខំ​បម្រើ​ជាតិ​មាតុភូមិ មិន​ខ្លាច​ស្លាប់​រហូត​ចុងក្រោយ ត្រូវ​កូនចៅ​ឯង​ប្រើ​អំណាច​បក្ខពួក​ដណ្តើមយក​កៅអី ដោយ​រលូន ខណៈ​សា​ម៉ី​ខ្លួន​មិនដឹង​រឿង​ទាល់តែសោះ ។

អ្នកខ្លះ​លើកឡើងថា ជាធម្មតា កងកម្លាំង​តែងតែមាន​ការផ្លាស់ប្តូរ និង​ដំឡើង​តួនាទី​ចឹ​ង​ហើយ តែ​សុំ​ឲ្យ​អ្នក​ចាស់​ចូលនិវត្តន៍​សិន​ទៅ ចាំរងៗឡើង​តាម​ឋានានុក្រម​មក តែ​នេះ​ព្រោះតែ​មហិច្ឆតា លង់​នឹង​អំណាច​បុណ្យស័ក្តិ បានធ្វើ​ឲ្យ​បុគ្គល​មួយចំនួន ដែល​ខ្វះ​ការពិចារណា​ហ៊ាន​ធ្វើ​ទាំង​ងងើល ដើម្បី​បក្ខពួក​ខ្លួន​បានធ្វើ​ធំ ។ កត្តា​នេះហើយ ដែល​បណ្តាល​ឲ្យ​មនុស្ស​បាក់​ទឹកចិត្ត​អស់ជំនឿ​លើ​ថ្នាក់ដឹកនាំ លែង​ចង់​បម្រើ​ការងារ ។

មហាជន​បាន​សំណូមពរ​ផងដែរ​ថា ថ្នាក់លើ​មុននឹង​ចង់​ដាក់​កូនចៅ​ខ្លួន​ទៅកាន់​កន្លែង​ណាមួយ គួរ​ណាស់ តែ​សិក្សា​ឲ្យ​បានច្បាស់លាស់​សិន​ថា តើ​កន្លែង​នោះ មាន​មន្ត្រី​ចូលនិវត្តន៍​ដែរឬទេ កុំ​ចេះតែ​អាង​ថា ខ្លួន​មានអំណាច​បុណ្យស័ក្តិ​តម្រូវ​ចិត្ត​ខ្លួនឯង​ហ្នឹង និង​បក្ខពួក​មិន​គិតពី​ចិត្ត​អ្នកដទៃ​នោះ វា​មិន​សម​នោះទេ ។ មហាជន​សង្ឃឹមថា ករណីនេះ នឹង​មិនមាន​កើតឡើង​នៅ​ខេត្តកំពង់ស្ពឺ​ទៀតឡើយ ។

ពាក់​ព័​ន្ឋ​នឹង​សំដី​របស់​បេក្ខភាព​អធិការ​ថ្មី ដែល​និយាយ​ទៅកាន់អធិការរងៗ នៅរ​សៀក​ថ្ថៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ ដែល​ហាក់​គំ​គួ​ន​នឹង​កូនចៅ តាម​បណ្តា​ប៉ុស្តិ៍ អ្នកព័ត៌មាន​មិនអាច​សុំ​ការពន្យល់​បានទេ ។

ពាក់​ព័​ន្ឋ​ការនិយាយ​អួត​របស់លោក​អ៊ុំ ចំរើន នេះដែរ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សម សាមួន ស្នងការ​នគរបាល​ខេត្ត​បាន​ប្រាប់​អ្នកយកព័ត៌មាន​តាមរ​យៈ​វ័ត​អាប់​ថា ” តំណែង​ស្នងការ ពុំមែន​កម្មសិទ្ធិ​ផ្ដាច់មុខ​របស់ខ្ញុំ​ទេ ។ ថ្នាក់ដឹកនាំ​ប្រគល់​ឲ្យ​ខ្ញុំ គាត់​ក៏​អាច​ដក​វិញ​បានដែរ បើ​គាត់​យល់ឃើញថា ខ្ញុំ​គ្មាន​សមត្ថភាព ។ សំខាន់​ថ្នាក់លើ​ពិចារណា​លើ​ការដឹកនាំ​របស់ខ្ញុំ និង​ការទុកចិត្ត ។ ជាការ​ធម្មតា សម្រាប់​អារម្មណ៍​របស់ខ្ញុំ ដែលមាន​អតីតភាព​នគរបាល33ឆ្នាំ ធ្លាប់​បានទទួល​ការតែងតាំង​ផ្លាស់ប្ដូរ ជា​រឿង​ធម្មតា​ទៅហើយ” ។ លោកស្នងការ​បន្តថា “តែ​ខ្ញុំ​យល់ថា រឿង​តំណែង​ស្នងការ ដែល​លោក អ៊ុំ ចំរើន ត្រៀម​មកកាន់ គឺជា​ការនិយាយ​ចេញ​តែ​ពី​មាត់​គាត់ ដោយ​អំណួត​តែប៉ុណ្ណោះ” ៕

 

Copyright © 2010-2018 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya