ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយ នៅក្នុងមន្ទីរសុខាភិបាលខេត្តក្រចេះ ត្រូវបានលាតត្រដាងកាន់តែច្បាស់​  ||     ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||   

» ព័ត៌មានជាតិ » ឃុំខ្លួន​សន្តិសុខ​ឯកជន​ម្នាក់ ពីបទ​រំលោភ​សេពសន្ថវៈ ​

ឃុំខ្លួន​សន្តិសុខ​ឯកជន​ម្នាក់ ពីបទ​រំលោភ​សេពសន្ថវៈ ​

ភ្នំពេញ​៖ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី ១៨ ធ្នូ ២០១៣ បានសម្រេច​ឃុំខ្លួន​សន្តិសុខ​ឯកជន​ម្នាក់ ដែល​ជាប់​ពាក់​ព័​ន្ឋ ករណី​រំលោភ​សេពសន្ថវៈ​លើ​ក្មេងស្រី​អាយុ​ក្រោម​១៥​ឆ្នាំ ចំនួន​២​នាក់ កាលពី​អំឡុង​ឆ្នាំ​២០១០ និង ២០១២ ពីបទ រំលោភ​សេពសន្ថវៈ​មាន​ស្ថាន ទម្ងន់ទោស ។​
​សមត្ថកិច្ច​ការិយាល័យ​ស្រាវជ្រាវ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អ​និតិ​ជន នៃ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ឃាត់ខ្លួន​ឈ្មោះ យន់ ថា​ន ហៅ ធ្មេញ​មាស អាយុ​៣៦​ឆ្នាំ ជា​សន្តិសុខ​ឯកជន មាន​ទីលំនៅ​ភូមិ​ព្រៃ​ទាល់ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ កាលពី​ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ​២០១៣ ដោយយោង​លើ​ពាក្យបណ្តឹង របស់
​ម្តាយ​ក្មេងស្រី​អាយុ​១១​ឆ្នាំ ម្នាក់​។​
​នៅ​ចំពោះមុខ​សមត្ថកិច្ច​ឈ្មោះ យន់ ថា​ន បាន​សារភាពថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​អំពើ ចាប់រំលោភ​សេពសន្ថវៈ​លើ​ក្មេងស្រី​ទាំង​២​នាក់​នេះ​មែន​។ យោងតាម​មាត្រា​២៤០ នៃ​ក្រមព្រហ្មទណ្ឌ សន្តិសុខ​រូបនេះ នឹងត្រូវ​ប្រឈមមុខ ការជាប់​ព​ន្ឋ​នាគារ​ពី ៧​ឆ្នាំ ទៅ​១៥​ឆ្នាំ​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya