ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » យោធា​ម្នាក់​អារ​.​ក​ប្រពន្ធ រួច​ចង​.​ក​សម្លាប់​ខ្លួនឯង​ ​

យោធា​ម្នាក់​អារ​.​ក​ប្រពន្ធ រួច​ចង​.​ក​សម្លាប់​ខ្លួនឯង​ ​

ភ្នំពេញ ៖ ហេតុការណ៍​នេះ កើតឡើង​កាលពី​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៣ នៅ​ចំណុច​ផ្ទះជួល​គ្មាន លេខ តាម​បណ្ដោយ​ផ្លូវ​បេតុង ក្នុងភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។​
​ស្ដ្រី​ជា​ប្រពន្ធ​បាន​រងរបួស ធ្ងន់​ដោយសារតែ​ប្ដី​យក​កាំបិត​មក​អារ​.​ក បំណង​សម្លាប់ រួចហើយ​បុរស​ជា​ប្ដី​បាន ចង​.​ក ​សម្លាប់​តាម​ក្រោយ​នៅក្នុង​បន្ទប់ ផ្ទះជួល ប៉ុន្ដែ​មិនបាន​សម្រេច ។ ដែល​គេ​សង្ស័យថា ជំពាក់​បំណុល​គេ​ច្រើនពេក ដោយសារ​ចាញ់ល្បែង ឬមួយ​បុរស​ជា ប្ដី​ប្រច័ណ្ឌ​នឹង​ប្រពន្ធ ។
​ប្រភពព័ត៌មាន​ពី សមត្ថកិច្ច​បានឱ្យដឹង​ថា ស្ដ្រី​ជា​ប្រពន្ធ​មានឈ្មោះ ឈុន សុភាព អាយុ​៣៤​ឆ្នាំ ជា​បុគ្គលិក​កាស៊ីណូ បុរស​ជា​ប្ដី​មានឈ្មោះ សុខ សុ​វណ្ណា​រុន អាយុ​៥៧​ឆ្នាំ​ជាម​ន្ដ្រី​យោធា ស្នាក់នៅ​ផ្ទះជួល​កន្លែងកើតហេតុ ។​
​ប្រជាពលរដ្ឋ​នៅ កន្លែងកើតហេតុ បាន​និយាយប្រាប់​សមត្ថកិច្ច​ថា ប្ដី​ប្រពន្ធ​ទាំង​២​នាក់​នេះ​តែងតែ​ឈ្លោះប្រកែក​គ្នា​ជា​ញឹកញាប់ ។ ដោយ​អ្នកខ្លះ​បាន​និយាយថា សង្ស័យ​គ្រួសារ​មួយ​នេះ​ចាញ់ល្បែង ជំពាក់​បំណុល​គេ​ច្រើនពេក និង​ប្រភព មួយទៀត​និយាយថា សង្ស័យ​ប្ដី​ប្រច័ណ្ឌ ប្រពន្ធ ព្រោះ​នាង​នៅ​ក្មេង​ជាង​ខ្លួន និង​សម្រស់​នៅ​ស្អាត ។​
​ទាក់ទង​នឹង​ករណីនេះ សមត្ថកិច្ច​មិនទាន់​ហ៊ាន​សន្និដ្ឋានថា​មកពី​មូល ហេតុអ្វី​ពិតប្រាកដ​នៅឡើយ​ទេ  ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya