ភ្នំពេញ ៖ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០១៣ អាចប្រឈមនឹង ការបិទអាជីវកម្ម ដើម្បីបញ្ចៀសបញ្ហា គ្រោះថ្នាក់ដល់អ្នកជំងឺទៅសម្រាកព្យាបាលក្នុងមន្ទីរពេទ្យនេះ ។
សមត្ថកិច្ចឱ្យដឹងថា បន្ទាប់ពីចៅ អធិការវត្ដអង្គអណ្ដែតព្រះនាម ងឹម វ៉ាន់នី ព្រះជន្ម២៥វស្សា គង់នៅវត្ដអង្គ អណ្ដែត ស្ថិតក្នុងភូមិថ្មី ឃុំជម្ពូវ័ន ស្រុកជុំគីរី ខេត្ដកំពត បានសុគតដោយសារស្នាដៃ គ្រូពេទ្យមន្ទីរពេទ្យម៉ាលីយ៉ានោះ សមត្ថកិច្ចចម្រុះរួមមានមន្ដ្រី មន្ទីរសុខាភិបាលរាជធានីភ្នំពេញនគរបាល ការិយាល័យបច្ចេកទេសវិទ្យាសាស្ដ្រ
នគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញនិង ក្រុមគ្រួសារសពបានចុះទៅពិនិត្យស្រាវ ជ្រាវធ្វើកោសល្យវិច័យនៅមន្ទីរពេទ្យ ម៉ាលីយ៉ាអស់រយៈពេលជាច្រើនម៉ោង។ ប៉ុន្ដែមន្ដ្រីជំនាញមិនទាន់បង្ហើបឱ្យដឹងពីលទ្ធផលថាត្រូវឱ្យ គ្រូពេទ្យ ឬនាយក មន្ទីរពេទ្យនេះប្រឈមនឹងការ ទទួលខុសត្រូវចំពោះមុខច្បាប់បែបណា នោះឡើយ ។
មន្ទីរពេទ្យម៉ាលីយ៉ាដែលមាន ទីតាំងស្ថិតនៅតាមបណ្ដោយមហាវិថីព្រះមុនី វង្ស សង្កាត់បឹងកេងកង១ ខណ្ឌចំការមន ធ្លាប់មានអ្នកជំងឺសម្រាកព្យាបាល និង អ្នកទៅពិនិត្យសុខភាពបានត្អូញត្អែរពី ការយកតម្លៃសេវាពិនិត្យព្យាបាលខ្ពស់ និងគ្មានគុណភាពហើយមួយរយៈនេះអ្នកជំងឺក៏ស្បើយទៅពិនិត្យព្យាបាល ដោយសារគ្មានជំនឿពីក្រុមគ្រូពេទ្យដែលគ្មានជំនាញ និងបង្កឱ្យមានករណីគ្រោះថ្នាក់ណាមួយ។
ពាក់ព័ន្ធនឹងករណីក្រុមសមត្ថកិច្ច ចម្រុះចុះពិនិត្យស្រាវជ្រាវជុំវិញបញ្ហា សុគតព្រះចៅអធិការវត្ដអង្គអណ្ដែត កាលពីព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៣ ដើម្បីប្រមូលភស្ដុតាងឈានដល់ការ បិទអាជីវកម្មមន្ទីរពេទ្យម៉ាលីយ៉ាបែប ណានោះ ។
ក្រសួងសុខាភិបាលគួរតែពិនិត្យឱ្យ បានដិតដល់ពីការផ្ដល់អាជ្ញាប័ណ្ណបើក មន្ទីរពេទ្យ និងការផ្សព្វផ្សាយពាណិជ្ជ កម្មពីមន្ទីរពេទ្យម៉ាលីយ៉ាកន្លងទៅសុទ្ធ តែជាការភូតកុហក ប្រយោជន៍អូសទាញ ប្រជាពលរដ្ឋដែលជាអ្នកជំងឺទៅពិនិត្យ ព្យាបាល ហើយកំណត់សេវាព្យាបាលថ្លៃ កប់ពពក ។ ប៉ុន្ដែការព្យាបាលគ្មានគុណ ភាព ពិសេសក្រុមគ្រូពេទ្យ និងវេជ្ជបណ្ឌិត មិនទាន់ស្ថិតក្នុងកម្រិតស្ដង់ដារវិជ្ជាជីវៈ ដូចអ្វីដែលមន្ទីរពេទ្យម៉ាលីយ៉ានេះបាន ផ្សព្វផ្សាយពាណិជ្ជកម្ម ៕
» Breaking News, ព័ត៌មានជាតិ » មន្ទីរពេទ្យម៉ាលីយ៉ា បណ្ដាលឱ្យព្រះសង្ឃមួយអង្គសុគត ប្រឈមនឹងការបិទអាជីវកម្ម