ភ្ន្ពំ ពេញ ៖ កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងភេរវកម្មក្រសួងមហាផ្ទៃ ដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ អ៊ី សុខធី ជាប្រធាននាយកដ្ឋាន និងលោក ហៀង សុភ័ក្ដ្រ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៣ បានចូលឆ្មក់ចូលក្នុងភូមិគ្រឹះមួយកន្លែងលេខ២៣ ផ្លូវលេខ៥៥៤ ក្រុម៣៧ ភូមិ៤ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ជាកន្លែងទីតាំងជនជាតិចិន ជួលស្នាក់នៅប្រព្រឹត្ដសកម្មភាពគំរាមជំរិតទារប្រាក់តាមប្រព័ន្ធអ៊ិនធើណិត។
សមត្ថកិច្ចបានឃាត់ខ្លួនជនជាតិចិនចំនួន១៩នាក់ ប្រុស១៨ ស្រីម្នាក់(១៨នាក់ជាចិនដីគោក និងម្នាក់ជាចិនតៃវ៉ាន់) និងរឹបអូសបានសម្ភារៈ ឧបករណ៍ជាមធ្យោបាយក្នុងការប្រព្រឹត្ដបទល្មើសជាច្រើន៕