ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលដង្កោ ឃាត់ខ្លួនតៃកុងអាប៊ុលួចប្រេងលក់ និងអ្នកទិញទាំងអស់៤នាក់។ កាលពីវេលាម៉ោង២០និង៤០នាទីយប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៣ នៅក្នុងការដ្ឋានស្ថាបនាផ្លូវ២១៧ ក្នុងភូមិសំបួរ សង្កាត់-ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្រោមបទសង្ស័យករណីលួចប្រេងលក់។
សមត្ថកិច្ចនគរបាលប៉ុស្តិ៍បានប្រាប់ឲ្យដឹងថា ជនសង្ស័យ៤នាក់ដែលសមត្ថកិច្ចធ្វើ ការឃាត់ខ្លួនតាមបណ្តឹងម្ចាស់ការដ្ឋានមានឈ្មោះ ១-ជឹម វុធ ភេទប្រុស អាយុ៣១ឆ្នាំ (អ្នកលួច) ជាអ្នកបើកបររ៉ូឡូនៅតាមការដ្ឋាន ស្នាក់នៅភូមិសំបួរ សង្កាត់ដង្កោ, ២-ឈ្មោះ ង៉ែត ធីណា (អ្នកទិញ) ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករដឹកប្រេង ស្នាក់នៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យរាជធានីភ្នំពេញ, ៣-ឈ្មោះ ជ័រ កុសល (អ្នកទិញ) ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរកម្មករដឹកប្រេង ស្នាក់នៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យរាជធា នីភ្នំពេញ និង៤-ឈ្មោះ សេ ប៊ុនធឿន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិ ឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យរាជធានីភ្នំពេញ។
ចំណែកជនរងគ្រោះម្ចាស់ការដ្ឋានឈ្មោះ គាវ ផាន់ ភេទប្រុស អាយុ៤៧ឆ្នាំ ជាមេកាការដ្ឋានស្ថាបនាផ្លូវ២១៧ ស្នាក់នៅផ្ទះលេខ១៤E ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្នុងនោះសមត្ថកិច្ចក៏បានដកហូតប្រេងចំនួន២ប៊ីដុង និងម៉ូតូ១គ្រឿង។
សមត្ថកិច្ចបញ្ជាក់បន្ថែមទៀតថា ថៅកែអ្នកម៉ៅការដ្ឋានធ្វើផ្លូវ២១៧នេះបានឲ្យសមត្ថកិច្ចក៏សាងសំណុំរឿងបញ្ជូនទៅតុលាការ ព្រោះរឿងបាត់ប្រេងនេះកើតឡើងជាច្រើនលើកមកហើយ តែដែលចាប់បាននោះទេ៕