កំពត ៖ កាលថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០១៣ បន្ទាប់ពីកម្លាំងសមត្ថ កិច្ចនគរបាលខេត្ដកំពត សហការជាមួយក្រុមគ្រួសារតាមស្វែងរកពួកគេ ឃើញនៅក្រុង កែប ខេត្ដកែប ។
ខណៈដែលក្មេងស្រីរងគ្រោះ បានត្រឡប់ មកដល់ផ្ទះ ដោយសុវត្ថិភាពនោះ យុវជនជា ប្រុសស្នេហ៍ ត្រូវបានចាប់ខ្លួន ហើយបក្ខពួក ពីរនាក់ផ្សេងទៀត បាននឹងកំពុងរត់គេចខ្លួន ហើយស្ថិតក្រោមការតាមប្រមាញ់របស់កម្លាំង សមត្ថកិច្ច ដោយយោងតាមពាក្យបណ្ដឹងរបស់ ក្រុមគ្រួសារក្មេងស្រីរងគ្រោះ ។ លោករត្ន័ ពៅ អាយុ៦៣ឆ្នាំ ជាឪពុកក្មេងស្រី
ដែលជាមន្ដ្រីចូលនិវត្ដន៍ ។
លោករត្ន័ ពៅ បានបន្ដថា យុវជនដែល ជាប្រុសស្នេហ៍របស់នាង ហើយត្រូវបានចាប់ ខ្លួនកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ផ្ដន្ទាទោសតាមផ្លូវច្បាប់នោះ ឈ្មោះ ថាឡាយ ស្រេង អាយុ១៧ឆ្នាំ ជាសិស្សរៀននៅអនុ វិទ្យាល័យចរិយាវង្ស ក្នុងក្រុងកែប ខេត្ដកែប ហើយមានទំនាក់ទំនងជាមួយកូនស្រីរបស់ លោក រហូតដល់រៀបចំផែនការជាមួយបក្ខ ពួក ចាប់ពង្រត់យកទៅបង្ខាំងទុក ដើម្បីចាប់ រំលោភតែម្ដង ។
ឪពុកក្មេងស្រីរងគ្រោះរូបនេះ បានបញ្ជាក់ ដោយគ្មានការលាក់លៀមថា កូនស្រីរបស់លោក ត្រូវឈ្មោះថាឡាយស្រេង ចាប់រំលោភរហូតបាន សម្រេចពេលយកទៅបង្ខាំងទុកនៅផ្ទះយាយបារាំង ក្នុងក្រុងកែប នោះ ប៉ុន្ដែនាងពុំមានបញ្ហាអ្វីធ្ងន់ធ្ងរនោះ ទេ ក្រោយពីត្រឡប់មកដល់ផ្ទះ ។
បច្ចុប្បន្ន យុវជន ថាឡាយ ស្រេង ស្ថិត ក្រោមការសួរនាំ និងឃុំខ្លួនជាបណ្ដោះអាសន្ន ពីសំណាក់កម្លាំងនគរបាលខេត្ដកំពត ដើម្បី កសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូង ខេត្ដ ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់ ហើយ ឪពុកក្មេងស្រីរងគ្រោះ បានដាក់ពាក្យបណ្ដឹង បន្ដទៀត ដើម្បីឱ្យសមត្ថកិច្ចតាមចាប់ខ្លួន បក្ខពួកពីរនាក់ផ្សេងទៀត ដែលបានរត់គេចខ្លួននោះ ៕