កំពត ៖កាលពីថ្ងៃទី១៧ ធ្នូ ២០១៣ នៅក្នុងឃុំព្រែកត្នោត ស្រុកទឹកឈូ។ ក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពចាប់កុមារីអាយុ៧ឆ្នាំ រំលោភសេពសន្ថវៈរហូតបានម្រេច ។
បើតាមការឱ្យដឹងពីមន្ត្រីនគរបាលការិយាល័យព្រហ្ម ទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្ត បានឱ្យដឹងថា ជនសង្ស័យឈ្មោះ ចាន់ វ៉ាន់ស៊ី ហៅណាត ភេទប្រុស អាយុ១៤ឆ្នាំ មានទីលំនៅភូមិព្រែកក្រែង ឃុំព្រែកត្នោត ស្រុកទឹកឈូ បានរងការចោទប្រកាន់ពីសំណាក់ម្តាយឪពុកកុមារីរងគ្រោះ ពីបទចាប់រំលោភកូនស្រីរបស់គាត់ អាយុ០៧ឆ្នាំ នៅក្នុងចំការស្វាយ រហូតបានសម្រេច ៕
» Breaking News, ព័ត៌មានជាតិ » ក្មេងប្រុសអាយុ១៤ឆ្នាំ រំលោភកុមារីអាយុ៧ឆ្នាំ