សៀមរាប : កាលពីវេលាម៉ោង១៧ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៣ កម្លាំងការិយាល័យស្រាវជ្រាវ ប្រឆាំងគ្រឿងញៀន នៃមន្ទីរស្រាវជ្រាវ និងយុត្តិធម៌ សរុបចំនួន៥នាក់ ដឹកនាំដោយលោកវរសេនីយ៍ឯក ស្រី យូរ៉ា មេបញ្ជាការង និងជាប្រធានមន្ទីរ ស្រាវជ្រាវ និងយុត្តិធម៌ បានដឹកនាំសម្របសម្រួលនីតិវិធី ដោយ លោក ទី សុវិនថាល់ ព្រះរាជអាជ្ញាអម
សាលាដំបូង ខេត្តសៀមរាប បានចុះបង្ក្រាបករណី ចែកចាយ និងប្រើប្រាស់គ្រឿង ញៀន១ករណី នៅចំណុច ភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុង-ខេត្តសៀមរាប ។
សមត្ថកិច្ចបាន ឃាត់ខ្លួនជនសង្ស័យបានចំនួន ១នាក់ ឈ្មោះ ស រិទ្ធី ភេទប្រុស អាយុ២៩ឆ្នាំ សញ្ញាតិខ្មែរមុខរបរមិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិឃុំ កើតហេតុខាងលើ ដកហូតវត្ថុ តាង ម្សៅគ្រឿមពរណ៌សថ្លា ម៉ាទឹកក ១៣កញ្ចប់តូច ២កញ្ចប់ធំ ស្មើនិង ២,៩២ក្រាមទូរសព្ទ័២គ្រឿង និង ឧបករណ៌ជក់មួយចំនួន៕